ជីវិតកម្សាន្ដ
ជិតដល់ថ្ងៃឡើងតុលាការ ! លី ណូរ៉ា ដង្ហោយសុំយុត្តិធម៌ ជុំវិញបណ្ដឹងឆបោកលុយ ៣ ម៉ឺនដុល្លារ
ជាថ្មីម្តងទៀត តារាសម្តែង លោក លី ណូរ៉ា បានទទូចស្នើសុំការផ្តល់យុត្តិធម៌ពីស្ថាប័នតុលាការ ក្រោយលោករងបណ្តឹងពីបទឆបោកលុយ ៣ ម៉ឺនដុល្លារ របស់ស្ត្រីអាណិកជនម្នាក់ ខណៈមកដល់ពេលនេះ ត្រូវតុលាការចេញដីកាកោះហៅជាលើកទី ៣។

ប្រាកដណាស់ កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកគាំទ្រ និងប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលគ្រប់គ្នា ខណៈតារាសម្តែងប្រុសលោក លី ណូរ៉ា បានចេញមកបញ្ជាក់ថា រូបលោកបាននិងកំពុងរងភាពអយុត្តិធម៌ ត្រូវស្ត្រីម្នាក់ប្ដឹងពីបទឆបោកលុយប្រមាណចំនួន ៣ ម៉ឺនដុល្លារ ដោយសារមានជនអនាមិកលួចរូបថតរបស់លោកទៅបង្កើត Account Facebook ក្លែងក្លាយ។

ដោយឡែកកាលពីយប់ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៤ លោក លី ណូរ៉ា បានចេញដង្ហោយជាថ្មី ដើម្បីស្នើសុំភាពយុត្តិធម៌សម្រាប់រូបលោកដែលជាជនរងគ្រោះផងនោះ។ លោក លី ណូរ៉ា បញ្ជាក់ខ្លឹមសារថា «ជនអនាមិកដែលទៅបើកលុយនៅធនាគារហេតុអ្វីមិនចាប់ខ្លួន? ហេតុអ្វីមកប្ដឹងខ្ញុំដែលជាម្ចាស់រូបដែលមិនដឹងអ្វីនេះទៅវិញ ..? តើមានដែរឬទេយុត្តិធម៌…?»។

តារាសម្តែង លី ណូរ៉ា បាននិយាយទៀតថា «ដីកាកោះលើកទី ៣….? សំណុំរឿងមិនប្រក្រតី…? ខ្ញុំពិតជារងភាពអយុត្តិធម៌ខ្លាំងណាស់។ ជនអនាមិកដែលទៅបើកលុយនៅធនាគារហេតុអ្វីមិនចាប់ខ្លួន? ហេតុអ្វីមកប្ដឹងខ្ញុំដែលជាម្ចាស់រូបដែលមិនដឹងអីនេះទៅវិញ.. ….?»។ សូមជម្រាបដែរថា យោងតាមដីកាកោះហៅជាលើកទី ៣ គឺតម្រូវឲ្យតារាសម្តែងលោក លី ណូរ៉ា(អេង ឈាន់) ចូលទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ឆាប់ៗ ខាងមុខនេះ។

យ៉ាងណាមិញ បន្ទាប់ពីមានការអំពាវនាវស្វែងរកយុត្តិធម៌ពីសំណាក់លោក លី ណូរ៉ា ពាក់ព័ន្ធសំណុំរឿងខាងលើ ភ្លាមៗ នោះដែរ គេឃើញប្រធានសមាគមសិល្បករខ្មែរ លោកស្រី ចន ច័ន្ទលក្ខិណា ក៏បានទាក់ទងលោក លី ណូរ៉ា ឲ្យទៅជួប ដើម្បីពិភាក្សា និងព្រឹក្សាយោបល់ជាមួយមេធាវីរបស់សមាគមលើករណីនេះផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ