ជីវិតកម្សាន្ដ
ហ្វូងអ្នកគាំទ្រសម្រុកទៅសាក់ប្រជ្រុយត្រង់ ក ដូច Lisa និង YaYa ដើម្បីចង់បានភាពល្បីល្បាញនិងរកលុយចូលច្រើន
នៅលើបណ្ដាញសង្គមអ៊ីនធឺណិតប្រទេសថៃ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីហ្វូងមនុស្សជាច្រើនបាននិងសម្រុកទៅសាក់ប្រជ្រុយនៅត្រង់ ក ឲ្យទាក់ទាញដូច Lisa សមាជិកក្រុម Blackpink និង YaYa Urassaya ខណៈដែលតារាស្រីពីររូបនេះ មានកេរ្តិ៍ឈ្មោះល្បីល្បាញនិងរកប្រាក់បានយ៉ាងក្រាស់ក្រែល។

ដោយសារតែទិន្នាការនៃមនុស្សរាប់ម៉ឺននាក់ សម្រុកទៅសាក់ប្រជ្រុយតាមតារាស្រីទាំងពីរដួង បានធ្វើឲ្យជំនន់នៃរូបភាពសាយភាយពាសពេញបណ្ដាញសង្គម។ ក្នុងនោះម្នាក់ៗថែមទាំងបញ្ចាក់ទៀតថា ស្នាមប្រជ្រុយដូច Lisa និង YaYa គឺជាប្រជ្រុយនាំលាភសំណាង, ទទួលបានការងារច្រើន និងរកបានលុយបានរាប់ពាន់លានថែំទៀតផង។
ទោះយ៉ាងណានេះក្ដី កាលពីថ្ងៃ ១៦ ខែមករា នេះតែម្ដង បុគ្គលដ៏មានឥទ្ធិពលម្នាក់ Praiwan Wannabut បានចេញមុខបកស្រាយលម្អិតពីនិន្នាការសាក់ប្រជ្រុយឲ្យដូចសមាជិកក្រុម Blackpink និង YaYa Urassaya ។
Influencer ភេទទី៣រូបនេះបានបង្ហោះឃ្លិបដែលមានចំណងជើងថា សាក់ប្រជ្រុយតាម Lisa អ្នកនឹងអស្ចារ្យ! តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន Praiwan Wannabut គាត់បានឆ្លើយតបនឹងមតិរបស់អ្នកលេងអ៊ីនធឺណែតអំពីជំនឿលើការសាក់រូបប្រជ្រុយនៅលើកញ្ចឹងក ក្នុងទីតាំងដូចគ្នាជាមួយ Lisa និង Yaya ព្រោះគាត់ជឿថា វានឹងពេញនិយម។ Prairie បានឆ្លើយដោយស្មោះត្រង់ថា ប្រជ្រុយតែម្នាក់ឯងមិនធ្វើឲ្យជីវិតកាន់តែប្រសើរឡើងទេ។ ប៉ុន្តែអ្នកក៏ត្រូវតែមានសមត្ថភាព និងរូបរាងល្អផងដែរ។
លើសពីនេះ អ្នកត្រូវពឹងផ្អែកលើរូបរាង និងសមត្ថភាពពេញទី បើអ្នកមើលទៅមិនស្អាត អ្នកគួរតែវះកាត់កែសម្ផស្ស។ មិនមែនដើម្បីទទួលបានប្រជ្រុយហើយអ្នកជោគជ័យនោះទេ។ ប៉ុន្តែប្រសិនបើអ្នកមិនមានលទ្ធភាព ទោះអ្នកធ្វើគ្រប់យ៉ាងក៏គ្មានផ្លូវដែលអ្នកនឹងជោគជ័យដែរ។ ការក្លាយជា Lisa និង Yaya មិនងាយស្រួលទេ ពីព្រោះអ្នកទាំងពីរត្រូវខិតខំ និងរស់នៅក្នុងផ្ទះ និងទីក្រុងផ្សេងៗគ្នាផងដែរ។

ពិសេសជាងនេះទៀត ត្រូវតែមើលទម្រង់មុខរបស់ Lisa ថា នាងទាំងឆ្លាត, ស្អាត ទាំងទេពកោសល្យ។ ទោះបីជាមនុស្សគ្រប់គ្នាមានប្រជ្រុយដូច ក៏មិនប្រាកដថារកប្រាកបានច្រើននិងមានបានដូចពួកគេដែរ។ ហេតុអ្វីបានជានាងត្រូវបានទទួលស្គាល់ទូទាំងពិភពលោក មានមនុស្ស១០០ លាននាក់តាមដានលើ IG គាត់មិនត្រឹមតែលក់ភាពស្រស់ស្អាតប៉ុណ្ណោះទេ។ គាត់ក៏លក់ទេពកោសល្យពីក្នុងខ្លួន ព្រមទាំងមិនដែលឈប់រៀន និងអភិវឌ្ឍខ្លួនទេ។
មិនត្រឹមប៉ុណ្ណឹងទេ នាងត្រូវតែប្រយុទ្ធប្រឆាំងនឹងឧបសគ្គយ៉ាងខ្លាំងក្លា ហើយមិនមែនមានន័យថា មានប្រជ្រុយនឹងធ្វើឲ្យអ្នកល្បីនោះទេ។ តើនឹងទទួលបានជោគជ័យកម្រិតណា ប្រសិនបើអ្នកសាក់ប្រជ្រុយ? បើអ្នកចង់ជោគជ័យដូចគាត់ អ្នកត្រូវតែប្រើសមត្ថភាពខ្លួនឯង។ តើអ្នកអាចអភិវឌ្ឍសមត្ថភាពរបស់អ្នក ដើម្បីធ្វើវាដូចគាត់អាចធ្វើបានទេ?
យ៉ាងណាមិញ បន្ទាប់ពី Influencer ភេទទី៣ បានបង្ហោះឃ្លិបបកស្រាយជាសាធារណៈ ក្រុមអ្នកលេងអ៊ីនធឺណិតជាច្រើនបានចូលទៅបញ្ចេញមតិគាំទ្រលើគំនិតរបសគាត់យ៉ាងពេញទំហឹង។ ម្នាក់ៗចោទជាសំណួរទៅកាន់ហ្វូងអ្នកទៅសាក់ប្រជ្រុយថា ធ្វើបែបនេះមានតែខាតពេលខាតវេលាចោលទទេរប៉ុណ្ណោះ ហើយថែមទាំងគ្មានប្រយោជន៍អ្វីឡើយ គ្រប់យ៉ាងបានមកពីការខិតខំជាក់ស្ដែង មិនមែនសាកប្រជ្រុយហើយសំណាងនឹងរត់មកទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ជួបព្យុះជីវិតរាប់លែងអស់ Ice វិលមកអាជីពចាស់ប្រកបដោយកម្លាំងចិត្តធំជាងមុន

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?