Connect with us

ជីវិតកម្សាន្ដ

សេង សុខឃីម បញ្ជាក់ការពិត ក្រោយអ្នកគាំទ្រសង្ស័យត្រូវគ្នាវិញជាមួយ នាយ ចឺម

បានផុស

នៅ

អតីត​សង្សា​នាយ ចឺម គឺ​អ្នក​មេម៉ាយ​ចាយរាង សេង សុខឃីម គេ​សង្កេត​ឃើញ​ថា កន្លង​មក​​នាងតែង​បង្ហាញ​អារម្មណ៍ឈឺចាប់​​របស់ខ្លួន​បន្ទាប់​បរាជ័យ​​រឿង​ស្នេហា។យ៉ាង​ណាមិញថ្មីៗនេះ ស្រាប់​តែមានការ​ចែករំលែក​ព័ត៌មាន​ដោយ​សង្ស័យ​ថា នាយ ចឺម និង​សេង សុខឃីម ទំនង​អាច​នឹង​ត្រូវរ៉ូវគ្នាវិញ ខណៈ​មានការបង្ហោះរូបថតកៀកកើយគ្នាជាថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​នៅលើផេកមួយបានបង្ហោះរូបភាពអមខ្លឹមសារថា «អបអរសាទរ​ជូនពរស្រលាញ់​គ្នាម្តងទៀតដល់ចាស់កោងខ្នង​ណា​ ដូច​ការ​សង្ស័យ សេង សុខឃីម ត្រូវ​​រ៉ូវ​ជាមួយ​ នាយ ចឺម ក្រោយ​ទម្លាយ​រូបភាព​ជាមួយ​អតីត​នឹង​ថា​ឱប​ខ្ញុំ​ឲ្យណែន​​ដូចថ្ងៃ​ដំបូងដែល​យើងស្រឡាញ់គ្នា​អ្នកថ្មីទាមទារ​កុំឲ្យ​នៅនឹកអ្នកចាស់ទោះ ព្យាយាម​បន្លំ​យ៉ាង​ណា​ក៏​នៅ​នឹក​គេ នឹក​ស្តាយ​ពេលវេលា និង​នឹក​ស្រលាញ់​វា​ខុសគ្នាបែង​ចែកឲ្យដាច់ណា»។

បន្ទាប់​ពី​មានការចែក​រំលែក​ដំណឹង​ដូចខាង​លើ​ភ្លាមៗសាមីខ្លួនអ្នកនាង សេង សុខឃីម ក៏​បាន​ចេញមកឆ្លើយច្បាស់ៗវិញថា«អត់ទេបង…..មិនមែន​នៅ​នឹក នៅស្តាយអ្នកចាស់​ តែមិនមាន​សូម្បី​អារម្មណ៍​ចង់​ចាប់​ផ្តើមជាថ្មី​ជាមួយអ្នកណាម្នាក់។ មានអារម្មណ៍​ថា​ហត់​គ្រាន់តែគិតថា​នឹងត្រូវរកមនុស្សណាម្នាក់មកផ្តើមជាថ្មី»។

អ្នកនាង សេង សុខឃីម បានបញ្ជាក់ទៀតថា «ហត់នឹង​ផ្តើមពីចំណុច​សូន្យ​ ហត់​នឹង​រៀនយល់​ពីគ្នា​ ហត់នឹង​ឲ្យគេមក​ទទួល​យកចរិតយ៉ាប់​ៗរបស់​យើង​ដែល​យល់តែ​ពីចិត្តខ្លួនឯង​ទាំង​ដែល​ខ្ញុំជា​មនុស្សមិន​ចូលចិត្តប​កស្រាយស្រាប់​ផង​ហត់​នឹង​សាង​គ្រប់យ៉ាង​ឡើង​វិញ ជាពិសេស​ហត់​នឹងឲ្យបេះដូង​រៀន​ស្រលាញ់​ម្តងទៀត ​ព្រោះ​ស្នេហា​កាល​ពី​អតីត​បាន​បង្រៀន​ខ្ញុំ​យ៉ាង​ច្រើនថា​ទោះ​ខ្ញុំខំធ្វើគ្រប់យ៉ាង​ដើម្បី​ផ្គាប់​ចិត្តគេ និងមនុស្សជុំវិញខ្លួនគេ​យ៉ាង​ណាបើមនុស្ស​មិន​ចូលចិត្ត​យើងហើយ​គេនឹងមើល​ឃើញ​ទង្វើ​យើង​ចេញ​ជារឿងរ៉ាវផ្សេង»។

អ្នក​មេម៉ាយ​ សេង សុខឃីម បាន​បន្ថែម​ថា «តាម​ពិត​ស្នេហា​ដែល​ខ្ញុំចង់បាន​ពីអតីត​គឺងាយ​ៗតែគេ​មិនយល់​សុំ​ត្រឹមគេចេញ​មុខការពារ​ សុំត្រឹម​កុំឲ្យខ្ញុំមើល​មកដូចជា​មនុស្សដែលស្រលាញ់​គេតែម្ខាង…ណ្ហើយ​ខ្ញុំប្រហែល​កើត​មកមិន​សក្តិសម​ទទួល​បាន​ក្តីស្រលាញ់​ពីនរណាម្នាក់​​ឡើយ​»

ចំណែក​ឯតារា​កំប្លែង​អ្នកនាង អ៊ីត បាន​ចេញមុខ​ច្រានចោល​ព័ត៌មាន​នេះ​ជំនួស​ក្មួយប្រុស គឺ​នាយ ចឺម ផង​ដែរ​ដោយ​ឡើងខ្លីថា «ពិតជាទំនេរមែន»។

គេធ្លាប់នៅចាំបានថាកាលពីអំឡុងចុងឆ្នាំ​២០២២ កន្លង​ទៅ​អ្នក​មេម៉ាយ​រូប​ស្រស់​អ្នក​នាង សេង សុខឃីម បាន​ទម្លាយ​ជុំវិញ​ការ​បែក​បាក់​ស្នេហា​ជាមួយ​អតីត​សង្សា​តារា​ចម្រៀង​វ័យក្មេង នាយ ចឺម បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​គាំទ្រ និង​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក ។ ក្រោយ​ដំណឹងនៃការបែកបាក់នេះគេឃើញអ្នក​នាង សេង សុខឃីម តែងទ​ម្លាយសារចេញពីចិត្តជាបន្ត បន្ទាប់៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២១ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​កង​រក្សា​សន្តិភាព​ហោចណាស់ ២០​ម៉ឺន​នាក់ បើ​មាន​បទ​ឈប់​បាញ់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

Sokha Hotels

ព័ត៌មានពេញនិយម