Connect with us

ជីវិតកម្សាន្ដ

លំដាប់រងទី២ អ៊ិន លក្ខិណា ស្នើសុំស្ថាប័ន​ MGC បើកឱកាសប្រកួតម្តងទៀតក្នុងឆ្នាំ២០២៤ នេះ

បានផុស

នៅ

ស្រីស្អាត អ៊ិន លក្ខិណា ដែលជាបវរកញ្ញាលំដាប់រងទី២ នៃការប្រកួត Miss Grand 2023 បានបង្ហាញឆន្ទ:ចង់ចូលរួមប្រកួតដណ្តើមមកុដសាជាថ្មីម្តងទៀតនៅក្នុងកម្មវិធីប្រឡងសម្រស់ Miss Grand Cambodia សម្រាប់ឆ្នាំ២០២៤ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយ:ដំណឹងដ៏ចាប់អារម្មណ៍នេះដែរបានធ្វើឱ្យអ្នកគាំទ្រ កញ្ញា អ៊ិន លក្ខិណា ក៏ដូចជាអ្នកនិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជាដាក់ការទន្ទឹងរង់ចាំមើលថា លក្ខិណា អាចទទួលបានឱកាសជាថ្មីម្តងទៀងដើម្បីបង្ហាញវត្តមានចូលរួមប្រកួតកម្មវិធីនេះឬមួយយ៉ាងណានៅឡើយទេ ខណ:សំណើរបស់នាងកំពុងស្ថិតក្នុងការពិចារណាពីអ្នកគ្រប់គ្រងស្ថាប័នមួយនេះ។

អ៊ិន លក្ខិណា បានបញ្ជាក់ឱ្យដឹងថា «អ្នកទាំងអស់គ្នា Miss Grand Cambodia ២០២៣ កំពុងស្នើសុំ Mommy Sokuntea Imm ចូលរួមប្រកួតម្តងទៀតឥឡូវនេះខ្ញុំកំពុងស្ថិតក្នុងការពិចារណាចាំមើលថា Mommy បើកឱកាសឱ្យពួកខ្ញុំត្រឡប់មកវិញឬមួយយ៉ាងណា»។

ដំណឹងខាងលើនេះបានធ្វើឱ្យមហាជនអ្នកគាំទ្ររួមអ្ន កនឹងអ្នកនិយមតាមដានវិស័យប្រឡងបវរកញ្ញា នៅកម្ពុជាយល់ថាជារឿងដ៏រំភើប និងកាន់តែធ្វើឱ្យកក្រើកឆាកប្រឡងកម្មវិធី Miss Grand Cambodia ២០២៤ មិនខាន ខណ:ឆ្នាំនេះប្រជុំទៅដោយសុទ្ធតែអ្នកជើងខ្លាំង។

ជាមួយគ្នានេះ ក៏មានការស្នើផងដែរពីបណ្តាអ្នកគាំទ្រថា «តាំងមុខជា អេតមីនម្នាក់ ស្នើសុំឱ្យ Mommy Sokunthea Imm ម្ចាស់កម្មសិទ្ធិ Miss Grand Cambodia “សុំឱ្យលក្ខិណា ចូលមកវិញម្តងទៀតនៅឆ្នាំ2024 នេះ  “ Leakena In បងសង្ឃឹមថាបើ Mommy បើកឱកាសឱ្យប្អូននឹងមកប្រាកដកុំលេងសើចអារម្មណ៍ ហ្វេនណាអូន»៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម