ជីវិតកម្សាន្ដ
ផលិតកម្ម Awesome ចាប់បានជនអនាមិកដែលសរសេរសារគំរាមតារាសម្ដែង Park Seo-joon
នៅថ្ងៃទី ១៦ ខែមករាឆ្នាំ២០២៤ ទីភ្នាក់ងារ Awesome Entertainment របស់ Park Seo-joon បានចេញសេចក្តីជូនដំណឹងមួយដោយនិយាយថា សកម្មភាពរំលោភសិទ្ធិមនុស្សរបស់តារាសម្តែង Park Seo-joon ដូចជាការបង្កាច់បង្ខូចព្យាបាទ ការបៀតបៀនផ្លូវភេទ ព័ត៌មានមិនពិត ការប្រមាថគ្រួសារ ការផលិត និងការចែកចាយព័ត៌មានមិនពិត កំពុងបន្តនៅលើ SNS និងនៅក្នុងសហគមន៍អនឡាញយ៉ាងគគ្រឹកគគ្រេង។

ក្នុងនោះទីភ្នាក់ងារដដែលបាននិយាយបន្ថែមថា “ដើម្បីការពារតារាសម្តែង ក្រុមហ៊ុនរបស់យើងបានតាមដានករណីបែបនេះជាច្រើនឆ្នាំមកហើយ ហើយយើងបានតែងតាំងក្រុមហ៊ុនច្បាប់ជាអ្នកតំណាងផ្លូវច្បាប់របស់យើង ដើម្បីដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងការរំលោភបែបនេះ”។
យោងទៅតាមការពន្យល់របស់ភ្នាក់ងារ ពួកគេបានប្តឹងអ្នកអត្ថាធិប្បាយអាក្រក់មួយចំនួនដែលបានបង្ហោះតាមអ៊ីនធឺណិតបង្ខូចកេរ្តិ៍ឈ្មោះ Park Seo-joon កាលពីឆ្នាំ ២០២០។ ពួកគេក៏បានដាក់ពាក្យបណ្តឹងទៅកាន់ស្ថានីយ៍ប៉ូលិស Seoul Seongdong ប្រឆាំងនឹងបុគ្គលមិនស្គាល់អត្តសញ្ញាណជាច្រើននាក់ ពីបទបរិហារកេរ្តិ៍។
លើសពីនេះថែមទៀតផលិតកម្ម Awesome Entertainment បានបន្តទៀតថា “ថ្មីៗនេះ ខាងផលិតកម្មមាននៅព័ស្តុតាង ដើម្បីកំណត់អត្តសញ្ញាណបុគ្គលមួយចំនួន ដែលទទួលរងនូវបណ្តឹងព្រហ្មទណ្ឌ។ ជនជាប់ចោទមួយចំនួនត្រូវបានបញ្ជូនទៅអយ្យការ ខណៈខ្លះទៀតកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលិស ហើយរំពឹងថានឹងត្រូវកាត់ទោសក្នុងពេលឆាប់ៗខាងមុខ។
ផលិតកម្មរបស់ Park Seo-joon បាននិយាយទៀតថា “ពួកយើងបាននិងកំពុងខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីទទួលបានព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គលដែលធ្វើការបង្ហោះព្យាបាទប្រឆាំងនឹងតារាសម្តែង។ យើងនៅតែប្រមូលទិន្នន័យ និងធ្វើការពិនិត្យផ្លូវច្បាប់ រួមទាំងការតែងតាំងតំណាងផ្លូវច្បាប់ និងកំណត់គោលដៅសម្រាប់កាត់ទោស។
ជាចុងក្រោយ ក្រុមហ៊ុនបានព្រមានយ៉ាងម៉ឺងម៉ាត់ថា នឹងតាមដានយ៉ាងសកម្មនូវអ្នកដែលធ្វើឲ្យខូចកេរ្តិ៍ឈ្មោះ និងលក្ខណៈរបស់តារាសម្តែងរហូតដល់ទីបញ្ចប់ ដើម្បីទប់ស្កាត់ការកើតឡើងម្តងទៀត។ ក្នុងនោះពួកគេហ៊ានសន្យាថានឹងឃុំខ្លួនជនជាប់ចោទឲ្យទទួលខុសត្រូវផ្លូវច្បាប់យ៉ាងរឹងមាំ ដោយគ្មានការអត់ឱនសូម្បីតែបន្តិច ហើយ Awesome Entertainment ក៏ស្នើសុំឲ្យអ្នកបញ្ឈប់ការផ្សព្វផ្សាយការបរិហារកេរ្តិ៍ និងខ្លឹមសារស្អប់ខ្ពើមចំពោះតារាសម្តែងដែលលាក់ខ្លួននៅពីក្រោយការបង្ហោះអនាមិកផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ផលិតកម្ម Awesome ចាប់បានជនអនាមិកដែលសរសេរសារគំរាមតារាសម្ដែង Park Seo-joon

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ