ជីវិតកម្សាន្ដ
Britney Spears ត្រូវសណ្ឋាគារដ៏ល្បីមួយហាមឃាត់នាង បន្ទាប់ពីហែលទឹកអាក្រាតកាយក្នុងអាង
Britney Spears ត្រូវបានហាមប្រាមមិនឲ្យចូលរួមក្នុងកម្មវិធី Four Seasons ក្នុងទីក្រុង Los Angeles បន្ទាប់ពីដោះអាវ និងបង្ហាញដើមទ្រូងរបស់នាងពេលកំពុងលេងក្នុងអាងហែលទឹក រហូតធ្វើឲ្យផ្សេងទៀតមិនសប្បាយចិត្តនិងត្អូញត្អែរអំពីអាកប្បកិរិយាដ៏ចម្លែក ព្រមទាំងដកខ្លួនចេញនៅមាត់អាងមិនសល់សូម្បីតែម្នាក់។
ទីភ្នាក់ងារសារព័ត៌មាន The Sun កាលពីថ្ងៃទី២៣ ខែមករា បានទទួលរបាយការណ៍ពីប្រភពចំនួន ៣ ទាក់ទងនឹងបញ្ហារបស់តារាចម្រៀង Britney Spears ត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់តំបន់នេះនៅឯសណ្ឋាគារ Westlake Village ដ៏ល្បីល្បាញក្នុងទីក្រុង LA ។ នេះក៏ព្រោះតែនាងតែងតែហែលដោយគ្មានពាក់អាវបិតបាំងដើមទ្រូង និងមានឥរិយាបទចម្លែកគ្រប់ពេល ទើបធ្វើឲ្យភ្ញៀវផ្សេងទៀតមិនសប្បាយចិត្ត និងមិនស្រួលក្នុងការចែករំលែកកន្លែងជាមួយនាង។

អ្នកខាងក្នុងបានប្រាប់ The Sun ថា បុគ្គលិកនៅសណ្ឋាគារដ៏ល្បីល្បាញមានការខកចិត្តយ៉ាងខ្លាំងចំពោះអាកប្បកិរិយារបស់ Britney ហើយមិនអាចធ្វើអ្វីបានក្រៅពីហាមមិនឲ្យតារាចម្រៀងស្រីរូបនេះប្រើអាងហែលទឹកជាបណ្ដោះអាសន្ន។
លើសពីនេះ អ្នកខាងក្នុងក៏បានបង្ហើបឲ្យដឹងផងដែរ Britney គឺជាអ្នកគាំទ្រដ៏ធំនៃស្ប៉ាម៉ាស្សា និងហាងកែសម្ផស្សរបស់សណ្ឋាគារ។ សណ្ឋាគារនេះផ្តល់ជូននូវអាងហែលទឹកក្នុងផ្ទះដ៏ធំមួយ សេវាកម្មម៉ាស្សា និងការព្យាបាលសម្រាប់ភ្ញៀវ។
ទោះយ៉ាងណាក៏ដោយ អ្នកតំណាងរបស់ Britney បាននិយាយថានេះមិនមែនជាការពិតទេ។ ប៉ុន្តែសណ្ឋាគារដែលចាប់ផ្តើមរឿងនេះនៅស្ងៀម ហើយមិនឆ្លើយថា តើបុគ្គលិកសណ្ឋាគារពិតជាបានហាមប្រាម Britney មិនឲ្យប្រើសេវាឬក៏អត់។ វាហាក់បីដូចជា Britney ពីមុនបានចុះផ្សាយរូបថតនៃរូបរាងដើមទ្រូងរបស់នាងនៅក្នុងឈុតសណ្ឋាគារមួយ តាមរយៈ Instagram Britneyspears ដែលនៅតែត្រូវបានកំណត់ទៅជាគណនីផ្ទាល់ខ្លួន។
ប្រភពរបស់ The Sun បាននិយាយទៀតថា ទោះបីជា Britney ជាអតិថិជនកំពូលក៏ដោយ ប៉ុន្តែ វាមិនដូចជានាងអាចបញ្ចេញដើមទ្រូងនិងបង្ហាញខ្លួនជុំវិញសណ្ឋាគារតាមចិត្តនោះទេ។ ដោយសារតែក្រៅពី Britney មានភ្ញៀវ A-List ជាច្រើននាក់ទៀតនៅក្នុងសណ្ឋាគារ ហើយពួកគេមានការមិនពេញចិត្តយ៉ាងខ្លាំងចំពោះអាកប្បកិរិយាចម្លែកៗ និងរំខានរបស់នាង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បង្ហោះរូប២សន្លឹកបែបរោលរាល តារាសិចស៊ី Kratae ទាក់ចិត្តប្រុសៗបញ្ចេញមតិព្រាត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ