Connect with us

ជីវិតកម្សាន្ដ

ស្ងប់ស្ងាត់រាងយូរក្រែល Taew បង្អួតសម្រស់សិចស៊ីទ្វេមុន ក្នុងន័យបង្អួតភ្នែកញាតិ

បានផុស

នៅ

អ្នកទស្សនារឿងភាគថៃប្រាកដជាស្គាល់យ៉ាងច្បាស់ពី តារាសម្ដែងស្រីពេញដោយទេព​កោសល្យ​ Taew Natapohn តាមរយៈតួអង្គព្រះម៉ែនាគា ហើយនាពេលថ្មីៗនេះ នាងបានបង្ហោះរូបភាពជាច្រើនសន្លឹកលើគណនីផ្ទាល់ខ្លួន សុទ្ធតែសិចស៊ីទាក់ភ្នែកទស្សនិកជន បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈធំពុំសូវចេញមុខចេញមាត់លើបណ្ដាញសង្គមដូចពីមុន។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Sanook បានបញ្ចាក់ឲ្យដឹងថា​ ថ្វីបើមិនសូវបង្ហាញមុខលើបណ្ដាញអ៉ិនធើណេតញឹកញាប់ដូចពីមុនក្ដី​ ប៉ុន្តែភាពល្បីល្បាញរបស់នាងមិនបានថមថយទៅណាឡើយ។ ក្នុងពេលប៉ុន្មានថ្ងៃនេះតារាស្រី Taew បង្អួតសម្រស់សិចស៊ីពេកក្រៃ លើគណនី Instagram ដើម្បីអបអរប្រតិទិនឆ្នាំ ២០២៤។

តារាសម្តែងប្រចាំប៉ុស្តិ៍លេខ៣ បានផ្លាស់ប្តូររូបភាពធ្លាប់តែថតបែបសុភាពៗ ទៅរូបភាពសិចស៊ី លិចលើលិចក្រោម ដោយគ្រាន់តែយកផ្កាមកធ្វើជាសំលៀកបំពាក់បិតបាំងរាងកាយតូចស្ដើងរបស់នាងតែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ រូបថតប៉ុន្មានសន្លឹកនោះបាន​ធ្វើឲ្យមាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង សូម្បីតែមិត្តរួមអាជីពសិល្បៈជាច្រើនក៏សម្រុកចូលមកបញ្ចេញមតិសឹងមិនជឿនឹងភ្នែកខ្លួនឯងផង។

មិនត្រឹមតែរូបភាពសិចស៊ីប៉ុណ្ណឹងទេដែល Taew Natapohn​ បានបង្អួតសាច់ចែកជូនភ្នែកញាតិ ក្នុងនោះមហាជនប្រុស្រីជាច្រើនបានឃើញនូវរូបភាពផ្សេងៗទៀតក្នុងស្ទីលកាចៗគួរឲ្យកត់សម្គាល់ ខណៈដែលអ្នកគាំទ្រសឹងមិនធ្លាប់ឃើញពីមុនម​កសោះឡើយ។

អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងនោះគឺរាល់រូបភាពនីមួយៗរបស់នាង សុទ្ធតែជារូបភាពកាច់ស្ទាយបែបហ្វេសិន ទទួលបានការកោតសរសើរព្រមៗគ្នាពីសំណាក់អ្នកទស្សនាជាច្រើន។ លើសពីនេះថែមទៀត អ្នកគាំទ្រហាក់យល់ស្របថា Taew ដូចជាមិនប្ដូរផ្លាស់មុខមាត់ទេ បើទោះជានាងមានវ័យជាង៣៤ឆ្នាំហើយយ៉ាងណាក៏ដោយ៕

សូមទស្សនារូបភាពខាងក្រោម៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម