Connect with us

ជីវិតកម្សាន្ដ

តារាជើងចាស់ Arnold  ត្រូវគេឃុំខ្លួននៅអាកាសយានដ្ឋានអាល្លឺម៉ង់ ព្រោះនាឡិកាមួយគ្រឿង

បានផុស

នៅ

របាយការណ៍ពីកាសែត Bild ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី ១៨ ខែមករាឆ្នាំ ២០២៤ បានរាយការណ៍ថា តារាសម្តែងជើងចាស់ Arnold Schwarzenegger អតីតអភិបាលរដ្ឋកាលីហ្វ័រញ៉ាវ័យ៧៦ ឆ្នាំ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអាកាសយានដ្ឋាន Munich នៃប្រទេសកំណើតខ្លួន ដោយសារ​តែ​មន្ត្រី​ចង់​ផ្ទៀងផ្ទាត់​ព័ត៌មាន​អំពី​នាឡិកា​ប្រណីត​តែ​គាត់មិន​ព្រម​រាយការណ៍​ពី​ការ​បង់ពន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​របាយ​ការណ៍​បាន​បញ្ជាក់​ថា​ Arnold ត្រូវបានបង្ខាំងអស់រយៈពេលជាច្រើនម៉ោង។ ក្នុងពេលដែលក្រុមគយបានហៅ​ទៅ​ពិនិត្យ​មើល​នាឡិកា​ប្រណីត​ដែល​គាត់​បាន​នាំ​ចូល ខណៈដែលមួយគ្រឿងនេះមានតម្លៃថ្លៃជាងដែនកំណត់គយអាល្លឺម៉ង់កំណត់។

កាសែតដដែលនេះក៏បាននិយាយផងដែរថា នាឡិកាដ៏ប្រណិតនោះត្រូវបានរក្សាទុកក្នុងវ៉ាលី មានតម្លៃដល់ទៅ ២០,០០០ អឺរ៉ូ ហើយនឹងត្រូវដាក់លក់ដេញថ្លៃនៅឯពិធីជប់លៀងអាហារពេលល្ងាច សម្រាប់ការរៃអង្គាសថវិកាដើម្បីជួយដល់គម្រោង Schwarzenegger Climate Initiative។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ច្បាប់​អាល្លឺម៉ង់​ចែង​យ៉ាង​ដូច្នេះថា អ្នកធ្វើដំណើរអាចនាំយកវត្ថុមានតម្លៃ ឬគ្រឿងអលង្ការចូលប្រទេសដោយមិនចាំបាច់ប្រកាសថាពួកគេបង់ពន្ធ។ ប៉ុន្តែវាត្រូវតែជារបស់ដែលមានតម្លៃតិចជាង ៤៣០ អឺរ៉ូ ប៉ុន្តែនៅក្នុងករណីរបស់ Arnold តម្លៃនៃនាឡិកានេះលើសពីដែនកំណត់ច្បាប់។ គយអាឡឺម៉ង់នឹងចាត់វិធានការបន្ថែមទៀតប្រឆាំងនឹងគាត់ដែលហ៊ាននឹងល្មើសនឹងច្បាប់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ភរិយាសេដ្ឋីថៃ Noey Chotika ប្រកាស​លក់​រថយន្ត​ស៊េរីទំនើប តម្លៃមហាសាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម