ជីវិតកម្សាន្ដ
Bella រំភើបចង់ហោះ ក្រោយឃើញរូបក្រមួនក្នុងសារមន្ទីរ ដូចបេះដាក់នឹងនាង
អ្នកគាំទ្រជាច្រើនមានការស្រឡាំងកាំង នឹងភាពស្រដៀងគ្នាស្ទើរតែមិនអាចចំណាំបាន បន្ទាប់ពីបានឃើញរូបក្រមួនរបស់តារាសម្ដែងស្រី Bella Ranee ក្នុងសារមន្ទីរ Madame ដែលនាងត្រូវបានគេចាត់ទុកថាជាតារាទី ១៥ នៅប្រទេសថៃ មានរូបក្រមួនផ្ទាល់ខ្លួន។
![](https://www.kampucheathmey.com/wp-content/uploads/2024/01/image-1208.png)
យោងតាមប្រភពពីសារព័ត៌មាន Sanook បានចេញរបាយការណ៍ថា រូបក្រមួនរបស់ Bella ត្រូវបានបង្កើតឡើងក្នុងរូបរាងរបស់តួអង្គនាង ភូតាន់ ក្នុងរឿងភាគថៃដ៏ល្បីល្បាញ “បុព្វេសន្និវាស” ដែលកំពុងទទួលបានការគាំទ្រយ៉ាងគគ្រឹកគគ្រេង ក្នុងប្រទេសនិងក្រៅប្រទេសផងដែរ។
ទោះយ៉ាងណាក៏ដោយ ងាកមកកាន់ម្ចាស់ខ្លួន Bella ក៏បានទម្លាយអារម្មណ៍ពិតរបស់នាងថា តាមពិតនាងចង់បានរូបក្រមួនបែបនេះយូរមកហើយ។ ក្រោយបានឃើញពិតៗនៅនឹងភ្នែក នាងពិតមានអារម្មណ៍ល្អ ជាពិសេសពេលនេះមានរូបក្រមួនផ្ទាល់ខ្លួននឹងគេ ក្រោយតែងសញ្ចឹងគិតមកជាយូរ។
តារាសម្ដែងស្រីពេញដោយទេពកោសល្យ និងសំបូរពហុជំនាញក្នុងខ្លួនរូបនេះ បាននិយាយទាំងទឹកមុខរំភើបថា “ដំបូងឡើយពេលឃើញតែរូបខ្ញុំស្រឡាំងកាំង។ ពេលឃើញរបស់ពិត ខ្ញុំអាចនិយាយបានថា វាស្រដៀងនឹងខ្លួនខ្ញុំខ្លាំងណាស់។ ជារឿងអស្ចារ្យណាស់ក្នុងជីវិតដែលមានរូបក្រមួន។ ខ្ញុំមិនគិតថាខ្ញុំនឹងឈរនៅថ្ងៃនេះទេពិតជារំភើបខ្លាំង”។
យ៉ាងណាមិញ តារាថៃដែលទទួលបានកិត្តិយស និងត្រូវបានឆ្លាក់ជារូបក្រមួននៅក្នុងសារមន្ទីរ Madame មិនមានច្រើននោះទេ ដែលអ្នកកន្លងមករួមមាន Tata Young, Phumpuang Duangchan, Yodrak Salakjai, Mitchai Bancha, Petchara Chaowarat, Pancake Khemmanit Jamikorn, Theeradej Wongpuapan និង Ann Thongprasom ហើយថ្មីៗនេះគឺជាតារាស្រី Bella Ranee ជាអ្នកចុងក្រោយ៕
![](https://www.kampucheathmey.com/wp-content/uploads/2024/01/image-1209.png)
![](https://www.kampucheathmey.com/wp-content/uploads/2024/01/image-1207.png)
![](https://www.kampucheathmey.com/wp-content/uploads/2024/01/image-1210.png)
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកចាត់ការផ្ទាល់ខ្លួន Klao លះបង់មុខមាត់ដើម្បីកែសម្ផស្សឲ្យដូច Mai Davika
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច