ជីវិតកម្សាន្ដ
តារ៉ាម៉ូដែលស៊ិចស៊ី វៀតណាម ដែលកាត់ទោសជាប់ពន្ធនាគារកក្រើកប្រទេស មានជីវិតតស៊ូខ្លាំង
Ngoc Trinh គឺជាតារាម៉ូដែលវៀតណាមដ៏សិចស៊ី និងតារាសម្ដែងដ៏មានប្រជាប្រិយភាពខ្លាំងក្លា ព្រមទាំងជាម្ចាស់កម្មវិធីប្រកួតប្រជែងសម្រស់ប្រចាំប្រទេសដែលអ្នកណាៗក៏ស្គាល់រូបនាង។ ថ្វីបើនាងសាងគុណសម្បត្តិច្រើនរាប់មិនអស់ក៏ពិតមែន ប៉ុន្តែស្រីស្អាតរូបនេះបានបង្កើតការភ្ញាក់ផ្អើលដ៏ធំបំផុតនៅក្នុងពិភព showbiz នាឆ្នាំ ២០២៣ ដោយត្រូវប៉ូលិសឃុំខ្លួនពីបទរំខានដល់សណ្ដាប់ធ្នាប់សាធារណៈ ។

ទោះជាបច្ចុប្បន្ននេះ Ngoc Trinh ត្រូវបានអយ្យការប្រជាជនទីក្រុងហូជីមិញបានចេញដីកាសម្រេចកាត់ទោសតារាស្រីវ័យ ៣៥ ឆ្នាំរូបនេះ ពីបទរំខានសណ្តាប់ធ្នាប់សាធារណៈ តាមមាត្រា ២ និងមាត្រា ៣១៨ នៃក្រមព្រហ្មទណ្ឌ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៧ឆ្នាំក៏ពិតមែន ប៉ុន្តែរឿងរ៉ាវនិងជីវប្រវត្តិរបសតារាស្រីរូបនេះ នៅតែមានគេចាប់អារម្មណ៍ ដោយសារតែភាពតស៊ូពីកុមារភាពមិនចុះញមនឹងទុក្ខលំបាក។
តារាបង្ហាញម៉ូដដ៏សិចស៊ីរូបនេះ កើតនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ១៩៨៩ នៅ Tieu Can ខេត្ត Tra Vinh ក្នុងគ្រួសារក្រីក្រខ្លាំងបំផុត។ ក្នុងវ័យកុមារភាព នាងបានចំណាយពេលច្រើនជាមួយឪពុកឈ្មោះ Tran Tong និងបងប្អូនបង្កើត។ នាងមានបងប្អូនប្រុសស្រីចំនួន ៤នាក់ ដែលក្នុងនោះនាងជាកូនពៅ។ ឪពុករបស់ Trinh បានចិញ្ចឹមនាងតែម្នាក់ឯងក្នុងពេលដែលម្តាយរបស់នាងឈឺ មិនអាចមើលថែកូនៗបាន។ នៅពេលដែលនាងមានអាយុ ៦ខែ ម្ដាយនាងបានស្លាប់ដោយសារតែស្ថានភាពសុខភាពកាន់តែអាក្រក់ទៅៗ។ បន្ទាប់មក ឪពុករបស់នាងបានធ្វើការជាអ្នករត់ម៉ូតូឌុប និងរត់តាក់ស៊ី ដើម្បីចិញ្ចឹមបងប្អូនប្រុសស្រីទាំង៤នាក់។
លុះដល់ពេលនាងពេញវ័យជំទង់ Trinh បានចាប់ផ្ដើមធ្វើការតាំងពីពេលនោះមក ក្នុងអាយុត្រឹមតែ ១៦ ឆ្នាំប៉ុណ្ណោះ ដោយពុំបានរៀនសូត្រជ្រៅជ្រេះប៉ុន្មានទេ។ តែនាងបែរជាចាប់អារម្មណ៍លើការស្លៀកពាក់ ដោយសារតែនាងចាប់ផ្តើមអាជីពជាតារាម៉ូដែល។ បន្ទាប់ពីទទួលបានជោគជ័យក្នុងអាជីពជាតារាបង្ហាញម៉ូដ។ ក្រោយៗមកទៀត នាងបានចូលរួមក្នុងកម្មវិធី Vietnam Supermodel ក្នុងឆ្នាំ ២០០៥។ នៅក្នុងការប្រកួតនេះ នាងត្រូវបានគេចាត់ទុកថាជាអ្នកថតរូបល្អបំផុតក្នុងចំណោមបេក្ខនារីទាំងអស់។ បន្ទាប់ពីពីរបីឆ្នាំក្នុងការបង្ហាញម៉ូដក្នុងឆ្នាំ ២០១១ Trinh បានចូលរួមក្នុងកម្មវិធី Miss Vietnam International រហូតឈ្នះតំណែងជាបវរកញ្ញាអន្តរជាតិវៀតណាម។ ក្រោយចូលរួមក្នុងការប្រកួតសម្រស់ នាងចាប់ផ្ដើមទទួលបានការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដោយសារតែរាងស្រឡូន និងស្បែកសទន់រលោងខុសពីគេ។
មិនយូរប៉ុន្មាន Trinh បានព្យាយាមជ្រៀតខ្លួនក្នុងអាជីពសម្ដែងភាពយន្ត ហើយក្នុងឆ្នាំ ២០១៦ ស្រីស្អាតរូបនេះបានចេញខ្សែភាពយន្តដំបូង ដែលនិយាយអំពីជីវិតផ្ទាល់ខ្លួនក្រោមចំណងជើងថា “Queen of Bikini” ដែលនាងបានដើរតួជាតួអង្គសំខាន់ដោយខ្លួនឯង និងមានលោក Vu Ngoc Dang គឺជាអ្នកដឹកនាំរឿង។ នាងក៏ធ្លាប់សម្ដែងក្នុងរឿង “The Perfect Wedding Film” ផងដែរ។ ក្រៅពីនេះ Trinh បានចូលរួមមហោស្រពភាពយន្តអន្តរជាតិ ឆ្នាំ ២០១៩ នៅទីក្រុង Cannes ផងដែរ។
ទោះជាមានអាជីពដ៏ជោគជ័យក្នុងវិស័យសិល្បៈវៀតណាមក្ដី ប៉ុន្តែរឿងរ៉ាវនៃជីវិតស្នេហារបស់នាងមិនធ្លាប់មានប្រព័ន្ធផ្សព្វផ្សាយណាមួយបញ្ចាក់ច្បាស់លាស់ ឬនិយាយពីស្ថានភាពទំនាក់ទំនងរបស់ Trinh នូវឡើយទេ។ ក្នុងពេលដែលនាងតែងតែផ្ដោតសំខាន់លើអាជីពក្នុងវិស័យបង្ហាញម៉ូដ និងសម្ដែង។

ទោះយ៉ាងណាក៏ដោយ មុនពេលមានរឿងក្ដីក្ដាំត្រូវឡើងតុលាការ ពេញមួយអាជីពរបស់តារាម៉ូដែលវៀតណាមដ៏សិចស៊ី Ngoc Trinh មានបានចំណាយពេលរកប្រាក់ទាំងយប់ទាំងថ្ងៃដោយគ្មានពេលសម្រាក។ យោងតាមគេហទំព័រ Forbes, IMDb និងធនធានអនឡាញផ្សេងៗ ទ្រព្យសម្បត្តិសុទ្ធរបស់តារាបង្ហាញម៉ូដដ៏ល្បីល្បាញ Ngoc Trinh ត្រូវគេប៉ាន់ប្រមាណថា អាចមានដល់ទៅ ១.៥ លានដុល្លារអាមេរិក តាំងពីនាងនៅអាយុ ២៩ ឆ្នាំម្ល៉េះ។ ប្រភពចំណូលចម្បងរបស់នាង គឺអាជីពជាតារាសម្ដែងភាពយន្ត និងតារាបង្ហាញម៉ូដ។ ដូចគ្នានេះដែរ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook នាងមានអ្នកតាមដាន ៣ លាននាក់ Instagram ច្រើនជាង ៥.៧លាននាក់ និង ២ លាននាក់នៅលើ Twitter ។
យ៉ាងណាមិញ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ តារាសិចស៊ី Ngoc Trinh បានប្រព្រឹត្តបទល្មើសច្បាប់សាធារណៈដោយបង្ហោះម៉ូតូធំ ហើយផ្សព្វផ្សាយសកម្មភាពរបស់ខ្លួននៅលើអ៊ីនធឺណិតឲ្យមនុស្សរាប់លានអ្នកទស្សនា។ នាងត្រូវប៉ូលិសឃាត់ខ្លួននិងឃុំនាងទុករហូតដល់ថ្ងៃកាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤ ទើបតុលាការសម្រេចកាត់ទោសឲ្យជាប់ពន្ធនាគារតែម្ដង៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សំណុំរឿងរបស់ Lee Sun Gyun ត្រូវស៊ើបអង្កេតដោយក្រុមប៉ូលិសថ្មី ក្រោយលេចធ្លាយព័ត៌មានសម្ងាត់

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១១ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ