Connect with us

ជីវិតកម្សាន្ដ

YG លេងឈុតធំ លុបចោលរូបភាពក្រុម Big Bang និង BLACKPINK ពីគេហទំព័រចោលខ្ទេចគ្មានសល់

បានផុស

នៅ

អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់​ផ្អើលយ៉ាងខ្លាំង ក្រោយរកឃើញថាផលិតកម្មយក្យ YG Entertainment បាន​លុប​អ្វី​គ្រប់​យ៉ាង​ដែល​ទាក់​ទង​នឹង Big Bang ចេញ​ពី​គេហទំព័រផ្លូវការ​របស់​ខ្លួននៅថ្ងៃទី១២ខែមករា ដោយយោងទៅតាមការចុះផ្សាយរបស់ allkpop​ នៅមុននេះបន្តិចប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ អ្នកគាំទ្រទូទាំងពិភពលោកបានដឹងច្បាស់ហើយថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សមាជិកម្នាក់ៗនៃក្រុម Big Bang បានប្រកាសមិនបន្តកុងត្រាថ្មីជាមួយនឹងស្លាកសញ្ញា YG​ ទៀតទេ ​ហើយអ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ G-Dragon ថ្មីៗនេះបានសម្រេចចិត្តស្វែងរកភ្នាក់ងារថ្មីមួយ ដើម្បីបន្តការខិតខំប្រឹងប្រែងរបស់គាត់នាថ្ងៃអនាគត។

ក្នុងនោះផងដែរ ជម្រើសដែលសមាជិកក្រុម Big Bang ជ្រើសយក កើតឡើងនៅពេលដែលកិច្ចសន្យារបស់បុគ្គលម្នាក់ៗជាមួយផលិតកម្ម YG Entertainment បានឈានដល់ការផុតកំណត់នៅឆ្នាំនេះ ដែលជាចំណុចរបត់ដ៏សំខាន់មួយនៅក្នុងអាជីពរបស់ពួកគេកន្លងមក។

លើសពីនេះទៀត G-Dragon ជាសមាជិកក្រុម Big Bang ចុងក្រោយគេបង្អស់ ដែលសម្រេចចិត្តនៅជាមួយ YG Entertainment ក្រោយក្រុមនេះបំបែកប៉ុន្មានឆ្នាំប៉ុណ្ណោះ។ ក្រោយមក ទើបលោកបានសម្រេចចិត្តចាកចេញពីផលិតកម្ម YG ស្របពេលដែលស្លាកសញ្ញាបានចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីដកក្រុម K PoP មួយនេះ ចេញពីបញ្ជីសិល្បកររបស់ខ្លួនដោយឥតបង្អង់យូរឡើយ។

ដោយឡែក យោងតាម kbizoom​ ផ្សាយថា សូម្បីតែសមាជិកក្រុម BLACKPINK ក៏ត្រូវផលិតកម្ម YG ឈានដល់ការដកចេញពីគេហទំព័រ​ផ្លូវការមិនខុសពី Big Bang ។ ស្របពេលដែលការដកចេញនេះ ធ្វើឡើងបន្ទាប់ពី YG បញ្ជាក់ថា BLACKPINK បានត្រឹមតែចុះកិច្ចសន្យារួមសម្រាប់សកម្មភាពក្រុមប៉ុណ្ណោះ ហើយគ្មានសមាជិកណាម្នាក់បន្តជាមួយ YG សម្រាប់កិច្ចសន្យាបុគ្គលនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ ក្រុមហ៊ុនមូលបត្របានប៉ាន់ប្រមាណថា​ មានការធ្លាក់ចុះ ៣% ពីមួយឆ្នាំទៅមួយឆ្នាំនៃប្រាក់ចំណូលរបស់ YG សម្រាប់ឆ្នាំមុន ដែលមានចំនួនសរុប ១២១ពាន់លានវ៉ុន។ ប្រាក់ចំណេញប្រតិបត្តិការត្រូវបានព្យាករថា នឹងធ្លាក់ចុះគួរឲ្យកត់សម្គាល់ ៥០% ធ្លាក់ចុះដល់ ៧៨ ពាន់លានវ៉ុនឯណោះ៕

អត្ថបទ៖ សាង​ ស្រីល័ក្ខ

ចុចអាន៖ទំនាក់ទំនង Yang Caiyu និងមិត្តប្រុសសេដ្ឋីជំនួញ​ អាចនឹងប្រះឆាគ្នាហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ២ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៤ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម