ជីវិតកម្សាន្ដ
តារាសម្តែង Cha Chung Hwa ប្រកាសដំណឹងដ៏គួរឲ្យរំភើប ជិតក្លាយជាម្តាយថ្មីថ្មោង
នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៤ យោងតាមរបាយការណ៍ពីសារព័ត៌មាន Allkpop បញ្ចាក់ថា តារាសម្តែង Cha Chung Hwa កំពុងចាប់ផ្តើមដំណើរថ្មីក្នុងនាមជាអ្នកម្តាយ។ បច្ចុប្បន្ននេះនាងត្រូវបានគេរំពឹងថា នឹងស្វាគមន៍ទារកនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។

សេចក្តីថ្លែងការណ៍ផ្លូវការមួយបានចែករំលែកថា Cha Chung Hwa “កំពុងរៀបចំខ្លួនយ៉ាងរីករាយ សម្រាប់ភាពជាម្តាយ ហើយនាងបានចែករំលែកដំណឹងដ៏អស្ចារ្យនេះជាមួយមនុស្សជាទីស្រលាញ់របស់នាង”។
កាលពីខែតុលា ឆ្នាំមុន Cha Chung Hwa បានសម្រេចរៀបអាពាហ៍ពិពាហ៍ជាមួយនឹងដៃគូដែលមិនមែនជាតារា ហើយថែមទាំងមានវ័យក្មេងជាងនាងពីរឆ្នាំទៀត។ ក្នុងនោះផងដែរ នាងបានសម្តែងនូវការដឹងគុណចំពោះការគាំទ្រ និងសេចក្តីស្រឡាញ់ដែលនាងបានទទួល និងបានចែករំលែកដោយបើកចំហរអំពីសុភមង្គលអាពាហ៍ពិពាហ៍ និងការគោរពស្រឡាញ់ស្វាមីរបស់នាង ។
សូមជម្រាបថា Cha Chung Hwa បានសម្ដែងជាលើកដំបូងក្នុងឆ្នាំ ២០០៥ ជាមួយនឹងការសម្ដែងរឿង ‘Backstreet Story’។ ប៉ុន្មានឆ្នាំមកនេះ នាងបានជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មកម្សាន្ត ដោយបានបង្ហាញពីទេពកោសល្យរបស់នាងក្នុងរឿងភាគជាច្រើនដូចជារឿង ‘Crash Landing on You’ របស់ទូរទស្សន៍ tvN Mr. Queen និង’Hometown Cha Cha Cha” ។ ជំនាញសម្ដែងដ៏ប៉ិនប្រសព្វរបស់ Cha Chung Hwa បានធ្វើឲ្យនាងក្លាយជាកន្លែងពិសេសមួយនៅក្នុងបេះដូងអ្នកទស្សនា៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កាត់ទោសអតីតនាយកក្រុមហ៊ុនកម្សាន្តកូរ៉េ ឲ្យជាប់ពន្ធនាគារ៣ឆ្នាំ ពីបទកិបកេងប្រាក់១០លានដុល្លារ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច