ជីវិតកម្សាន្ដ
ភរិយាលោក ស៊ុក សុភា ប្រកាសចាត់វិធានការតាមផ្លូវច្បាប់លើបុគ្គលម្នាក់ បើមិនសុំទោសជាសាធារណៈ
ភរិយាអតីតតារាសម្តែងលោក ស៊ុក សុភា គឺ អ្នកនាង លុយ រីម៉ា ហៅ សារីនណា ជាអាណិកជនអូស្ត្រាលី បានប្រតិកម្មដោយប្រកាសព្រមានចាត់វិធានការផ្លូវច្បាប់លើបុគ្គលម្នាក់ ប្រសិនបើមិនចេញមុខសុំទោសជាសាធារណៈត្រឹមរយៈពេល ២ ថ្ងៃ នោះទេ។
ការព្រមានផ្លូវច្បាប់របស់អ្នកនាង លុយ រីម៉ា នេះ ធ្វើឡើងបន្ទាប់ពីមានបុគ្គលម្នាក់បានយក Account Facebook និងសំណេររបស់នាងទៅធ្វើការបង្ហោះកាលពីថ្មីៗនេះ។ អ្នកនាង បានលើកឡើងថា «ជូនចំពោះអ្នកដែលបានយកអាខោន និងសំណេររបស់ខ្ញុំទៅបង្ហោះកាលពីយប់ថ្ងៃទី ១៧ ចូល ១៨»។
ភរិយាលោក ស៊ុក សុភា បានបញ្ជាក់ថា «បន្ទាប់ពីខ្ញុំមានការចង់ប្ដឹងទៅអ្នក ក៏មានការសម្របសម្រួលមិនចង់ឲ្យខ្ញុំប្ដឹង ដូច្នេះ ខ្ញុំ ក៏មានការសុំឲ្យអ្នកចេញមុខមកសុំទោសខ្ញុំជាសាធារណៈនូវទង្វើ ការគិត និងពាក្យសម្ដីរបស់អ្នកមកកាន់រូបខ្ញុំ ខ្ញុំនឹងទុកពេល ២ ថ្ងៃ ឲ្យអ្នក គឺចាប់ពីពេលដែលខ្ញុំបង្ហោះសារនេះទៅ»។
អ្នកនាងបាននិយាយទៀតថា បើបុគ្គលខាងលើមិនធ្វើទេ នាងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ដដែល ហើយប្ដឹងពីបទប្រមាថមាក់ងាយ និងបង្កើតឲ្យមានការញុះញង់រើសអើងមកលើរូបអ្នកនាង។ ចំពោះប្រាក់ដែលខ្លួនប្ដឹងទារឲ្យសងជំងឺចិត្តនោះ នាងនឹងបង្វិលជូនទៅមន្ទីរពេទ្យគន្ធបុប្ផា។
ទោះយ៉ាងណា ភរិយាអតីតតារាសម្តែង លោក ស៊ុក សុភា រូបនេះ មិនបានបញ្ជាក់ឈ្មោះ ឬ អត្តសញ្ញាណរបស់បុគ្គលរូបនោះនៅឡើយ ទោះបីមានការព្រមានផ្លូវច្បាប់បែបនេះក៏ពិតមែន៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៦ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ សប្តាហ៍ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់