Connect with us

ជីវិតកម្សាន្ដ

អ្នករចនាឈុតឲ្យក្រុម EVERGLOW រងការចោទប្រកាន់ពីយីហោហ្វេសិនចិនថា លួចចម្លងម៉ូដ

បានផុស

នៅ

ក្រុមអ្នករចនាម៉ូដរបស់ក្រុមចម្រៀងកូរ៉េខាងត្បូង EVERGLOW របស់ផលិតកម្ម Yuehua Entertainment កំពុងស្ថិតនៅក្រោមភាពចម្រូងចម្រាស ក្រោយម៉ាក់យីហោរបស់ចិនថា ពួកគេបានលួចចម្លងម៉ូដដែលកម្មសិទ្ធផ្ទាល់ខ្លួន ដោយទៅយោងតាមការចុះផ្សាយរបស់សារព័ត៌មាន kbizoom នៅមុននេះបន្តិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ WINDOWSEN ដែលជាម៉ាកសំលៀកបំពាក់ដ៏ល្បីល្បាញពីប្រទេសចិន បានអំពាវនាវជាសាធារណៈដល់ក្រុមរចនាម៉ូដរបស់ EVERGLOW ចំពោះការលួចចម្លងការរចនារបស់ពួកគេ។ អ្នកតំណាងម៉ាកនេះបានសរសេរនៅលើការបង្ហោះ Instagram ចុងក្រោយរបស់ពួកគេថា “ខ្ញុំកត់សំគាល់ថាគ​ម្រូឈុត corset ‘WINDOWSEN’ ត្រូវបានបង្ហាញនៅក្នុងវីដេអូតន្ត្រីថ្មីរបស់ EVERGLOW ក្រោមចំណងជើងថា ‘Pirate’ ។ ខ្ញុំមិនដែលសន្មត់ថារឿងនេះនឹងកើតឡើងនោះទេ ដោយសារតែ corset គឺជាបំណែកផ្ទាល់ខ្លួនដែលខ្ញុំបានបង្កើតឡើងសម្រាប់ដំណើរទេសចរណ៍សម្រស់របស់ Jolin Tsai កាលឆ្នាំ ២០២០។ ការលួចចម្លងគឺខុសធម្មតា និងមិនអាចទទួលយកបានឡើយ”។

ស្របពេលជាមួយគ្នានោះដែរ ក្រុម WINDOWSEN ត្រូវបានគាំទ្រ និងអ្នកលេងអ៊ីនធឺណែត កំពុងស្នើសុំឲ្យភាគីរបស់ EVERGLOW បញ្ជាក់ពីបញ្ហាដោយថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើនៃការលួចចម្លង។ ក្នុងពេលតែមួយ មហាជនបានស្នើសុំឲ្យក្រុមហ៊ុនគ្រប់គ្រងរបស់ក្រុមចម្រៀងស្រី លុបចោលនូវរូបភាព និងឈុតឆាកទាំងអស់ដែលមានការឌីហ្សាញក្នុង MV ហើយទន្ទឹមនឹងនោះ​ ទាមទារឲ្យក្រុមហ៊ុននិងក្រុមស្ទីលរបស់ពួកគេទទួលខុសត្រូវចំពោះលើឧប្បត្តិហេតុដ៏អាក្រក់។

ទោះយ៉ាងណាក៏ដោយ មកដល់បច្ចុប្បន្ន​នេះ​ភាគី​របស់ Everglow មិន​ទាន់​ចេញ​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ។​ ក្នុងពេលដែលរូបភាពរបស់ក្រុមនេះកំពុងបង្ហោះយ៉ាងព្រោងព្រាតលើបណ្ដាញអ៉ិនធើណេត។ បើទោះបីជា ការលួចចម្លងនៅក្នុងឧស្សាហកម្មកម្សាន្តរបស់ប្រទេសកូរ៉េមិនមែនជាបញ្ហាថ្មីក៏ដោយ ប៉ុន្តែទាំងអ្នករចនាម៉ូដឲ្យពួកគេ គួរចេញមុខបកស្រាយពីបញ្ហាដ៏ចម្រូងចម្រាស់នេះឲ្យទស្សនិកជនបានអស់មន្ទិលផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖V ក្រុម BTS ចាប់ផ្តើមបេសកកម្មធ្ងន់ៗ ក្នុងអង្គភាពប្រឆាំងភេរវកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម១០ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម