ជីវិតកម្សាន្ដ
ឧកញ៉ា ខេមរៈ សិរីមន្ត ថា បើតាំងខ្លួនជាអ្នកសិល្បៈហើយ ចិត្តកុំចង្អៀតចង្អល់ពេក
កំពូលតារាចម្រៀងងារជាឧកញ៉ា លោក ខេមរៈ សិរីមន្ត សុខៗ ស្រាប់តែចេញសារមួយយ៉ាងភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយផ្តាំថា បើតាំងខ្លួនជាអ្នកសិល្ប:ហើយកុំចង្អៀតចង្អល់ពេក។

ទោះយ៉ាងណាអត្ថន័យដែល លោកឧកញ៉ា ខេមរ: សិរីមន្ត បញ្ចេញតាមរយ:បណ្តាញសង្គមហ្វេសប៊ុកមិនត្រូវបានគេដឹងទេថា លោកមានការអន់ចិត្ត ឬ សំដៅលើរឿងអ្វីមួយឡើយ ខណ:មានអ្នកគាំទ្រមួយចំនួនបានបង្ហាញការគាំទ្រ។

លោកឧកញ៉ា ខេមរ: សិរីមន្ត បានលើកឡើងថា «បើតាំងខ្លួនជាអ្នកសិល្ប:ហើយ កុំចង្អៀតចង្អល់ពេក ២០ ឆ្នាំមកនេះ តើចង្វាក់អ្វីដែល ខេមរៈសិរីមន្ត មិនធ្លាប់ច្រៀង ហើយច្រៀងតាំងពីបងប្អូនសិល្ប:ខ្លះមិនទាន់ចេះស្លៀកខោផង សូមទានជ្រាប»។

ដោយឡែកចំពោះការលើកឡើងខាងលើនេះ ក៏មានអ្នកគាំទ្រខ្លះបញ្ចេញមតិដែរថា «នៅតែស្មូតមួយទៀតគ្រប់ចង្វាក់ហ្មង» ដោយក្នុងនោះ លោក ខេមរ: សិរីមន្ត ឆ្លើយតបថា «បងសុំវ័យចាស់ជាងនេះបន្តិចទៀតសិន បងច្រៀងឱ្យស្តាប់ណាប្អូន»។ ចំណែកឯខ្លះទៀត ក៏បានសួរដែរថា «មានរឿងអ្វីបងសម្លាញ់ ខ្ញុំស្រឡាញ់ការច្រៀងរបស់បង និងស្ទាយ៍របស់បងជារៀងរហូត»។ តាមរយ:នេះ លោក ខេមរ: សិរីមន្ត បញ្ជាក់ថា «៥ ឆ្នាំមកនេះ បងឈប់ចម្លងបទបរទេសហើយ ហើយបទដែលចេញ ៥ ឆ្នាំ ចុងក្រោយនេះ ជាបទចម្រៀង Original Song ទាំងអស់ តែប្អូនៗ មិនសូវឱ្យតម្លៃ និងលើកទឹកចិត្តទេ តែបងនៅតែស៊ូ ព្រោះស្រឡាញ់សិល្បៈចម្រៀងនេះណាស់ណាប្អូន»៕
អត្ថបទ ៖ ចាន់រ៉ា


-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច