Connect with us

ជីវិតកម្សាន្ដ

ជួបព្យុះជីវិតរាប់លែងអស់ Ice វិលមកអាជីពចាស់ប្រកបដោយកម្លាំងចិត្តធំជាងមុន

បានផុស

នៅ

ដូចដែលទស្សនិកជននិយមតាមដានតារាថៃប្រាកដជាដឹងស្រាប់ហើយថា កាលពីឆ្នាំមុន​នាង Ice Preechaya​ បានយំសស្រាកលើឆាក បង្ហាញពីអារម្មណ៍ទុក្ខសោកធ្ងន់យោលអាណិតជីវិតខ្លួននាងដែលរងនូវព្យុះភ្លៀងឥតស្រាកស្រាន្ត អស់ពីមួយរឿងចូលមួយទៀត។

ទោះយ៉ាងនេះក្ដី ថ្វីបើនាងជួបបញ្ហារាប់មិនអស់​​ក៏ពិតមែន ប៉ុន្តែកន្លងមក Ice ធ្លាប់ផ្ដល់បទសម្ភាសន៍ជាមួយអ្នកម្ដាយថា នាងនឹងនៅតែតស៊ូរហូតដល់ទីបញ្ចប់។ ជាក់ស្ដែង នៅថ្ងៃទី១៧ ខែមករា នេះ ​តារាសម្ដែងស្រីពេញដោយសមត្ថភាពនិងទេព​កោសល្យ​មកទាំងព្រម បានប្រកាសលើគណនីផ្ទាល់ខ្លួនថា នាងវិល​មក​កាន់​អាជីពសិល្បៈវិញ ហើយកាន់តែស្រស់ ​ថ្លា ពេញដោយឋាមពលធំជាងមុនទ្វេរដង។

តាមរយៈគណនី IG ​របស់នាងផ្ទាល់​បានបង្ហោះ​រូប​ខ្លួនឯងដោយមិនភ្លេចចោល​ផ្ញើ​ស្នាម​ញញឹម​នៃ​សុភមង្គល ជាមួយនឹងចំណងជើងថា “ខ្ញុំពិតជាត្រលប់មកវិញហើយ! ឃើញខ្លួនឯងទេ ស្រលាញ់ខ្លួនឯងទេ? ពេលខ្លះសុភមង្គល មិនមែនជាលុយពីខាងក្រៅខ្លួនទេ។ ប៉ុន្តែវាជារឿងតូចតាចនៅជុំវិញយើង ប៉ុន្តែយើងគ្រប់គ្នាបែរមើលរំលង ហើយភ្លេចថា អ្វីគ្រប់យ៉ាងគ្រាន់តែអំណរពីខាងក្រៅប៉ុណ្ណោះ”។

យ៉ាងណាមិញ ជាសេចក្ដីសប្បាយរីករាយយ៉ាងក្រែលែងរបស់អ្នកគាំទ្រតួឯកស្រីល្បីឈ្មោះរឿង “I fine thank you love you” ​​​បន្ទាប់ពីទទួលដំណឹងថា អាយដលខ្លួននឹងវិលមកកាន់អាជីពសិល្បៈពោរពេញដោយឋាមពលលើសមុនទ្វរដង។ អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងនោះគឺ​ ការវិលមកកាន់វិថីចាស់ម្ដងនេះ Ice ហាក់ភ្លឺស្វាងខ្លាំង ព្រមទាំងរឹងមាំ រហូតទប់ទល់នឹងបញ្ហាកើតឡើងបានជាបន្តបន្ទាប់បានយ៉ាងត្រចង់។

សូមបញ្ចាក់ដែរថា កាលពីឆ្នាំ២០២៣ចាប់តាំងពីដើមឆ្នាំរហូតចុងឆ្នាំ តារាសម្ដែង Ice Preechaya  បានរងនូវព្យុះជីវិតផ្ទួនៗគ្នារកពេលដកង្ហើមសឹងមិនបាន។ រឿងរ៉ាវរបស់នាងសុទ្ធតែជាបញ្ហាធំដុំរហូតឈានដល់ឡើងតុលាការទាក់ទងនឹងសារធាតុ Cyanide ខុស​ច្បាប់។ ក្រោយមកមិនទាន់បានប៉ុន្មានផង ឪពុករបស់នាងបែរជាធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវបង្ខំចិត្តខំធ្វើការទាំងយប់ថ្ងៃ ដើម្បីរកប្រាក់មកព្យាបាលជំងឺអ្នកមានគុណ។

មិនត្រឹមប៉ុណ្ណឹងនោះទេ ក្នុងឆ្នាំ២០២៣ដដែល សង្សារដែលនាងស្រលាញ់ស្ទើលេប ត្រូវឆេះខុនដូរផ្ទួននឹងម្ដាយបង្កើតស្លាប់ ដោយមិនអាចធ្វើចិត្តបានទាំងសងខាង គូស្នេហ៍នេះបានសម្រេចចិត្តចែកផ្លូវគ្នាក្រោមហេតុផលថា ចង់រស់នៅឆ្ងាយពីគ្នារហូតមកដល់សព្វថ្ងៃនេះ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖​​ សាង ​ស្រីល័ក្ខ

ចុចអាន៖តារាជើងចាស់ Num ប្រឹងរកលុយចិញ្ចឹមកូនស្រី រហូតរាងកាយទ្រុឌទ្រោមខ្លាំងខុសពីវ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម