ជីវិតកម្សាន្ដ
តារាថៃ៥រូប ជាប់ចំណាត់ថ្នាក់កំពូលទាំង១០០ក្នុងឧស្សាហកម្មម៉ូដពិភពលោក
នាពេលបច្ចុប្បន្ននេះ និន្នាការរបស់តារាថៃទាំងប្រុស-ស្រីកំពុងទទួលបាននូវភាពល្បីល្បាញខ្លាំងកាលក្នុងឆ្នាំ ២០២៣ ដោយក្នុងនោះគេសង្កេតឃើញមានតារាល្បីៗជាច្រើនបាននៅចូលរួមកម្មវិធី Fashion នៅក្រៅប្រទេស ធ្វើឲ្យវិស័យមួយនេះបានជះឥទ្ធិពលយ៉ាងខ្លាំង ដល់ឧស្សាហកម្មម៉ូដហ្វេសិនយ៉ាងខ្លាំងក្លា។
យោងទៅតាមគេហទំព័រចំណាតថ្នាក់ “100 Global Fashion Icons of 2023” បានបង្ហាញពីតារាថៃ៥ដួង បានជាប់ចំណាត់ថ្នាក់កំពូលក្នុងចំណោមមនុស្ស១០០នាក់ ទាក់ទងនឹងវិស័យហ្វេសិនឯក្រៅប្រទេស។
តារាប្រុស Gulf Kanawut ជាប់ចំណាតថ្នាក់លេខ៣៨

តារាប្រុសវ័យក្មេងរូបនេះ ជាតារាថៃមានតំណែងជាទូតសុឆន្ទៈឲ្យប្រេន Onitsuka Tiger និង Gucci ហើយក៏មិនមែនជារឿងចម្លែក ដែលលោកជាប់ចំណាតថ្នាក់វិស័យម៉ូដកាលឆ្នាំ២០២៣។ ថ្វីបើជាក្មេងស្រករក្រោយក្ដី ប៉ុន្តែភាពរហ័សរហួននិងទេពកោសល្យពេញខ្លួន បាននាំឲ្យរូបគេក្លាយជាតារាពេញចិត្តពីមេធំៗក្នុងវិស័យហ្វេសិន។
តារាសម្ដែង Mai Davika ជាប់ចំណាតថ្នាក់លេខ៣១

តារារៀមច្បង Mai ទទួលបានតំណែងជាទូតសុឆន្ទៈនៃម៉ាកយីហោ Gucci និង Gucci Beauty ដែលជាអ្នកដំបូងគេនៅប្រទេសថៃ រួមជាមួយនឹងងារជា “FRIEND of BVLGARI” ផងដែរ។ យ៉ាងណាក៏ដោយ ចំណាតថ្នាក់របស់តារាសម្ដែង Mai Davika ដែលចេញដោយ 100 Global Fashion Icons of 202៣ ត្រូវទស្សនិកជនបញ្ចេញមតិថា នាងពិតជាសក្តិសមនឹងតំណែងមួយនេះយ៉ាងខ្លាំង។
Nattawin Wattanagitiphat ចំណាតថ្នាក់លេខ២៥

ក្នុងនាមជាទូតសុឆន្ទៈឲ្យយីហោដ៏ប្រណិត Dior និងជាប់ងារជា Friend of Piaget នៃម៉ាកនាឡិកាស្វីសនិងគ្រឿងអលង្ការ តារាប្រុសមុខសង្ហារូបនេះ បានវ៉ាជែងតារាបរទេសជាច្រើនក្នុងវិស័យម៉ូដ ដើម្បីទទួលបានចំណាតថ្នាក់លេខ២៥នេះ។
Win Metawin ចំណាតថ្នាក់លេខ១៥

តារាសម្ដែងប្រុសវ័យក្មេងរូបនេះ ត្រូវបានតែងតាំងជា Brand Ambassador នៃម៉ាក PRADA ហើយក៏ជាពិធីករដ៏ល្បីល្បាញសម្រាប់ផលិតផលជាច្រើនផងទាំងក្នុងនិងក្រៅស្រុក ដែលមិនអាចរាប់អស់មកទល់សព្វថ្ងៃនេះ។ មានអាយុតិចជាងរៀមច្បងផ្សេងយ៉ាងណាក៏ដោយ ប៉ុន្តែនិយាយពីសមត្ថភាពនៃការងារ Win តែងតែត្រូវបានប្រេនធំៗពេញចិត្តពេញថ្លើមខ្លាំងបំផុត។
Bright Vachirawit ចំណាតថ្នាក់លេខ១១

ក្នុងនាមជាទូតសុឆទ្ទៈឲ្យប្រេនលំដាប់ពិភពលោក Burberry បុរសសង្ហាកូនកាត់ពីរសាសន៍ Bright គឺជាអ្នកដំបូងគេនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងត្បូង ដែលយកឈ្នះលើចំណាតថ្នាក់ទី១១នេះ។ ក្នុងនោះផងដែរ ក៏មាន Lisa សមាជិកក្រុម BLACKPINK ជាប់ចំណាត់ថ្នាក់លេខ២ សម្រាប់តារាស្រីមានទេពកោសល្យល្បីពេញពិភពលោក ដោយនាងកាន់តំណែងជា Global Brand Ambassador សម្រាប់ម៉ាកប្រណីតល្បីៗចំនួន ២ BVLGARI និង CELINE។
ចំណែកឯចំណាតថ្នាក់លេខ១ បានទៅលើ V ឬ Kim Taehyung សមាជិកក្រុម BTS ដែលមានមុខតំណែង Global Brand Ambassador នៃម៉ាកគ្រឿងអលង្ការប្រណីត Cartier ហើយក៏ជា Global Brand Ambassador របស់ម៉ាកយីហោ CELINE ផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សូម្បីតែ Lee Sun-kyun មរណភាពក្ដី ក៏នៅតែផាកពិន័យពីបទបង្កភាពចម្រូងចម្រាសក្នុងសង្គម

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?