Connect with us

ជីវិតកម្សាន្ដ

មហាជនកូរ៉េហួសចិត្តខ្លាំង ក្រោយ Seungri បង្អួតរូបភាពជប់លៀងហៅឈ្មោះ G-Dragon ឲ្យមកកម្ពុជា

បានផុស

នៅ

ការលេចចេញនូវវីដេអូនៃព្រឹត្តិការណ៍មួយក្នុងប្រទេសកម្ពុជានាពេលថ្មីៗនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ ជាពិសេសដោយសារតែវត្តមានរបស់ Seungri ​ខណៈដែលនៅក្នុងវីដេអូមួយគេសង្កេតឃើញអតីតសមាជិក BigBang​ ឈរនៅលើឆាក ហើយនិយាយពាក្យថា “ថ្ងៃណាមួយ ខ្ញុំនឹងនាំ G-Dragon មកទីនេះ” មុនពេលផ្លុំទៀនលើនំខេក អបអរខួបកំណើតរបស់គាត់ក្នុងព្រឹត្តិការណ៍យ៉ាងគគ្រឹកគគ្រេង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះ តារាចម្រៀងកូរ៉េខាងត្បូងបានចូលរួមថតរូបជាមួយភ្ញៀវជាច្រើន ដោយក្នុងដៃមានកាន់ដំបងពន្លឺ BigBang និងរីករាយក្នុងបរិយាកាសជប់លៀងក្នុងបទចម្រៀង BigBang យ៉ាងឱឡារិក មិនត្រឹមតែប៉ុណ្ណោះ រូបលោកថែមទាំងទទួលការសាទរពីមនុស្សជាច្រើន រហូតធ្វើឲ្យប្រជាជនកូរ៉េមានហួសចិត្តនិងប្រតិកម្មយ៉ាងខ្លាំង។

បន្ទាប់ពីឃើញរូបថតនិងវីដេអូនេះ អ្នកលេងអ៊ីនធឺណិតកូរ៉េបានបញ្ចេញមតិយ៉ាងព្រោងព្រាតក្នុងន័យមិនពេញចិត្តវត្តមាន Seungri នៅក្រៅប្រទេសនោះទេ។ ក្នុងនោះទស្សនិកជនជាច្រើនជាច្រើនបានបញ្ចេញមតិខុសៗគ្នាថា ​”គាត់មិនទាន់បានរៀននូវមេរៀនថ្មីទេមើលទៅ ទើបហ៊ានចេញក្រៅប្រទេស ហើយបង្ហាញរូបភាពសប្បាយឥតក្រែងចិត្តជនរងគ្រោះទាល់តែសោះ”, សឹងមិនជឿថា គាត់ចូលរួមកម្មវិធីនេះនៅប្រទេសកម្ពុជាទាល់តែសោះ” “សូមកុំភ្លេចរឿងក្តី Burning Sun’, “G-Dragon ត្រូវប្តឹងដែល Mention ឈ្មោះគាត់, “ខ្ញុំពិតជារន្ធត់ចិត្តណាស់ គាត់នៅតែមានអ្នកគាំទ្រនៅក្នុងវីដេអូ”។

ទោះយ៉ាងណាក៏ដោយ មិនមែនមានតែទស្សនិកជននៅប្រទេសកូរ៉េនោះទេ ដែលប្រតិកម្មជាមួយ Seungri សូម្បីតែនៅប្រទេសកម្ពុជាឯណេសវិញ​​ ក៏មានមនុស្សមួយចំនួនហាក់មិនពេញចិត្ត និងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយសមាជិក​ BigBang នៅតែសប្បាយរីករាយគ្មានទុកព្រួយ ឬមានអារម្មណ៍ថាខុសឆ្គងសូម្បីតែបន្តិចណាឡើយ។

សូមរម្លឹកដែរថា កាលពីខែមករា ឆ្នាំ ២០២០​ Seungri ​ត្រូវបានតុលាការចោទប្រកាន់ចំនួន៩ករណី រួមទាំងអំពើពេស្យាចារ, ការចែកចាយរូបភាពអាសអាភាស, ការកេងបន្លំ និងការលេងល្បែងខុសច្បាប់ជាអន្តរជាតិ ហើយត្រូវបានសម្រេចជាប់ពន្ធនាគារ ៣ឆ្នាំ។ បន្ទាប់មកលោកបានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ ហើយតុលាការយោធាជាន់ខ្ពស់ក៏សម្រាលទោសមកនៅត្រឹម រយៈពេល ១ ឆ្នាំ ៦ ខែ។ ប៉ុន្តែប្រជាជនកូរ៉េខាងត្បូងជាច្រើនបានចេញមុខប្រតិកម្មភ្លាមៗ ដោយ​មើលឃើញថា ការដាក់​ទណ្ឌកម្មដែលលោកទទួល​បាន​គឺ​ស្រាលពេក មិនសមនឹងកំហុសដែលខ្លួនប្រព្រឹត្តឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកគាំទ្រក្រុម BigBang ស្រងាកចិត្តខ្លាំង ក្រោយលេចមុខ Seungri មកកម្ពុជាស្ងាត់ៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

អតីត CEO ស្ថាប័នកីឡាកាស WWE ក្លាយជារដ្ឋមន្ត្រីក្រសួងអប់រំ អាមេរិក

ព័ត៌មានជាតិ១៤ នាទីutes មុន

​ដំណើរការ​សាងសង់សណ្ឋាគារផ្កាយ ៥ និង មជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃ ៥៧៤ លានដុល្លារ នៅខេត្ត​ព្រះសីហនុ បន្តវឌ្ឍនភាព​​ទៅមុខ​

ព័ត៌មានជាតិ១៨ នាទីutes មុន

មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ផ្តល់ជូនការពិនិត្យ និងព្យាបាលបកបាយភ្នែក ដោយឥតគិតថ្លៃរយៈពេល ១ខែ

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

បទ​ឈប់បាញ់​អាច​ដួល​រលំ ក្រោយ​អ៊ីស្រាអែល បាញ់​មនុស្ស​ស្លាប់​២​នាក់​នៅ​ហ្គាហ្សា

ជីវិតកម្សាន្ដ២២ នាទីutes មុន

អាជីព Angelababy កំពុងស្ថិតក្នុងស្ថានភាពអស់សង្ឃឹមខ្លាំង

សន្តិសុខសង្គម១២ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សហគ្រាសចិន
សន្តិសុខសង្គម២៣ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ចរាចរណ៍១៧ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ជីវិតកម្សាន្ដ២ ម៉ោង មុន

Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម