Connect with us

ជីវិតកម្សាន្ដ

ក្រោយ​មិន​បន្ត​កុងត្រា​ទោលជាមួយ YG សមាជិក BLACKPINK ម្នាក់ៗ សុទ្ធតែទទួលនូវឱកាសមាស

បានផុស

នៅ

បន្ទាប់ពីសមាជិកក្រុម BLACKPINK ទាំងបួនរូបសម្រេចមិនបន្តកុងត្រាទោលជាមួយផលិតកម្មយក្ស YG ក្នុងនោះគេសង្កេតឃើញថា​​ ម្នាក់ៗហាក់ទទួលបាននូវឱកាសមាស បណ្ដាក្រុមហ៊ុនធំៗសុទ្ធតែក្រៅស្រុក។ បើទោះបីជាសមាជិកខ្លះបានបើកក្រុមហ៊ុនផ្ទាល់ខ្លួនក៏ពិតមែន ប៉ុន្តែនេះរាប់ថាពួកគេអាចឈោងចាប់នៅពេលវេលាដ៏កម្រនិងជាពេលវេលាដែលបង្ហាញសមត្ថភាពរៀងៗខ្លួនក្នុងវិស័យ K Pop។

១ Lisa​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រព័ន្ធផ្សព្វផ្សាយបរទេសដោយកាសែត South China Morning Post បានរាយការណ៍ថា ក្រៅពីធ្វើជាទូតសម្រាប់ម៉ាកយីហោប្រណីតលំដាប់ពិភពលោកដូចជា Bulgari, Celine និង Mac ហាក់ដូចជាមានពាក្យចចាមអារ៉ាមមួយថា Lisa ក៏​នឹង​ចូល​ក្នុងវិស័យ​សម្ដែងភាពយន្ត​ក្នុង​ឆ្នាំ​នេះ​ដែរ។ ប្រព័ន្ធផ្សព្វផ្សាយជុំវិញពិភពលោកកំពុងប៉ាន់ស្មានថា នាងនឹងចូលរួមសម្តែងក្នុងរឿង The Walking Dead នៅរដូវកាលក្រោយៗជាក់ជាមិនខានឡើយ។

ពាក្យចចាមអារ៉ាមនេះគឺមកពី Lisa ត្រូវបានគេមើលឃើញថា នាងកំពុងធ្វើដំណើររវាងទីក្រុងសេអ៊ូលនិងប៉ារីស​ ដែលជាកន្លែងថតរឿងភាគ ហើយនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ នាងត្រូវបានគេប្រទះឃើញនៅក្នុងការប្រកួត Champions League ជាមួយនឹងតារាសម្តែង Norman Reedusនិងបានចាប់ផ្តើមតាមដាន Lisa លើ IG ថែមទៀតផង។

២ Jennie Kim

ដំណឹងមួយទៀតដែលធ្វើឲ្យអ្នកគាំទ្ររំភើបចិត្ត​ គឺនៅពេលដែល Jennie Kim បានធ្វើសេចក្តីប្រកាសតាមរយៈ Instagram ផ្ទាល់ខ្លួនរបស់នាង កាលពីចុងខែធ្នូ ឆ្នាំ ២០២៣។ Jennie បានបង្ហើបថា នាង​បាន​ចាប់​ផ្តើម​ផលិត​បទ​ចម្រៀង​ថ្មី Odd Atelier (OA) ដែល​នឹង​គ្រប់​គ្រង​រាល់​គម្រោង​ទោល​របស់​នាងផ្ទាល់តែម្ដង។

ក្នុងនោះថែំទៀត Jennie ក៏មានការងារសម្តែងក្នុងរឿងភាគ The Idol នៅលើ HBO ជាមួយតារាល្បីៗដូចជា Lily-Rose Depp ហើយនាងក៏ជាតួសំខាន់នៃកម្មវិធី Apartment 404 នៅលើ TVN ដែលគ្រោងនឹងចាក់ផ្សាយនៅឆ្នាំ ២០២០ នៅថ្ងៃទី ២៣ ខែកុម្ភៈនេះផងដែរ។

៣ Rose (Park Chaeyoung)

បច្ចុប្បន្ននេះ Rosé ជាទូតសុឆន្ទៈសម្រាប់ផលិតផលថែរក្សាស្បែកSulwhasoo និងកាបូបធ្វើដំណើរ Rimowa រួមទាំងម៉ាកយីហោដ៏ប្រណីតដូចជា Saint Laurent និង Tiffany & Co. ហើយនៅឆ្នាំនេះ ទស្សនិកជនប្រាកដជានឹងឃើញស្នាដៃទោលរបស់នាងបន្ថែមទៀតមិនខាន។

Kim Jisoo

Jisoo ដែលជាបងស្រីច្បងមានអាយុច្រើនជាងគេក្នុងក្រុម បច្ចុប្បន្ននេះ Jisoo គឺជា Brand Ambassador របស់ Dior, Cartier ហើយថ្មីៗនេះ បានក្លាយជា Brand Ambassador របស់ ALO YOGA ដែលអាចនិយាយបានថា ការងាររបស់នាង មិនដែលឈប់ឈរឡ់ើយសម្រាប់អ្នកគាំទ្រទូទាំងពិភពលោក។

នាពេលថ្មីៗនេះ មានសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង Jisoo កំពុងបើក Blisoo ក្រោមក្រុមហ៊ុនរបស់បងប្រុស Kim Jong Hoon ដើម្បីគ្រប់គ្រងអាជីពទោលរបស់នាង។ ក្នុង​ពេល​ជា​តារា​សម្ដែង Jisoo បានដើរតួជាតួឯកក្នុងរឿងខ្មោចឆៅ Influenza រួមជាមួយនឹង Park Jung Min រឿងនេះត្រូវបានគេរំពឹងថានឹងមានសរុបចំនួន ៩ ភាគ និងបញ្ចប់ការថតនៅខែឧសភា ឆ្នាំ ២០២៤។

សូមរម្លឹកដែរថា​ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ផលិតកម្ម YG Entertainment បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយដើម្បីបញ្ជាក់ថា សមាជិករបស់ BLACKPINK ទាំងអស់ នឹងមិនអនុវត្តការផ្សព្វផ្សាយផ្ទាល់ខ្លួន ឬសកម្មភាពទោលរបស់ពួកគេ​ ក្រោមស្លាកសញ្ញានោះទៀតទេ។

អត្ថបទ៖ សាង​ ស្រីល័ក្ខ

ចុចអាន៖BLACKPINK លែងបន្តសកម្មភាពផ្ទាល់ខ្លួន នៅក្រោមផលិតកម្ម YG ហើយ ចាប់ពីឆ្នាំ២០២៤

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម