ជីវិតកម្សាន្ដ
ប៊ី សុធារី ប្រកាសវិលរកឆាក Miss Grand 2024 ជាឆ្នាំចុងក្រោយ
ថ្វីត្បិតធ្លាប់បរាជ័យនៅលើឆាកអន្តរជាតិក្នុងការចេញទៅប្រឡងវិស័យបវរកញ្ញាច្រើនដងក្តីតែសម្រាប់ស្រីស្អាតកញ្ញា ប៊ី សុធារី បានតែបង្ហាញឆន្ទៈចង់សម្រេចក្តីស្រមៃរបស់នាងក្នុងការប្រកួតដណ្តើមយកជ័យជំនះក្នុងវិស័យបវរកញ្ញាជូនដល់អ្នកគាំទ្រ និងលើកមុខមាត់ប្រទេសជាតិ។
ប្រាកដណាស់អតីត Miss Universe Cambodia 2017 និង Miss Charm Cambodia 2023 កញ្ញា ប៊ី សុធារី ថ្មីៗនេះបានសម្រេចចិត្តប្រកាសត្រៀមខ្លួនវិលមកចូលរួមការប្រកួតវិស័យបវរកញ្ញាជាថ្មីម្តងទៀតនៅក្នុងឆ្នាំ២០២៤នេះ ខណៈនាងបានបញ្ជាក់ថា ខ្លួននឹងមានវត្តមាននៅកម្មវិធី Miss Grand តំណាងឲ្យខេត្ត Kampong Chhnang 2024។
កញ្ញា ប៊ី សុធារី បានថ្លែងឲ្យដឹមតាមរយៈបណ្ដាញសង្គមរបស់ខ្លួនថា “ខ្ញុំត្រូវការឱកាស និងការគាំទ្រពីអ្នក គ្រប់គ្នាជួយគាំទ្រខ្ញុំផងសម្រាប់ដំណើរលើកចុងក្រោយនេះ (ប៊ី សុធារី Road to Miss Grand Kampong Chhnang 2024)”។ ដំណឹងនេះបានធ្វើឲ្យមហាជន និងអ្នកនិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជាបានលើកទឹកចិត្ត និងជូនពរឲ្យតារាស្រីរូបនេះសម្រេចជោគជ័យក្នុងបំណងចុងក្រោយរបស់នាង។
ដោយឡែកមុននេះដែរស្រីស្អាត ប៊ី សុធារី ក៏ធ្លាប់អះអាងថា គិតត្រឹមឆ្នាំ២០១៦ មកដល់ឥឡូវនេះ វាមានរយៈពេល ៨ឆ្នាំ ហើយដែលនាងបានចូលក្នុងវិស័យ Beauty Pageant ថ្នាក់ពិភពលោក។ បទពិសោធន៍ចូលរួមប្រកួតទាំងឆាកជាតិ និងអន្តរជាតិវាបានផ្ដល់នូវមេរៀនជាច្រើនដល់នាងឲ្យយល់ថាវិស័យនេះវាពិតជាសំខាន់ព្រោះវាបានចូលរួមធ្វើឲ្យជាតិមានកិត្តិយស និងបានបង្ហាញអ្វីជាច្រើនពីវប្បធម៌សិល្បៈ ព្រមទាំងរឿងវិជ្ជមានជាច្រើនពីប្រទេសនីមួយៗទៅកាន់ពិភពលោក ។
នាងបន្ថែមថា«ជាការពិតខ្ញុំបានទទួលការស្រលាញ់ ឱកាសការងារ និងការជួយដល់សង្គមវិញក៏ព្រោះតែវិស័យនេះដូចគ្នា ថ្វីត្បិតតែខ្ញុំទទួលបានលទ្ធផលមិនល្អមួយចំនួនពីកម្មវិធីដែលខ្ញុំធ្លាប់ទៅក៏ដោយ ក៏ខ្ញុំមានអារម្មណ៍ពេញចិត្ត នូវរឿងរ៉ាវជាច្រើនដែលខ្ញុំធ្លាប់ឆ្លងកាត់»៕
អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង