Connect with us

ជីវិតកម្សាន្ដ

ប៉ូគីមថេង សុតធីតា រម្លឹកថា បើមិនព្យាយាមដុសខាត់សមត្ថភាព គ្មាននរណាជួយក្រៅពីខ្លួនឯងទេ

បានផុស

នៅ

បវរកញ្ញា​កម្ពុជា​ស្រី​ស្អាត ប៉ូគីមថេង សុតធីតា ដែល​ជា​ម្ចាស់​ជ័យ​លាភី​​គ្រង​មកុដ Miss Grand Cambodia 2021 បាន​ចេញមុនមកដាស់​តឿន​ដល់​អ្នក​គាំទ្រ​ដើម្បី​ជោគជ័យថា​ ជំហាន​ដំបូង​បើចង់ជោគជ័យគឺត្រូវ​ព្យាយាម​ដុស​ខាត់​ខ្លួនឯង​ជា​មួយ​នឹង​សមត្ថភាព​ចំណេះ​ដឹង​ ក្រម​សីលធម៌ និង​សុខភាព​ជា​មុន​សិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិត​ណាស់ ម្ចាស់​ជ័យ​លាភី​គ្រង​មកុដ Miss Grand Cambodia 2021 កញ្ញា ប៉ូគឹម​ថេង សុត​ធីតា កន្លង​មកនាង​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា នាង​តែង​ទទួល​បាន​ការ​គាំទ្រ​ព្រម​ទាំង​ការ​លើក​សរសើរ​ពី​មហាជន​ ពោលគឺ​ចាប់​តាំង​ពី​នាង​បាន​ជាប់​ជា​ម្ចាស់​មកុដ MGC 2021 និង​ក្លាយជាអ្នក​តំណាង​ឲ្យប្រទេសកម្ពុជា​ទៅចូលរួម​ប្រកួត​ដណ្ដើម​មកុដលើឆាក​អន្តរជាតិ​នាពល​កន្លងមក។

ដោយឡែក ​បើ​យើង​ងាក​មក​​ចាប់​អារម្មណ៍​រឿង​ដែល ​កញ្ញា សុតធីតា រម្លឹកមហាជន​ឯណោះវិញ ដោយត្រូវបាននាង​លើក​ឡើងតាមរយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា​ «បើអ្នក​មិន​ព្យាយាមដុស​ខាត់ខ្លួ​នឯង​ជា​មួយ​នឹង​សមត្ថភាព ចំណេះ​ដឹង​ ក្រមសីលធម៌ សុខភាព​ព្រម​តាំង​រូបរាង​គឺ​គ្មាន​នរណា​ម្នាក់​អាច​ជួយ​អ្នកក្រៅពី​អ្នក​ខ្លួនឯង​នោះ​ឡើយ គ្មាន​នរណាម្នាក់​កើត​មក​ល្អគ្រប់ ១០ទេ»។

កញ្ញា ប៉ូគឹមថេង សុតធីតា បញ្ជាក់​ថា «ភាព​ល្អ​កើត​មាន​សំរាប់​តែបុគ្គល​ដែល​តស៊ូរ និង​ព្យាយាម​​តែ​ប៉ុណ្ណោះ តោះ​បង​ប្អូន​លេង Challenge ផុស​រូប​ ១០ឆ្នាំមុនទាំងអស់គ្នា»។ បវរកញ្ញា ប៉ូគឹមថេង សុតធីតា ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​បុគ្គល​ម្នាក់​ដែល​លេច​ធ្លោ​នៅក្នុងសង្គមផងដែរ។

តាម​ការ​កត់សម្គាល់​ឃើញ​ថា Miss Grand Cambodia 2021 រូបនេះ​ក្រោយ​ពីសាង​កេរ្តិ៍ឈ្មោះ​​ល្បី​ក្នុង​វិស័យ​បវរកញ្ញា​ស្រី​ស្អាត ប៉ូគឹមថេង សុតធីតា គឺ​មាន​ឱកាស​ច្រើន​ដោយ​លេច​វត្តមាន​នៅតាម​បណ្តា​កម្មវិធី​​តូច​ធំ នា​នា​ជា​បន្តបន្ទាប់។ មិន​តែ​ប៉ុណ្ណោះ​បើ​សង្កេត​ពី​រូប​សម្រស់​របស់​នាង​នៅតែស្រស់ស្អាត​សម្រាប់អ្នកគាំទ្រ ពិសេស​មិត្ត​ៗយុវវ័យ​តែម្តង៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤៥ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម