ជីវិតកម្សាន្ដ
បាត់មុខ២ឆ្នាំ តួប្រុសរឿង “ពូម៉ូតូឌុបបះសក់” ថា អាជីពសម្ដែងមិនមែនជាសម័យកាលលោកទេ
បន្ទាប់ពីបាត់មុខពីការសម្ដែងជិត២ឆ្នាំ Peach Pachara បានវិលត្រលប់មកកាន់អាជីពសម្ដែងវិញ ដោយរូបលោកផ្ទាល់បានទម្លាយពីអារម្មណ៍ពិតទៅកាន់ក្រុមសារព័ត៌មានថា វិស័យសិល្បៈបានផ្លាស់ប្តូរ សម័យនេះមិនមែនជាសម័យកាលរបស់លោកទៀតទេ។

ប្រឡូកក្នុងអាជីពសម្ដែងភាពយន្តអស់រយៈពេលជាង១៤ឆ្នាំ តួឯកប្រុសក្នុងរឿង “ពូម៉ូតូឌុបបះសក់” ស្រាប់តែបង្ហាញមុខជាសាធារណៈ ហើយទម្លាយពីអារម្មណ៍ពិត ពីមូលហេតុដែលលោកបានបាត់មុខពីអាជីពមួយនេះមួយរយៈធំ។ តារាប្រុសរូបនេះបានប្រាប់ដល់អ្នកសារព័ត៌មានថា “ពេលវេលាផ្លាស់ប្តូរ ហើយឥឡូវនេះខ្ញុំមានអាយុ ៣០ឆ្នាំហើយ វាធ្វើឲ្យតួនាទីដែលខ្ញុំធ្លាប់ទទួលបានដែលជាតួនាទីវ័យជំទង់ ហាក់ដូចជាកាន់តែឆ្ងាយទៅៗ”។
លើសពីនេះទៀតដែរ តារាប្រុសកើតក្នុងគំនរទ្រព្យដែលមានឪពុកជាសេដ្ធីជំនួញប្រចាំប្រទេសថៃ បានបញ្ចាក់ទៀតថា បច្ចុប្បន្ននេះ មានតួនាទីតិចជាងមុនដែលលោកត្រូវបានអ្នកដឹកនាំជ្រើសរើស សូម្បីតែបន្ទាប់ពីថតរឿងក្នុងទម្រង់មនុស្សពេញវ័យក៏ដោយ។ ប៉ុន្តែតារាសម្ដែងដែលមានរូបភាពវ័យក្មេងពីមុន គ្រាន់តែជាសម័យកាលមួយ ហើយការចាប់ផ្តើមថ្មីជាមួយនឹងតួនាទីមនុស្សពេញវ័យ វាមិនមានភាពងាយស្រួលនោះទេ។
ទោះយ៉ាងណាក៏ដោយ ថ្វីបើបាត់មុខយ៉ាងយូរមែនពិត ប៉ុន្តែ Peach Pachara បានបន្សល់នូវកេរ្តិ៍ឈ្មោះយ៉ាងច្រើនក្នុងវិស័យសិល្បៈថៃ គាត់ត្រូវបានគេស្គាល់ថាជាតួឯកប្រុសនៅក្នុងខ្សែភាពយន្តឆ្នាំ ២០១១ក្នុងរឿង SuckSeed និង The Billionaire ។ បច្ចុប្បន្នលោកកំពុងធ្វើការជាមួយប៉ុស្តិ៍លេខ៣ ហើយក៏ជាតួសំខាន់ក្នុងរឿងភាគយុវវ័យស៊េរី Hormones: The Series ដែលដើរតួជានាយ Win ធ្លាប់ល្បីល្បាញកាលកន្លងមកផងដែរ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកគ្រប់គ្រង A ទម្លាយថា Aum ប្រើអំណាចលើនាងរាល់ពេលចេញក្រៅម្ដងៗ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ