ជីវិតកម្សាន្ដ
ដើរលេងអូស្ត្រាលីជើងនេះ Kwan ប៊ិះនឹងបាត់បង់វត្ថុសំខាន់ដោយមិនខ្លួន
តារាសម្ដែងដ៏ប៉ិនប្រសប់ Kwan Usamanee បានបង្ហោះនូវឃ្លិបនៃដំណើរកម្សាន្តវិស្សមកាលរយៈពេលវែងទៅកាន់ប្រទេសអូស្ត្រាលី ប៉ុន្តែអ្វីមួយបានធ្វើឲ្យបានចងចាំមិនភ្លេចនោះគឺ នាងបាត់បង់វត្ថុសំណព្វចិត្តដែលមានអនុសាវរយីរ៍យ៉ាងច្រើនជាមួយវា។

តាមរយៈការបង្ហោះលើគណនី Instagram ផ្ទាល់ខ្លួនរបស់តារាសម្ដែង Kwan Usamanee បានចែករំលែកអារម្មណ៍មួយដ៏ពិបាកជាមួយអ្នកគាំទ្រ នោះគឺបទពិសោធន៍នៃធ្វេសប្រហែសរហូតធ្វើឲ្យបាត់បង់កាំមេរ៉ា។ ប៉ុន្តែក្រោយមកនាងស្រាប់តែយកមកវិញ ដោយសារតែចិត្តសប្បុរសរបស់ពលរដ្ឋនៅតំបន់នោះ។
ក្នុងនោះតារាសម្ដែងកូនកាត់២សាសន៍ Kwan បានរៀបរាប់លម្អិតរឿងរ៉ាវមួយនេះតាមរយៈ Caption ក្រោមការបង្ហោះថា “ហេតុការណ៍នេះបានកើតឡើងដោយសារតែថ្ងៃនេះ Kwan ចង់ឲ្យបង Nat នាំ Kwan ទៅមើលសួនផ្កាកូលាបតាមរថភ្លើង។ ទីបំផុត Kwan បាត់កាមេរ៉ាដោយសារតែធ្វេសប្រេហែសពេក! ក្នុងកាំមេរ៉ានោះមានរូបភាពក្រុមការងារ រូបភាពខ្ញុំនិងរូបភាពសំខាន់ៗជាច្រើន រូបភាពស្ទើរតែទាំងអស់នៅទីនោះ ហើយវាបានបាត់ទៅជិតកន្លះថ្ងៃនៅតែរកមិនឃើញ”។
ជាមួយគ្នានោះដែរ តួឯកស្រីក្នុងរឿងភាគថៃ “កលល្បិចស្នេហ៍” បានបញ្ចាក់បន្ថែមទៀតថា ក្រោយមកមិនដឹងជាមនុស្សល្អណាទេ នៅសុខៗបានយកកាំមេរ៉ាមកដល់ទីតាំងពួកយើងវិញ Kwan មិនស្គាល់គាត់ ប៉ុន្តែចង់អរគុណគាត់ដោយផ្ទាល់។ គាត់មានទឹកចិត្តល្អ ដែលយករបស់នេះមកឲ្យពួកយើងវិញ។
ជាចុងក្រោយនេះ នាងក៏បានអរគុណដល់ក្រុមការងារដែលមកកាន់ទឹកដីអូស្ត្រាលី ហើយថែមទាំងបានជួយរកកាំមេរ៉ានេះយ៉ាងសស្រាក់សស្រាំហត់នឿយជាមួយគ្នា។ បើមិនបានពួកគេខិតខំស្វាត់ស្វែងរកទេ ម៉្លេះសមនាងបាត់បង់របស់ជាទីស្រលាញ់ចោលទទេរក្នុងប្រទេសគេហើយ។ នេះជាសំណាងល្អ ដែលប្រជាជននៅទីនោះមានទឹកចិត្តល្អ ហើយជួយដោយមិនបញ្ចេញមុខថែមទៀត៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទំព័រហ្វេកប៊ុកហ្វេក Aum ប្រតិកម្មទៅអ្នកបង្កើតព័ត៌មានថា នាងមិនពេញចិត្តនឹងមនុស្សហៅថាម្តាយ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋចោទជនជាតិចិនមួយក្រុមនៅក្រុមហ៊ុនចម្ការចេកខេត្តក្រចេះ បាញ់សត្វគោក្របីអ្នកស្រុកលេីកដាក់ឡានយ៉ាងអានាធិបតេយ្យ