Connect with us

ជីវិតកម្សាន្ដ

មិត្តប្រុសហៃសូ Aom Sushar បង្ហោះរូបជូនពរថ្ងៃកំណើតឲ្យមិត្តស្រីយ៉ាងផ្អែមល្ហែម

បានផុស

នៅ

បើទោះបីជាមួយរយៈចុងក្រោយនេះ គូស្នេហ៍អ្នកជំនួញប្រាក់លានប្រចាំប្រទេសថៃមិនសូវបង្ហាញរូបភាពស្និទ្ធស្នាលជាមួយគ្នាច្រើនដូចពីមុនក៏ពិតតមែន ប៉ុន្តែ Aom Sushar និងមិត្តប្រុសសង្គមខ្ពស់ Amp Pithan នៅតែផ្អែមល្ហែមដដែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួយ៉ាង នៅក្នុងឆ្នាំនេះដែរអ្នកជំនួញ Amp Pithan បានបង្ហោះរូបថតផ្អែមល្ហែមរបស់គូស្នេហ៍ ដោយជូនពរ Aom Sushar រីករាយថ្ងៃកំណើតដូចរាល់ឆ្នាំ តាមរយៈ Instagram ផ្ទាល់ខ្លួនជាមួយសារមួយឃ្លាថា “Happy birthday សូមឲ្យអូនសប្បាយចិត្តរាល់ៗថ្ងៃ មានសុខភាពល្អ ជោគជ័យគ្រប់វិស័យ​ និងកាន់តែមានសម្រស់ស្រស់ស្អាតលើសមុន”។

យ៉ាងណាក៏ដោយ មិនរង់ចាំយូរអ្នកគាទ្រគូស្នេហ៍របស់តារាសម្ដែងស្រីរាងតូចច្រឡឹង Aom Sushar បានចូលមកបញ្ចេញមតិពីក្រោមរូបភាពដែលកំលោះហៃសូ​ Amp Pithan បង្ហោះជូនពរថ្ងៃកំណើតមិត្តស្រីជាទីស្រលាញ់។ ក្នុងនោះទស្សនិកជនបានបញ្ចេញមតិស្របគ្នាក្នុងន័យជូនពរនាងឲ្យកាន់តែមានសម្រស់ស្អាត និងសុខភាពល្អ។

យ៉ាងណាមិញ នៅតែមានទស្សនិកជនមួយចំនួនលើកសរសើរពីសម្រស់តួស្រីនិយមស្លៀកពាក់ស៊ីវល័យនេះថា ៣៦ឆ្នាំហើយ ប៉ុន្តែបើនិយាយពីសម្រស់ក្មរងស្រករក្រោយសុំចុះចាញ់ហើយ។

លើសពីនេះទៀតសោត មហាជនមួយចំនួនថែមទៀតហាក់យល់ស្របថា Aom មានវ័យជ្រេក៏ពិតមែន ប៉ុន្តែ​​មុខមាត់ក្មេងជាងវ័យរបស់នាងនេះហើយ ដែលតែងតែប្រជែងជាមួយក្មេងៗស្រកក្រោយក្នុងភាពយន្តភាគថៃកន្លងមក។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ជាងនោះទៀត​​ មិនថាកេរ្តិ៍ឈ្មោះល្បីល្បាញ ឬសម្រស់ស្អាតជាងវ័យនោះទេ សូម្បីតែជីវិតឯកជនដែលនាងមានមិត្តប្រុសជាអ្នកជំនួញប្រាក់លាន ក៏ត្រូវមហាជនតាមដានជាប់លាប់មិនលួសពេលផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Aom ប្រារព្ធខួបកំណើតឈានចូលវ័យ៣៦ឆ្នាំ ខណៈទស្សនិកជនសឹងមិនជឿថាជាការពិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម