Connect with us

ជីវិតកម្សាន្ដ

តារាសម្តែង គឹម លីហ្សា ស្លុតចិត្តខ្លាំង ខណៈឪពុកឈឺធ្ងន់

បានផុស

នៅ

តារា​សម្តែង​អ្នក​នាង គឹម លីហ្សា បាន​បង្ហាញ​​ការ​ព្រួយ​បារម្ភ​ខ្លាំង​បន្ទាប់​ពី​លោក​ឪពុក​ជាទី​ស្រលាញ់​របស់​នាង​បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ កំពុង​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីពេទ្យ​ដោយ​ពុំទាន់​ដឹង​ខ្លួន​នៅ​ឡើយ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មកដល់​ពេលនេះ​តារា​ស្រី​អ្នក​នាង គឹម លីហ្សា មិនទាន់​បញ្ជាក់​អំពី​អាការៈ​ជំងឺ​របស់​លោក​ឪពុក​នាង​នៅ​ឡើយទេ​ដោយ​គ្រាន់​​តែ​គេ​​សង្កេត​ឃើញ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់ គឹម លីហ្សា បាន​ទម្លាយ​ក្តី​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ស្ថានភាព​ជំងឺ​ឪពុក​នាង​ដែល​កំពុង​សង្រ្គោះ​នៅ​មន្ទីពេទ្យ។ គឹម លីហ្ស បាន​បន់ស្រន់​ថា «ឆាប់ដឹងខ្លួន​វិញ​មកប៉ា ប៉ា​អើយប៉ា​ ខ្ញុំចង់​ប្រេះទ្រូង​ហើយ»។

តារា​សម្តែង គឹម លីហ្សា បាន​រៀបរាប់​ទៀត​ថា «ឈឺចាប់​គ្មាន​អ្វីប្រៀប​ស្មើរទេ​ ប៉ា​អើយ​ពិបាក​ធ្វើ​ចិត្តណាស់ ប៉ា​ឲ្យត្រៀមចិត្តយ៉ាងម៉េច ? ម្ចាស់​ជីវិត​កូន​អើយកូន ស្ទើរ​ដាច់ខ្យល់​ទៅ​មុន​​ហើយ។ខ្ញុំជឿរ​ហើយ​គ្មានទេ​ពាក្យថា​អភិនីហារ​ក្នុង​លោក​នេះ»

ទោះ​បីយ៉ាង​ណា​អ្នកនាង គឹម លីហ្សា បាន​រម្លឹក​​ដែរ​​ថា នាង​​បាន​ចំណាយ​​លុយទិញផ្ទះធំ​​ដើម្បីបានរស់​​នៅជុំ​គ្នាជាមួយឪពុក​តែមិន​នឹក​ស្មាន​កើត​រឿង​នេះ​ឡើង​ទេ ។ លីហ្សា បាន​​បញ្ជាក់ខ្លីថាខំទិញផ្ទះធំ​ នឹក​ឃើញ​បានរស់​​នៅ​​ជុំគ្នា​ ខំរៀប​ចំ​បន្ទប់ ​ប៉ា​ថា​ចង់គេង​ជា​មួយចៅ​ ….ខ្ញុំចង់​​ប្រេះទ្រូងហើយប៉ា“។ ដំណឹង​​នេះ​​បាន​ធ្វើឲ្យអ្នកគាំទ្រ និង​សិល្បករ-សិល្ប​ការិនី មួយ​ចំនួន​ជូនពរ​លោក​​ពុក​របស់​នាង​ឆាប់​ជា​​សះស្បើយ​ពី​ជំងឺ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤៥ នាទីutes មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ២ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជ័យ ចាប
ជីវិតកម្សាន្ដ៨ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១៤ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម