ជីវិតកម្សាន្ដ
អបអរសាទរ ! បទ«Call Me PaPa» មានអ្នកចូលទស្សនាលើ Tik Tok រហូត ១៤០០ លានដង នៅជុំវិញពិភពលោក
អបអរសាទរបទចម្រៀង « Call Me PaPa » របស់កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត មិនត្រឹមតែល្បីល្បាញនៅក្នុងប្រទេសប៉ុណ្ណោះទេ ពេលនេះបទចម្រៀង « Call Me PaPa » បានល្បីល្បាញជុំវិញពិភពលោក ជាក់ស្តែងនៅលើបណ្តាញសង្គម Tik Tok មានអ្នកចូលទស្សនារហូតដល់ទៅ ១៤០០ លានដង នៅជុំវិញពិភពលោក។ នេះបើតាមការបង្ហាញលើផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra។

ភាពល្បីល្បាញ នៃបទចម្រៀង « Call Me PaPa » គឺជាសមិទ្ធផលធំថ្មីមួយទៀតរបស់តារាចម្រៀង ខេមរៈ សិរីមន្ត នៅក្នុងផលិតកម្ម Galaxy Navatra ហើយក៏ជាមោទនភាពដ៏ធំមួយសម្រាប់វិស័យសិល្បៈចម្រៀងខ្មែរនៅលើឆាកអន្តរជាតិ ដោយសារតែបទចម្រៀងមួយបទនេះអាចទាក់ទាញអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេស ឱ្យចូលទស្សនាច្រើន ជាពិសេសនៅលើបណ្ដាញសង្គម Tik Tok មានអ្នកចូលទស្សនារហូតដល់ទៅ ១៤០០ លានដង នៅជុំវិញពិភពលោក ដែលចំនួននេះមិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្ត្របទចម្រៀងរបស់ខ្មែររយៈពេលដ៏ខ្លីនេះ។

សិល្បករខ្មែរជាច្រើនរូបបានសាទរចំពោះភាពល្បីល្បាញ នៃបទចម្រៀង « Call Me PaPa » របស់កំពូលតារាចម្រៀងលោកឧកញ៉ា ខេមរៈ សិរីមន្ត នេះ ដោយចាត់ទុកថាគឺជាមោទនភាពខ្លាំងណាស់សម្រាប់វិស័យសិល្បៈនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ផងដែរថា បទ “CALL ME PAPA” ត្រូវបានមហាជន ក៏ដូចជាអ្នកផលិតវីដេអូល្បីឈ្មោះជាច្រើន បានវាយតម្លៃថា បទចម្រៀងរបស់កម្ពុជាមួយបទនេះមិនចាញ់បទចម្រៀងល្បីលើពិភពលោកឡើយ ព្រោះកាមេរ៉ាដែលប្រើប្រាស់ថតបទចម្រៀងមួយបទនេះជាកាមេរ៉ាទំនើបចុងក្រោយគេ ហើយអ្នកថតសុទ្ធតែប្រជុំទៅដោយអ្នកជំនាញៗ។

តាមរយៈបទចម្រៀងនេះហើយបានជំរុញទឹកចិត្តឲ្យកំពូលតារាចម្រៀងរូបនេះ នាំយកអ្វីដែលថ្មីៗទៅកាន់ទស្សនិកជន ជាពិសេសអ្នកគាំទ្ររបស់ខ្លួន ដោយ លោកឧកញ៉ា ខេមរៈ សិរីមន្ដ ជាអ្នកចេញដឹកនាំការផលិតដោយផ្ទាល់ខ្លួនលោកតែម្ដង។

បើទោះបីជាបទចម្រៀងមួយបទនេះបានចេញជាផ្លូវការអស់ពេលជាច្រើនខែមកហើយក្តី ភាពល្បីល្បាញ នៃបទ “CALL ME PAPA” នៅតែមានសន្ទុះ នៃការគាំទ្រមិនចេះរីងស្ងួតឡើយ ជាក់ស្ដែងមិនថាក្នុងកម្មវិធីជប់លៀង , ពិធីមង្គលការ ឬការជួបជុំដំណើរកម្សាន្តតាមទីជិត ឬទីឆ្ងាយ នៅតែពេញនិយមស្តាប់ និងរាំលេងកម្សាន្តជាមួយបទចម្រៀងនេះដោយក្ដីរីករាយ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា