ជីវិតកម្សាន្ដ
នាដការី សុគា គឹមលាង ចាត់ទុកទង្វើអ្នកស្នងរូបព្រះនាងឥន្ទ្រទេវីជាការបំភ្លៃបំផ្លិចបំផ្លាញវប្បធម៌
សិល្បការិនីដ៏ឆ្នើម(នាដការី) កញ្ញា សុគា គឹមលាង ហៅ កូនអាន់ បានចេញមកបញ្ចេញទស្សនៈដោយចាត់ទុកថាទង្វើអ្នកស្នងរូបព្រះនាងឥន្ទ្រទេវីជាការបំភ្លៃបំផ្លិចបំផ្លាញវប្បធម៌អរិយធម៌ខ្មែរ ខណៈនាងជឿថាព្រះនាងមិនចូលសណ្ឋិតក្នុងរូបអ្នកស្នងណាងាយៗ ទេ។

ការលើកឡើងរបស់ស្រីស្អាត សុគា គឹមលាង ក្រោយពេលថ្មីៗ នេះ ផ្ទុះនូវរឿងរ៉ាវស្ត្រីលក់អនឡាញដែលតាំងខ្លួនជាអ្នកស្នងរូបព្រះនាងឥន្ទ្រទេវីពុំទាន់មានភាពស្ងប់ស្ងាត់នៅឡើយ ខណៈមហាជនមួយចំនួនធំក៏កំពុងរង់ចាំតាមដានមើលចំណាត់ការក្រសួងវប្បធម៌លើករណីនេះ។

នាដការី សុគា គឹមលាង បានលើកឡើងតាមរយៈការបង្ហោះខ្លឹមសារថា «ក្នុងនាមខ្ញុំជានាដការីរបាំបុរាណម្នាក់ ពិតជាមានកិត្តិយសពេលដែលអ្នកគ្រូ លោកគ្រូ និងថ្នាក់ដឹកនាំផ្តល់ឱកាសឲ្យនាងខ្ញុំគ្រងនូវសម្លៀកបំពាក់តំណាង នៃទ្រង់«ព្រះនាងជ័យរាជទេវី និងព្រះនាងឥន្ទ្រទេវី» សម្រាប់សម្តែងនូវចម្រៀងរបាំវរក្សត្រីយ៍ ក្នុងកម្មវិធីរបស់ថ្នាក់ដឹកនាំប្រទេស ខ្ញុំសែនគោរព ប្រណិប័តន៍រៀបឥរិយាបថ រៀបឫករៀបពៀរ ស្មិងស្មាធិ៍អារម្មណ៍ សមជាម្ចាស់ក្សត្រីប្រចាំព្រះមហានគរ»។

នាងបានបន្តថា «ពេលខ្ញុំសម្តែងរបាំជាតួអង្គតំណាងព្រះនាងម្តងៗ ខ្ញុំតែងរៀបបាយសីថ្វាយព្រះអង្គ ដើម្បីសុំសេចក្តីសុខ និងរំលឹកគុណគ្រូចាស់ព្រឹទ្ធាចារ្យដែលបានបង្ហាត់បង្រៀនពីសាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដូច្នេះគឺត្រឹមតែស្លៀកសម្លៀកបំពាក់ ហើយសម្តែងរបាំជាតួអង្គតំណាងព្រះនាងគឺពិតជាអស្ចារ្យលើសលប់ពេកហើយសម្រាប់ខ្ញុំ»។

កញ្ញា សុគា គឹមលាង បញ្ជាក់បន្ថែមថា នាងជឿជាក់ថាព្រះនាងមិនចូលសណ្ឋិតក្នុងរូបអ្នកស្នងណាដោយងាយៗ ទេ ព្រោះទ្រង់មានឫទ្ធិបារមីខ្លាំងណាស់ ដូច្នេះសូមកុំតាំងខ្លួនជាព្រះនាងឲ្យសោះ បើមិនបានជួយថែរក្សា ក៏កុំបំភ្លៃ បំផ្លិចបំផ្លាញវប្បធម៌ និងអរិយធម៌ដែលជាតិសាសន៍នានាគោរព និងឲ្យតម្លៃ។

ប្រាកដណាស់សិល្បការិនីដ៏ឆ្នើម ឬ នាដការីកញ្ញា សុគា គឹមលាង ហៅ កូនអាន់ កន្លងមក ត្រូវបានទស្សនិកជនដឹងថា នាងតែងមានភាពលេចធ្លោលើសកម្មភាពផ្សព្វផ្សាយវប្បធម៌សិល្បៈខ្មែរ។ តួយ៉ាងថ្មីៗ នេះ សុគា គឹមលាង ក៏បានចេញមុខប្ដេជ្ញាចូលរួមផ្សព្វផ្សាយវប្បធម៌អរិយធម៌កេរ្តិ៍មរតកដូនតាខ្មែរមិនអាចឲ្យស្លាប់ទេ៕
អត្ថបទ ៖ ចាន់រ៉ា

-
សន្តិសុខសង្គម១៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច