Connect with us

ជីវិតកម្សាន្ដ

លោក អុល សំអាង បារម្ភល្ខោនបាសាក់ខ្មែរបាត់បង់ទម្រង់ដើម និងកាន់តែឯកាបើគ្មានការជួយផ្សព្វផ្សាយ

បានផុស

នៅ

លោក អុល សំអាង ដែល​ជា​ប្រធាន​ក្រុម​ល្ខោន​បាសាក់​​រាជធានី​ភ្នំពេញ​វង់​ទី១ ជា​ថ្មី​ម្តង​ទៀត​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ខ្លាំង​​ពាក់ព័ន្ធ​ល្ខោន​បាសាក់​ខ្មែរ​អាច​បាត់បង់​ទម្រង់​ដើម និង​កាន់​តែ​ឯកា​បើ​សិន​គ្មាន​ការ​​ចូលរួម​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួឯក​ល្ខោន​បាសាក់​លោក អុល សំអាង បាន​ចេញ​មក​ស្នើ​ដោយ​ទទូច​ដល់​ភាគី​ពាក់ព័ន្ធ​និង​កូន​ខ្មែរ​ទាំង​ត្រូវ​រួមគ្នា​លើក​ស្ទួយ​ដល់​វិស័យ​ល្ខោនបាសាក់​ដើម្បី​ជំរុញ​កាន់​តែ​មាន​ភាព​ល្បីល្បាញ។ ជា​ការ​ពិត​លោក អុល សំអាង គេ​កត់​សម្គាល់​ថា លោក​តែង​បាន​ធ្វើការ​អំពាវនាវ​ឲ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​មហាជន​ខ្មែរ​ក្នុង​ការ​រួមគ្នា​ផ្សព្វផ្សាយ​​អភិរក្ស​នូវ​មរតក​ទម្រង់​សិល្បៈ​ល្ខោន​បាសាក់​​ខ្មែរ​កុំឲ្យ​បាត់បង់ ឬ​ធ្លាក់ចុះ។

លោក អុល សំអាង បាន​ថ្លែង​ប្រាប់​ឲ្យ​ដឹង​ថា បើ​យើង​ជា​កូន​​ខ្មែរ​​ជំនាន់​ថ្មី មិន​អើពើ ស្ទាក់ស្ទើរ ធ្វើ​ជា​មិន​ដឹង​មិន​ឮ បិត​ភ្នែក ​អូស​រំលង​មិន​នាំ​គ្នា​ជួយ​ជ្រោង​បណ្ដែត​បណ្ដោយ​ទុកចោល​ល្ខោន​បាសាក់ ឲ្យ​កម្សត់ កំព្រា​ឯកោ កណ្ដែងកណ្ដោច ខ្លោចផ្សា សព្វ​ថ្ងៃ​ល្ខោន​ខ្លះ​បាន​ក្លាយ​ បាត់បង់​ទម្រង់​ដើម ក៏​ឲ្យ​ព្រួយ​ណាស់​បាត់​ក្បាច់​ក្បួន ហួន​ល្ខោន សំនៀង​ច្រៀង​របៀប​និយាយ​​របៀប​សម្ដែង​របៀប​ស្លៀកពាក់​បែប​បទ​​ផាត់​មុខ​​។ល។

លោក​និយាយ​ដោយ​ស្នើ​ដល់​មហាជន​ថា «បង​ប្អូន​អើយ​ជួយ​ផ្សព្វផ្សាយ​ផង ផលិត​ល្ខោន​បាសាក់​ជាតិ​ផង តាម​ទូរទស្សន៍​នានា​បើ​វង់​ណា សម្ដែង កំប្លែង ជេរ បញ្ចោ អាសអាភាស អសីលធម៌ ឬ​បំពុល បំផ្លាញ​ល្ខោន​​បុរាណ​​ខ្មែរ​សូម​​កុំ​​បង្ហោះ​​ផ្សាយ​តាម​​យូធូប​នាំ​​ឲ្យ​​បាត់​តម្លៃ​ កិត្តិយស វប្បធម៌​ជាតិ បាត់​​សេចក្ដី​ថ្លៃថ្នូរ​ជា​សិល្បករ​ល្ខោន​កំប្លែង​​ជោរ កំប្លែង​ជេរ​គ្នា យើង​នាំ​គ្នា​​កែ​លំអរ»។

លោក អុល សំអាង បញ្ជាក់​បន្ថែម​ថា«ខ្លាច​ណាស់​សិល្ប:​ល្ខោន​ខ្មែរ​បាត់បង់ ឬក៏ធ្លាក់​ចុះអនថយ​តែបើល្ខោន​ផលិត​​ត្រឹមត្រូវ​បាន​ហើយ​​ហាក់​​មិន​សូវ​ជួយ​ស៊ែរ​ផ្សព្វផ្សាយ​ចែក​រំលែក​បន្ត អ្នកស៊ែ​នៅតែ​ស៊ែរ អ្នក​មិន​ស៊ែ នៅតែ​មិន​សូវ​ស៊ែ ​តើ​ធ្វើ​ដូចម្តេច​ទើប​វប្បធម៌​ខ្មែរ​កាន់​តែ​​រីក​ចម្រើន​បាន​ទៅ?»៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទីutes មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ២ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៤ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម