Connect with us

ជីវិតកម្សាន្ដ

តួឯកប្រុសរឿង”កូនពស់កេងកង” ប្រាប់ស្ថានភាពផ្ទាល់ខ្លួន ក្រោយរងជំងឺ​សើស្បែកកម្រិតធ្ងន់រាប់ឆ្នាំ

បានផុស

នៅ

ទស្សនិកជននិយមតាមដានរឿងភាគថៃនាជំនាន់ឆ្នាំ១៩៩០ ប្រាកដជាស្គាល់យ៉ាងច្បាស់នូវតារា​ប្រុសជើងចាស់លោក Mek Winai Kraibutr​ ដែលជាធ្លាប់ជាតួឯកប្រុសក្នុងរឿង “កូនពស់កេងកង” ដោយសម្ដែងជាមួយតារាខ្មែរ ជាក់ជាមិនខានឡើយ។ ស្របពេលថ្មីៗនេះ លោកបានបង្ហោះឃ្លិបប្រាប់ស្ថានភាពជំងឺសើស្បែកលើរាងកាយ​ អស់រយៈពេលច្រើនឆ្នាំ។

តារាប្រុសរូ​បនេះបានប្រាប់យ៉ាងលាក់លាក់នូវស្ថានភាពនាបច្ចុប្បន្ន តាមរយៈគណនីផ្ទាល់ខ្លួនពីជំងឺសើស្បែកដែលកើតលើរាងកាយរបស់លោកមករាប់ឆ្នាំ។ លោក Winai បានបញ្ចាក់ប្រាប់ថា ឥលូវនេះលោកមានសុខភាពកាន់តែរឹងមាំ និងអាចក្រោកឡើងដើរដោយខ្លួនឯង ហើយថែមទាំងអាចចេញទៅក្រៅហាលថ្ងៃ ខុសពីមុនឆ្ងាយ។

តាមរយៈបណ្ដាញសង្គម​ TikTok ឈ្មោះ winaikraibutr បានបង្ហោះឃ្លិបវីដេអូ​ ដោយធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពជំងឺចុងក្រោយ។ នៅក្នុងវីដេអូឃ្លិបនោះ លោកបាននិយាយថា “ខ្ញុំនឹងព្យាយាមដើរនៅក្រោមពន្លឺព្រះអាទិត្យឲ្យបានរាល់ថ្ងៃ ដើម្បីឲ្យសាច់ដុំរឹងមាំអាចដើរបានដូចគេឯងវិញ”។

ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីអ្នកគាំទ្ររបស់តារាសម្ដែងជើងចាស់ Winai បានឃើញពីស្ថានភាពលោកអាចក្រោកពីកន្លែងអង្គុយ ហើយដើរត្រឡប់មកវិញដោយខ្លួនឯង ម្នាក់ៗបានសម្ដែងនូវសេចក្ដីរីករាយយ៉ាងក្រៃលែង សឹងមិននឹកស្មានថា លោកអាចមានថ្ងៃនេះបានឡើងវិញទេ។

លើសពីនេះទៀតសោត អ្នក​លេង​អ៊ីនធឺណិត​ជា​ច្រើន​បាន​ចូល​មក​បញ្ចេញ​មតិ​ណែនាំថា​លោកគួរព្យាយាមអង្គុយនៅក្រោមពន្លឺព្រះអាទិត្យពេលព្រឹកប្រហែល ១០នាទី ដើម្បីឲ្យរាងកាយទទួលបានវីតាមីនពេញលេញ។ ជាងនេះទៅទៀត ក៏មានប្រជាពលរដ្ឋមួយចំនួនបានចូលមកបញ្ចេញយោបល់ និងណែនាំមន្ទីរពេទ្យល្អៗ ក្នុងករណី​លោក Winai និង​ក្រុម​គ្រួសារ​មាន​ចំណាប់​អារម្មណ៍​មក​ទទួល​ការ​ព្យាបាល​បន្ថែម​ដោយ​ផ្ទាល់​ពី​វេជ្ជបណ្ឌិត​ឯកទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបជូនថា តួប្រុសដ៏សង្ហានិងពោរពេញដោយសមត្ថភាពពេញខ្លួន ជំនាន់ឆ្នាំ៩០ និងជាតួរឿង “នាងណាត” ឆ្នាំ ១៩៩៩ បានកើតជំងឺពងបែកពាសពេញរាងកាយ​ រហូតជំងឺធ្វើទុក្ខរាងលាកាយចុះខ្សោយកម្លាំង។ កាលណោះ មិនត្រឹមតែមានជំងឺសើស្បែកមួយមុខទេ សូម្បីតែស្ថានភាពហិរញ្ញវត្ថុរបស់លោកក៏ត្រូវជាប់គាំងជំពាក់បំណុរគេជុំទិស ដល់ថ្នាក់លើកដៃសំពះអង្វរម្ចាស់បំណុរសុំពន្យារពេលថែមទៀតផង។

ថ្វីបើ តួប្រុសដ៏មាន​ទេព​កោសល្យ​ Winai មានជំងឺប្រចាំកាយព្យាបាលមករាប់ឆ្នាំក្ដី ប៉ុន្តែនៅពេលដែលទស្សនិកជនឃើញពីស្ថានភាពលោកប្រសើរឡើង ​ម្នាក់ៗបានចាត់ទុកថា ពេលនេះវាជាសញ្ញាល្អមួយ។ ដោយសារតែសុខភាពរាងកាយមើលទៅរឹងមាំជាងមុន អាចក្រោកដើរក្នុង​រយៈ​ពេល​វែង ហើយឆាប់ៗនេះ អ្នកគាំទ្រសង្ឃឹមថាលោកនឹង​បង្ហាញវត្តមានលើអាជីពចាស់ជាក់ជាមិនខានឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ចរាចរណ៍៣ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម