Connect with us

ជីវិតកម្សាន្ដ

Engfa បង្អួតសម្រស់ក្នុងឈុតប៊ីគីនី​ ចាយរាងសិចស៊ីជាងមុនទ្វេរដង

បានផុស

នៅ

នៅថ្ងៃទី១១ ខែមករានេះ បវកញ្ញា Engfa Waraha បានបញ្ចេញនូវឈុតប៊ីគីនីប៉ុន្មានសន្លឹកអមដោយទេសភាពលើឆ្នេរសមុទ្រមួយកន្លែង ខណៈរូបភាពសិចស៊ីត្រូវបានកែសម្រួលជាមួយនឹងរូបថតសខ្មៅ ក្នុងពេលដែលនាងបានបញ្ចេញនូវស្ទីលដ៏ក្តៅគគុកបំផុតនាដើមឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់នាងផ្ទាល់ ក្រោមឈ្មោះ Engfa Waraha បានបង្ហោះរូបភាពច្រើនសន្លឹកពណ៌សខ្មៅ។ ប៉ុន្តែបែរទាក់ទាញភ្នែកទស្សនិកជនជាច្រើន ចូលមកបញ្ចេញមតិបែបលេបខាយក្នុងន័យសរសើររាងរៅរបស់នាងថា ពួកគេចង់បានដងខ្លួនសិចស៊ីបែបនេះណាស់។

មិនត្រឹមប៉ុណ្ណឹងទេ សូម្បីតែមិត្តរួមអាជីព​កម្សាន្តក៏មិនភ្លេចចូលមកបញ្ចេញមតិនិង​ចុច Like ពោលសរសើរសម្រស់ដល់ម្ចាស់​តំណែង​បវរកញ្ញា​ Miss Grand Thailand 2022​ និងជា​បវរកញ្ញា​រង​លេខ​១ Miss Grand International 2022 រូបនេះថា ថ្វីបើនាងគ្រងមកុដមកជាយូរឆ្នាំក៏ពិតមែន ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់នាងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្បីល្បាញខ្លាំង។ ជាពិសេសនោះទៀតសោត បើនិយាយពីសម្រស់កាន់តែហឹរញាក់ជាងមុនទ្វេរគុណ ដែលនេះហើយបង្ហាញថា ទ្ធិពលរបស់នាងពិតជាមិនធម្មតានោះទេក្នុងពិភពសិល្បៈថៃ។

យ៉ាងណាមិញ បន្ទាប់ពីឈ្នះមកុដឯក បវរកញ្ញា Engfa Waraha ម្ចាស់តំណែង Miss Grand Thailand 2023 ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជនទាំងលើរូបសម្រស់ ភាពក្លាហាន ទំនុកចិត្ត និងសមត្ថភាពរបស់នាងកន្លងមក។

លើសពីនេះកាលពីពេលថ្មីៗនេះ Engfa Waraha បានចូលទៅ Live លក់ផលិតផលត្រឹមរយៈពេល១ម៉ោងប៉ុណ្ណោះ ប៉ុន្តែនាងអាចរកចំណូលបានជាង១លានបាត (២ម៉ឺន៨ពាន់ដុល្លារ) ឲ្យស្ថាប័ន Miss Grand ថៃ និងបានធ្វើឲ្យមេ MGI ញញឹមបិទមាត់មិនជិតនោះទេ។ ដែលនេះបង្ហាញថាមិនថាសម្រស់ ឥទ្ធិពល និងភាពសិចស៊ី បវកញ្ញាតែងស៊ីដាច់គេដោយយកចិត្តទស្សនិកជនបានយ៉ាងភ្លូកទឹកភ្លូកដី៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Nadech បញ្ចាក់​យ៉ាង​ច្បាស់ ពីមូលហេតុមិន​អាចរៀបការជាមួយ YaYa ​ ក្នុង​ឆ្នាំ​ ២០២៤

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម