ជីវិតកម្សាន្ដ
តួឯកស្រីរឿង “Marry My Husband” បង្ហោះសារឈឺចាប់ ក្រោយផ្ទុះចម្រូងចម្រាសដល់ថ្នាក់ទស្សនិកជនធ្វើពហិកា
កាលពីថ្ងៃទី ១៥ ខែមករា Park Min Young បានចូល Instagram របស់នាង ដើម្បីបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនដោយចែករំលែករូបថត រួមជាមួយនឹងចំណងជើងដ៏គួរឲ្យអាណិតថា “ខ្ញុំឈឺចាប់គ្រប់គ្រាន់ហើយ ប៉ុន្តែឥឡូវនេះខ្ញុំមានបេះដូងតស៊ូដើម្បីការពារសណ្តែករបស់ខ្ញុំ (ឈ្មោះអ្នកគាំទ្ររបស់នាង) សូមកុំបារម្ភអី”!

ដោយឡែក នៅថ្ងៃដដែលនោះ សារព័ត៌មាន Dispatch ដ៏ល្បីល្បាញរបស់កូរ៉េ បានចុះផ្សាយអត្ថបទមួយចោទប្រកាន់ Park Min-young ថា នាងទទួលប្រាក់ចំនួន ២៥០លានវ៉ុន (ប្រហែល ២០០,០០០ ដុល្លារអាមេរិក) ពីអតីតគូស្នេហ៍ Kang Jong Hyun ដែលត្រូវបានគេស្គាល់ថាជាជាជនឆបោក និងកេងបន្លំ។
ប្រភពពីព័ត៌មាន Dispatch រាយការណ៍ទៀតថា Kang Jong Hyun បានដកប្រាក់ពីក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងទម្រង់ជាប្រាក់កម្ចី ហើយបានបង់វាទៅក្នុងគណនីផ្ទាល់ខ្លួនរបស់ Park Min Young ជាការចំណាយលើការរស់នៅ។ ស្របពេលដែល ព័ត៌មាននេះផ្ទុយនឹងសក្ខីកម្មរបស់ Park Min Young ដែលបញ្ជាក់ថា នាងមិនធ្លាប់ទទួលបានជំនួយផ្នែកហិរញ្ញវត្ថុពី Kang Jong Hyun ពីមុនមកទេ។

ជាការឆ្លើយតប ភ្នាក់ងាររបស់ Park Min Young គឺ Hook Entertainment បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបដិសេធការចោទប្រកាន់នេះ។ ភ្នាក់ងារបានឆ្លើយតបថា “តារាសម្តែង Park Min Young ត្រូវបានស៊ើបអង្កេតជាបុគ្គលយោងដោយអយ្យការក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ ពាក់ព័ន្ធនឹង Kang Jong Hyun ដោយប្រើគណនីរបស់នាងក្នុងឈ្មោះផ្សេង។ វាត្រូវបានបញ្ជាក់យ៉ាងច្បាស់ថា Park Min Young មិនបានចូលរួមក្នុងសកម្មភាពខុសច្បាប់ណាមួយឡើយ ឬទទួលបានអត្ថប្រយោជន៍ខុសច្បាប់។ ប្រាក់ចំនួន ២៥០ លានវ៉ុនដែលបានលើកឡើងនៅក្នុងអត្ថបទនេះ ត្រូវបានប្រើប្រាស់ដោយគណនីរបស់ Kang Jong Hyun មិនមែនជាការចំណាយលើការរស់នៅរបស់ Park Min Young នោះទេ។
ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រជាច្រើនបានធ្វើពហិកាមិនទស្សនារឿង “Marry My Husband” នៅលើកញ្ចក់ទូរទស្សន៍ tvN ដែល Park Min Young សម្ដែងទៀតនោះទេ ខណៈពេលភាពយន្តមួយនេះទទួលបានការឆ្លើយតបល្អហួសពីការរំពឹងទុក។ ភាពយន្តឈានមុខគេរបស់កូរ៉េខាងត្បូងនេះ ទើបតែទទួលបានភាពល្បីល្បាញមិនបានប៉ុន្មានផង ប៉ុន្តែនាងបែរជួបរឿងចម្រូងចម្រាស់ពាក់ព័ន្ធនឹងការទទួលលុយពីអតីតមិត្តប្រុស ជាជនឆបោកទៅវិញ។
សូមជម្រាបជូនថា Kang Jong Hyun ត្រូវបានចោទប្រកាន់ពីបទកេងបន្លំប្រាក់ជាង ៦០ ពាន់លានវ៉ុន នៅក្នុងមូលនិធិរបស់ក្រុមហ៊ុន បន្ទាប់ពីជាប់ពន្ធនាគាររយៈពេល ១០ ខែ ហើយត្រូវបានដោះលែងនៅថ្ងៃទី ១២ ខែធ្នូ ជាមួយនឹងប្រាក់ធានា ៣០០ លានវ៉ុន ។ នៅឆ្នាំ ២០២២ គាត់មានទំនាក់ទំនងស្នេហាជាមួយ Park Min Young ហើយទោះបីជាពួកគេបានបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេក៏ដោយ ក្រោយមកពួកគេបានប្រកាសពីការបែកគ្នា។ Park Min Young ក៏ស្ថិតនៅក្រោមការស៊ើបអង្កេតរបស់អយ្យការដែរ ប៉ុន្តែបានអះអាងថានាងខ្វះការជាប់ពាក់ព័ន្ធក្នុងការសង្ស័យណាមួយទាក់ទងនឹងការប្រើប្រាស់គណនីខ្ចីឈ្មោះនោះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តុលាការសេអ៊ូល កាត់ទោសជនឆបោកលក់សំបុត្រប្រគំតន្ត្រី IU និង BLACKPINK ឲ្យជាប់ពន្ធនាគារ ៦ ឆ្នាំ

-
សន្តិសុខសង្គម១៦ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៨ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៩ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង