ជីវិតកម្សាន្ដ
អ្នកមិនធ្លាប់ទៅលេងកោះកុងបទថ្មី “ទឹកត្រីកោះកុង” ខេម តន់ ចន្ទសីម៉ា បង្ហាញតំបន់ ទេសចរណ៍ស្អាតៗត្រជាក់ភ្នែកជាច្រើន
ក្រោយពីផ្ទុះបទជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ពេលនេះ តន់ ចន្ទសីម៉ា បានងាកមក ចាប់ដៃគូច្រៀងជាមួយ ខេម វិញម្ដងទៀត ហើយដោយបទថ្មីមួយនេះ មានចំណងជើងថា”ទឹក ត្រីកោះកុង”ក្នុង MVបានបង្ហាញតំបន់ទេសចរណ៍ស្អាតៗជាច្រើននៅក្នុងខេត្តកោះកុង។
ដូចប្រិយមិត្តធ្លាប់បានដឹងហើយថា ខេត្តកោះកុង គឺជាខេត្តមួយពោរពេញទៅដោយតំបន់ ទេសចរណ៍ធម្មជាតិស្អាតៗជាច្រើន។ ជាមួយនិងការសម្រុកផលិតអាល់ប៊ុមចូលឆ្នាំថ្មីនេះ ផលិតកម្ម Galaxy Navatra ត្រូវបានគេមើលឃើញថាគ្រប់M Vនៃបទចម្រៀងបានឲ្យក្រុមផលិត ចុះទៅថត នៅតំបន់ទេសចរណ៍ជាច្រើនក្នុងន័យ ដើម្បីផ្សារភ្ជាប់ជាមួយរមណីយដ្ឋាននានា នៅ ព្រះរាជាណាចក្រកម្ពុជាជំរុញកំណើនទេសចរណ៍ ក្នុងស្រុកឲ្យកាន់តែទទួលបានការគាំទ្រច្រើន ជាក់ស្ដែងដូចជាបទ “ទឹកត្រីកោះកុង” របស់ខេម និង តន់ ចន្ទសីម៉ា អីចឹង។



សូមបញ្ជាក់ផងដែរថា កន្លងមកគ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra ទាំងពីររូបនេះ ធ្លាប់ បានច្រៀងជាមួយគ្នាជាច្រើនបទមកហើយ ហើយក្នុងនោះដែរ ពួកគេបានបំបែកឯកត្តកម្មជា ប្រវត្តិសាស្ត្រលើ បទ”ចង់ សុំ wifi ”ដែលមានអ្នកទស្សនាជិត៣០លានដង។ មហាជនរំពឹងថា ពួកគេច្បាស់ជានឹងបំបែកប្រវត្តិសាស្ត្រជាមួយគ្នាលើបទចម្រៀង ដែលទើបតែផលិតថ្មីៗជាមួយ គ្នាទៀត ជាក់ជាមិនខាន។
ចង់ដឹងថាបទ ថ្មី”ទឹកត្រីកោះកុង” របស់ ខេម តន់ ចន្ទសីម៉ា មានអត្ថន័យព្រមទាំងមាន ទេសភាព ស្រស់ស្អាតកម្រិតណាសូមទស្សនាទាំងអស់គ្នា៖

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ