ជីវិតកម្សាន្ដ
ជីវិតស្នេហ៍អតីតតារាសម្តែង ហង្ស ម៉ារីនី ទទួលបានការស្រលាញ់ថ្នាក់ថ្នមយ៉ាងមានសុភមង្គលពីស្វាមី
ទស្សនិកជនដឹងហើយថា បន្ទាប់ពីសាងបានកេរ្តិ៍ឈ្មោះល្បីល្បាញ អតីតតារាសម្ដែងមានងារជាឧកញ៉ា ហង្ស ម៉ារីនី អំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏បានឃ្លាតឆ្ងាយពីសិល្បៈក្រោយរៀបការរួមរស់សាងសុភមង្គលជាមួយស្វាមី នឹងជោគជ័យលើមុខជំនួញលក់ផលផលអនឡាញ។

ជាការពិត ហង្ស ម៉ារីនី ក្រោយពេលរៀបការត្រូវបានគេដឹងថា តារាស្រីរូបនេះ និងស្វាមីបច្ចុប្បន្ន គឺទទួលបានចំណងដៃកូនចំនួន ៣ នាក់ខណៈដែលពេលនេះគ្រួសាររបស់អ្នកនាងបានរស់នៅយ៉ាងមានសេចក្តីសុខខ្លាំង។ ទន្ទឹមគ្នានេះ អ្នកនាងបានទម្លាយអារម្មណ៍យ៉ាងកក់ក្តៅទទួលបានក្តីស្រលាញ់ថ្នាក់ថ្នមពីស្វាមីគ្មានប្រួលប្រែ។

អតីតតារាស្រី ហង្ស ម៉ារីនា បានរៀបរាប់ថា «គេថាមនុស្សមួយចំនួន គឺស្រលាញ់មនុស្សស្រីយកចិត្តទុកដាក់តែដំបូងៗទេ (បុរសទាំងអស់មិនដូចគ្នាទេ ) តែសម្រាប់ខ្ញុំបុរសម្នាក់នេះ(ស្វាមី)តាំងពីស្រលាញ់គ្នាដំបូងរហូតមកដល់កូន ៣ គឺទង្វើរគាត់នៅដដែលមិនប្រែប្រួល មិនថាការយកចិត្តទុកដាក់ ការផ្តល់ភាពកក់ក្តៅ ភាពស្មោះត្រង់ការស្រលាញ់ គឺគាត់រក្សាបានល្អដូចថ្ងៃដំបូងអ៊ីចឹងទោះរបស់ខ្លះយើងចូលចិត្តតាំងពី ៥ ឬ ៧ឆ្នាំ មុនក៏នៅចាំដឹងថាយើងចូលចិត្តទៅកន្លែងណាចូលចិត្តញាំអី្វចូលចិត្តរបស់អី្វនៅចាំគ្រប់យ៉ាង»។
ហង្ស ម៉ារីនី បញ្ជាក់ទៀតថា «ក្តីសុខភាពកក់ក្តៅសុភមង្គលគឺកើតចេញពីទង្វើរតូចៗ ដែលយើងអាចបំពេញឲ្យគ្នាបាន ”កុំបណ្តោយឲ្យស្នេហាអ្នកសោះកក្រោះពីមួយថ្ងៃទៅមួយថ្ងៃ ទោះមានកូនច្រើនក៏ដោយព្រោះទង្វើរតូចៗគឺជាក្តីសុខដ៏ធំរបស់គ្រុមគ្រួសារយើង»។

សូមបញ្ជាក់ថា អ្នកនាង ហង្ស ម៉ារីនី គឺជាតារាសម្តែងស្រីមួយដួងដែលធ្លាប់ទទួលបានការគាំទ្រច្រើនតាមរយៈខ្សែភាពយន្តមួយចំនួន។ មិនតែប៉ុណ្ណោះកន្លងមកអ្នកនាងក៏ធ្លាប់ទទួលបានការសរសើរពីសកម្មភាពមនុស្សធម៌ជួយសង្គមផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?