Connect with us

ជីវិតកម្សាន្ដ

ដេននី ក្វាន់ ព្រមានកូនបំណុល ២០នាក់ជំពាក់លុយសរុប ៧២ម៉ឺនដុល្លារ

បានផុស

នៅ

ម្ដាយ​បវរកញ្ញា​វ័យ​ក្មេង ជូរី ល្អហួស ​​អ្នកនាង ដេននី ក្វាន់ អតីត​តារា​សម្ដែង បាន​ចេញ​មុខ​មក​​ប្រកាស​ជា​សាធារណៈ​ដោយ​ឲ្យ​បុគ្គល​ដែល​ជា​កូន​បំណុល​ប្រមាណ​ ២០នាក់​ចេញ​មក​ដោះ​ស្រាយ​​រឿង​បំណុល​ជំពាក់​សរុប​ទឹកប្រាក់ ៧២​ម៉ឺន​ដុល្លារ​អាមេរិក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកាស​របស់​​អតីត​តារា​សម្ដែង​សាច់​​ខ្ចី ដេននី ក្វាន់ នេះ ទំនង​ដោយ​សារ​តែ​​អ្នក​នាង​​អស់​ការ​អត់​ទ្រាំ និង​កូន​បំណុល​​ដែល​គ្មាន​ឆន្ទៈ​ក្នុង​​ការ​ដោះ​​ស្រាយ​បំណុល​ជំពាក់​តាម​​ការ​សន្យា។ក្នុង​នោះ​អ្នក​នាង ដេននី ក្វាន់ ក៏​បាន​​ព្រមាន​​ផង​​ដែរ​​នូវ​ការ​​បញ្ចេញ​អត្តសញ្ញាណ​អ្នក​ជំពាក់​​លុយ​ខ្លួន​​មិន​ព្រម​សង។

អ្នកនាង ដេននី ក្វាន់ បាន​បញ្ជាក់​​នៅ​លើ​បណ្តាញ​​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​​ថា «​២០​នាក់ សរុប​លុយ ៧២​ម៉ឺន​ដុល្លារ លុយ​​អញ​រក​មក​​ហត់​ណាស់ បើ​​មិន​​គិត​សង​ទេ អញ​លេង​តាម​នឹង​ហើយ​ចេញ​សែក​ស្អុយ​​ឲ្យ​អញ»។

នាង​បាន​លើក​ឡើង​ដែរ​ថា «MN លុយ​ ខ្ញុំ ៩ម៉ឺន​ដុល្លារ​មិច​ហើយ​ស្ងាត់​​ឈឹង​​ហាយ​សូ​​ណាស់​ជិះឡាន​ទំនើប អួត​លុយ​រហូត​បន្តិច​ទៀត​ខ្ញុំ​​អួត​រូប​​នាង​ឲ្យ​គេ​ស្គាល់​ពេញ​ប្រទេស។

ទោះ​យ៉ាង​ណា មក​​ទល់​ពេល​​នេះ​អតីត​​តារា​​សម្ដែង​​ ដេននី ក្វាន់ មិនទាន់​​បញ្ចេញ​​អត្តសញ្ញាណ​​របស់​បុគ្គល​​ដែល​ជំពាក់​​លុយ​​នាង​​នៅ​ឡើយ​​ទេ ថ្វីត្បិត​មាន​ការ​ព្រមាន​​បែប​​នេះ​ក្តី។ គេកត់​សម្គាល់​ឃើញ​ថា ប៉ុន្មាន​ឆ្នាំ​​ចុង​ក្រោយ​​នេះ​​មាន​តារា​ប្រុស-ស្រី​ល្បី​ៗ​​មួយ​ចំនួន​ក៏​បាន​ផ្ទុះ​​នូវ​រឿងរ៉ាវ​ដ៏រសើប និង​ភ្ញាក់​ផ្អើល​ខ្លាំង​នៅ​ក្នុង​សង្គម​ខ្មែរ​ប្រហែល​គ្នា​ជុំវិញ​ការ​ផុង​ខ្លួន​អស់​​លុយ​រាប់​សិប​ម៉ឺនដុល្លារ​ដោយ​ហេតុផល​ផ្សេង​ៗ​ផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ នាទីutes មុន

ស្ថានទូតបារាំង រៀបចំពិព័រណ៍ និងបញ្ចាំងភាពយន្តដើម្បីប្រារព្ធខួប៥០ឆ្នាំនៃការដួលរលំទីក្រុងភ្នំពេញ

ជីវិតកម្សាន្ដ១១ នាទីutes មុន

លោក លៀក លីដា លើកឡើងថា ក្នុងវិស័យផលិតភាពយន្ត “ការចាប់យកឱកាស ផ្ទុយពីឆ្លៀតឱកាស”

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

កម្មវិធី​ចែក​អាហារ​ឥត​គិត​ថ្លៃ​​នៅ​ឥណ្ឌូណេស៊ី កំពុង​ប្រឈម​បញ្ហា ក្រោយ​សិស្ស​ជា​ច្រើន​ពុល​ចំណី

ព័ត៌មានជាតិ២៤ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ការអប់រំវិជ្ជាជីវៈដល់គ្រប់តួអង្គក្នុងវិស័យមូលបត្រ ជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់

ជីវិតកម្សាន្ដ២៤ នាទីutes មុន

តារាហូលីវូដជើងចាស់ នាង Demi ជាប់ឈ្មោះជា «ស្រីស្អាតបំផុត​លើ​លោក» ក្នុងឆ្នាំ ២០២៥

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​ក្រោយបញ្ចប់​ទស្សនកិច្ច​នៅកម្ពុជា​២ថ្ងៃ​​ នាយករដ្ឋមន្ត្រីថៃ​ ផែថងថាន​ ចូល​សម្រាកពេទ្យ​

សន្តិសុខសង្គម២២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រុស្ស៊ីគំរាមម្តងទៀត! សង្គ្រាមលោកលើកទី៣ អាចផ្ទុះ បើណាតូ ហ៊ានបញ្ជូនទ័ពទៅ អ៊ុយក្រែន

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៨ ម៉ោង មុន

បង្រ្កាបទីតាំងហាងយីហោ ត្នោត ផ្អែម ឃាត់ខ្លួនមនុស្សប្រុសស្រីច្រើននាក់ពាក់ព័ន្ធការបង្កប់សេវាកម្មផ្លូវភេទ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហ្សេលេនស្គី ប្រញាប់​ប្រញាល់​​ទៅ​អ៊ុយក្រែន​វិញ​​ទាំង​ដែល​ទស្សនកិច្ច​នៅ​អាហ្វ្រិក​ខាង​ត្បូង​មិន​ទាន់​ចប់

Sokha Hotels

ព័ត៌មានពេញនិយម