ជីវិតកម្សាន្ដ
មហាជនភ្ញាក់ផ្អើល ពេលដឹងថាផ្ទះ Park Hyo Shin ត្រូវរឹបអូស យកទៅលក់ដេញថ្លៃភ្លាមៗ
កាលពីថ្ងៃទី ១២ ខែមករា សារព័ត៌មាន Yonhap បានរាយការណ៍ថា ផ្ទះមួយដែលបានចុះបញ្ជីជាលំនៅឋានរបស់ តារាចម្រៀងកូរ៉េ Park Hyo Shin ស្ថិតក្នុងចំណោមឈ្មោះដែលត្រូវដាក់ដេញថ្លៃ។ របាយការណ៍បញ្ជាក់ថា ទ្រព្យសម្បត្តិត្រូវបានតុលាការរឹបអូស ហើយត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃ ៧.៨៩ ពាន់លានវ៉ុន (ប្រហែល ៦លានដុល្លារអាមេរិក)។

យោងតាមសេចក្តីរាយការណ៍បញ្ចាក់ទៀតថា ផ្ទះដ៏ប្រណិតរបស់តារាចម្រៀងរូបនេះ គឺស្ថិតនៅក្នុងបរិវេណ Hannam The Hill ផ្តាច់មុខ នៃទីក្រុងសេអ៊ូល ដែលជាលំនៅឋានថ្លៃបំផុតមួយនៅក្នុងប្រទេសកូរ៉េ និងល្បីល្បាញយ៉ាងខ្លាំង។ វាជាលំនៅឋានរបស់តារាល្បីៗជាច្រើន ដែលម្នាក់ក្នុងនោះជាសមាជិក BTS ផងដែរ។
យ៉ាងណាក៏ដោយ ការដេញថ្លៃដោយបង្ខំគឺនៅពេលដែលតុលាការរឹបអូសអចលនទ្រព្យរបស់កូនបំណុល ហើយលក់វាទៅកាន់កន្លែងដេញថ្លៃ។ វាចាប់ផ្តើមនៅពេលដែលកូនបំណុលខកខានក្នុងការសងប្រាក់កម្ចី ទៅតាមកាលបរិច្ឆេទកំណត់។ ស្របពេលដែល ការដេញថ្លៃនេះគឺជាលទ្ធផលរបស់ក្រុមហ៊ុន Bion Co., Ltd. ដែលជាម្ចាស់បំណុលម្នាក់បានស្នើសុំការដេញថ្លៃក្នុងខែមេសា ឆ្នាំ ២០២២ បន្ទាប់ពីទទួលបានដីកាពីតុលាការឲ្យបង់ប្រាក់កម្ចី។
ទោះបីជាផ្ទះនេះត្រូវបានចុះបញ្ជីជាផ្ទះរបស់ Park Hyo Shin ប៉ុន្តែវាជាកម្មសិទ្ធិរបស់ផលិតកម្ម Glove Entertainment ដែលជាស្លាកកំណត់ត្រាមុនរបស់តារាចម្រៀងល្បី ភ្នាក់ងារព័ត៌មានបាននិយាយថា ខ្លួនមិនអាចបញ្ជាក់ថា តើតារាចម្រៀងរូបនេះកំពុងរស់នៅក្នុងផ្ទះឬយ៉ាងណានោះទេ។

សូមជម្រាបជូនថា Park Hyo Shin គឺជាតារាចម្រៀងដែលទទួលបានការកោតសរសើរបំផុតរបស់ប្រទេសកូរ៉េខាងត្បូង។ ថ្វីបើលោកបានចុះហត្ថលេខាជាមួយ Glove Entertainment ក្នុងឆ្នាំ ២០១៦ ក៏ពិតមែន ក្រោយជួបប្រទះនឹងជម្លោះ ដូចជាការប្តឹងទៅទីភ្នាក់ងារ ដោយអះអាងថាខ្លួនមិនបានទទួលប្រាក់ចំណូលពីតន្ត្រី ឬប្រាក់កិច្ចសន្យាផ្តាច់មុខអស់រយៈពេល ៣ ឆ្នាំ ទើបសម្រេចចិត្តបង្កើតទីភ្នាក់ងារផ្ទាល់ខ្លួនដែលមានឈ្មោះថា Herbig Haro នៅឆ្នាំ ២០២២៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រធានសមាគមភាពយន្ត និងតារាកូរ៉េច្រើនរូប រួមគ្នាតវ៉ាការស្លាប់របស់ Lee Sun-kyun

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត