Connect with us

ជីវិតកម្សាន្ដ

សមាជិក​ក្រុម Idol ម្នាក់ ត្រូវ​​កាត់ទោស​ឲ្យជាប់ពន្ធនាគារ​១ឆ្នាំ ពី​បទ​គេច​មិនចូលបម្រើ​យោធា

បានផុស

នៅ

យោងតាមប្រភពពីព័ត៌មានប្រទេសកូរ៉េ ​allkpop នាថ្ងៃទី ១៧ ខែមករា សមាជិក​ក្រុម​ចម្រៀង​មួយ​រូបឈ្មោះ Ahn​ អាយុ ៣២ ឆ្នាំ កំពុងប្រឈមនឹងការចោទប្រកាន់ពីបទរំលោភលើច្បាប់សេវាកម្មយោធា ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំជាមួយនឹងការសាកល្បងរយៈពេល ២ ឆ្នាំ និងបញ្ជាឲ្យបំពេញ៨០ ម៉ោងនៃសេវាសហគមន៍។

ផ្នែកព្រហ្មទណ្ឌទី ៩របស់តុលាការក្រុងសេអ៊ូលខាងជើង បានលើកឡើងពីហេតុផលជាច្រើនសម្រាប់ការសម្រេចចិត្តកាត់ទោសលើសមាជិក Idol រូបនេះ។ ពួកគេបានគិតពីការទទួលស្គាល់របស់លោក Ahn​​ បានប្រព្រឹត្តអំពើខុសឆ្គង ការពិតថា នេះជាបទល្មើសទីមួយរបស់គាត់ និងការប្តេជ្ញាចិត្តរបស់គាត់ក្នុងការបំពេញកាតព្វកិច្ចយោធានាពេលអនាគត។

លោក Ahn ធ្លាប់ត្រូវបានចាត់ថ្នាក់ថា​ មានសិទ្ធិទទួលបានសេវាកាតព្វកិច្ចសកម្មថ្នាក់ទី ១ និង ២ ក្នុងឆ្នាំ ២០១១ និង ២០១៧ រៀងគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលដែលកំពុងធ្វើការជាសមាជិកនៃក្រុមចម្រៀងមួយរូប គាត់បានប្រឈមមុខនឹងការចោទប្រកាន់ថា បានព្យាយាមគេចពីកាតព្វកិច្ចយោធារបស់គាត់។ នៅខែឧសភា ឆ្នាំ ២០២០ គាត់បានទទួលការធ្វើរោគវិនិច្ឆ័យនៃពិការភាពបញ្ញា ហើយបានបញ្ជូនវាទៅរដ្ឋបាលកម្លាំងយោធា។

លើសពីនេះទៀតនោះ លោក Ahn បានទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុងសេអ៊ូល អស់រយៈពេលប្រហែលប្រាំពីរខែ ដោយចាប់ផ្តើមពីខែតុលា ឆ្នាំ ២០១៩។ ក្នុងអំឡុងពេលនេះ លោកត្រូវបានគេរាយការណ៍ថាបានផ្តល់ការឆ្លើយតបបំផ្លើស ឬបំភ្លៃក្នុងអំឡុងពេលធ្វើតេស្តផ្លូវចិត្ត ឬបញ្ហានៃការយល់ដឹងផ្សេងៗ។ លោក Ahn បានប្រាប់គ្រូពេទ្យថា គាត់មានជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ, គិតចង់ធ្វើអត្តឃាត, មានការញ័របេះដូង និងពិបាកដកដង្ហើម។

យ៉ាងណាមិញ ផ្អែកលើការវាយតម្លៃផ្នែកវេជ្ជសាស្រ្ត លោក Ahn ត្រូវបានចេញវិញ្ញាបនបត្រពីមន្ទីរពេទ្យ ដែលបង្ហាញថាលោកមានពិការភាពបញ្ញាកម្រិតស្រាល ហើយត្រូវបានចាត់ថ្នាក់ថា មានសិទ្ធិចូលបម្រើការងារជាបុគ្គលិកសុខុមាលភាពសង្គមកម្រិតទី ៤។ វិញ្ញាបនបត្រវេជ្ជសាស្រ្ត បានផ្តល់អនុសាសន៍បន្ថែមលើការសង្កេតជំងឺផ្លូវចិត្ត និងការព្យាបាលដោយថ្នាំសម្រាប់រយៈពេលយ៉ាងតិចមួយឆ្នាំប៉ុណ្ណោះ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖​​ សាង ​ស្រីល័ក្ខ

ចុចអាន៖ធ្លាយពាក្យចចាមអារ៉ាមជាថ្មីថា Jennie កំពុងស្រលាញ់គ្នាជាមួយ Juyeon ក្រុម the boyz

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម