Connect with us

ជីវិតកម្សាន្ដ

ទស្សនិកជនរិះគន់ Park Min Young ស្លៀកពាក់មិនទំនងក្នុងរឿង “Marry My Husband”

បានផុស

នៅ

នាពេលបច្ចុប្បន្ននេះ រឿង “Marry My Husband”​ កំពុងក្លាយជាភាពយន្តទទួលបានការចូលទស្សនាយ៉ាងច្រើនលើសលុបពីសំណាក់អ្នកគាំទ្រទូទាំងពិភពលោក។ ថ្វីបើរឿងភាគកូរ៉េខាងត្បូងមួយនេះទទួលបានការវាយតម្លៃខ្ពស់ក៏ពិតមែន ប៉ុន្តែឈុតខ្លះៗរបស់តួឯកស្រី Park Min Young នៅតែរងការរិះគន់មិនសមទំនងទាល់តែសោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយ ពីកាសែតក្នុងប្រទេសកូរ៉េខាងត្បូង កាលពីពេលថ្មីបានចុះផ្សាយពីមតិរបស់អ្នកទស្សនានិងអ្នកលេងអ៊ីនធឺណេតកូរ៉េដែលបញ្ចេញមតិ ជុំវិញអាជីពរបស់តារាស្រីរូបនេះ។ អ្នកប្រើប្រាស់សហគមន៍អនឡាញបានចោទជាសំណួរគួរឲ្យចាប់អារម្មណ៍អំពីរចនាប័ទ្ម វិជ្ជាជីវៈ និងការរួមបញ្ចូលគ្នានៃតួអង្គនៅលើអេក្រង់ និងស្តង់ដារម៉ូដនៃពិភពពិតស្ដែងៗ។

ក្រុមអ្នកលេងអ៉ិនធើណេតជាច្រើនបាន​បញ្ចេញ​មតិ​យ៉ាង​ខុសៗគ្នាថា “តើអ្នកណាម្នាក់ដែលស្លៀកពាក់បែបនេះនៅការិយាល័យនៅប្រទេសកូរ៉េខាងត្បូង? តើអ្នកមិនធ្លាប់ធ្វើការក្នុងការិយាល័យពីមុនមកទេ? “ខ្ញុំភ្នាល់ថា ក្រុមហ៊ុនរបស់អ្នកមានចិត្តល្អទើបហ៊ានស្លៀកពាក់យ៉ាងដូច្នោះ”។

មិនត្រឹមប៉ុណ្ណឹងនោះទេ ក្រុមអ្នកទស្សនាភាពយន្តកំពុងទទួលបានភាពល្បីល្បាញ​ “Marry My Husband” ផ្សេងៗទៀតក៏មានមតិយោបល់ខុសពីអ្នកខាងលើថា តួអង្គក្នុងរឿងប្រហែលជាមិនដឹងថាខ្លួនឯងប្រកបអាជីពអ្វីឲ្យពិតប្រាកដនោះទេ។ សំលៀកបំពាក់បែបនេះមានតែអ្នកដើរលេងប៉ុណ្ណោះ អ្នកធ្វើការក្នុងការិយាល័យគេមិនអាចស្លៀកពាក់បែបនេះទេ ព្រោះការស្លៀកឈុតនេះវាជារឿងគួរឲ្យអស់សំណើចបំផុត។

ទោះយ៉ាងណាក៏ដោយ បើទោះជាមានការរិះគន់មិនឈប់ឈរពីសំណាក់អ្នកលេងអ៉ិនធើណេតយ៉ាងណាក្ដី ប៉ុន្តែរឿងភាគកូរ៉េ “Marry My Husband” នៅតែទទួលបានចំណាតថ្នាក់ខ្ពស់មិនធ្លាប់មាន ក្នុងប្រទេសនិងក្រៅ​ប្រទេស។ អ្វីដែលជាទីចំណាប់អារម្មណ៍ខ្លាំង នាពេលថ្មីៗនេះថែមទៀត វាបានវ៉ាដាច់រឿងភាគរបស់តារាល្បីៗជួរមុខរបស់កូរ៉េ ដល់ថ្នាក់តួសម្ដែងក្នុងរឿងបានក្លាយជាបុគ្គលសំខាន់របស់ភ្នែកទ្សនិកជនសឹងតែគ្រប់គ្នា៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖សមាជិក​ក្រុម Idol ម្នាក់ ត្រូវ​​កាត់ទោស​ឲ្យជាប់ពន្ធនាគារ​១ឆ្នាំ ពី​បទ​គេច​មិនចូលបម្រើ​យោធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម