Connect with us

ជីវិតកម្សាន្ដ

ឆ្មា Taylor Swift ក្លាយជាសត្វចិញ្ចឹមមានទ្រព្យសម្បត្តិ៩៧លានដុល្លារ ក្នុងលំដាប់ទី៣លើលោក

បានផុស

នៅ

សត្វឆ្មាត្រចៀកទន់ពណ៌សរបស់តារាចម្រៀង Taylor Swift ដែលមានឈ្មោះថា Feline Olivia Benson បច្ចុប្បន្នគឺជាសត្វចិញ្ចឹមដែលមានជាងគេលំដាប់ទី៣នៅលើពិភពលោក មានទ្រព្យសម្បត្តិប្រហែល ៩៧ លានដុល្លារ។ ព័ត៌មាននេះទើបតែត្រូវបានចេញផ្សាយដោយអង្គការ All About Cats កាលពីពេលថ្មីៗនេះប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណាត់ថ្នាក់ត្រូវបានចងក្រងដោយប្រើការវិភាគទិន្នន័យនៃការបង្ហោះអំពី Olivia Benson នៅលើ Instagram ដោយឡើងទៅលើចំណាត់ថ្នាក់នៃទ្រព្យសម្បត្តិតាមរយៈកិត្តិនាមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ជាពិសេស ឆ្មារបស់ Taylor ទទួលបានអ្នកតាមដាន ការចូលចិត្ត និងអត្រាចូលរួម។ លើសពីនេះ Olivia Benson មានផលិតផលដែលបង្ហាញរូបភាពឆ្មា រួមមានអាវយឺត ក្រវិល ស្ទីកឃ័រ ប៊ិច ដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៨មកម៉្លេះ។ សត្វចិញ្ចឹមនេះអាចរកប្រាក់បានយ៉ាងច្រើន នៅពេលវាបង្ហាញខ្លួននៅក្នុង Blank Space និង ME របស់ម្ចាស់ រួមជាមួយនឹងការផ្សាយពាណិជ្ជកម្មមួយចំនួនសម្រាប់ម៉ាកធំៗ។

អ្វីដែលកាន់តែចាប់អារម្មណ៍ពីមហាជននោះគឺសារព័ត៌មាន PageSix បានបញ្ចេញនូវអត្ថបទប្រៀបធៀបឆ្មាចិញ្ចឹមរបស់ Taylor Swift ថា មានទ្រព្យសម្បត្តិច្រើនជាងមិត្តប្រុសរបស់នាងគឺកីឡាករ Travis Kelce ដែលបច្ចុប្បន្នមានទ្រព្យសម្បត្តិប្រហែល ៤០លានដុល្លារប៉ុណ្ណោះ។ ក្នុងនោះផងដែរ នៅលើ TikTok អ្នកគាំទ្រមួយចំនួនបានបញ្ចេញមតិថា “ប្រសិនបើ Travis មានសំណាង ថ្ងៃណាមួយគាត់នឹងទទួលបានជោគជ័យដូចឆ្មារបស់ Taylor Swift”។

សូមបញ្ចាក់ដែរថា Olivia Benson គឺជាពូជឆ្មា​ប្រភេទ Scottish Fold ដែលចិញ្ចឹមដោយតារាចម្រៀងប៉ុបរូបនេះចាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ នាងបានសម្រេចដាក់ឈ្មោះតាមតួឯកស្រីក្នុងរឿង Law & Order: Special Victims Unit។ ក្រោយមក ក្នុងឆ្នាំ ២០២០ រូបថតរបស់ Olivia Benson បានទាក់ទាញការចូលចិត្តជាងពីរលាននៅលើ Instagram របស់ Taylor ផ្ទាល់។

យ៉ាងណាមិញ ក្រៅពី Olivia Benson តារាចម្រៀង Taylor Swift ក៏មានឆ្មាពីរក្បាលទៀតមានឈ្មោះថា Benjamin Button និង Meredith ។ នៅពេលដែលទស្សនាវដ្ដី Time ផ្តល់កិត្តិយសដល់នាងជាបុគ្គលប្រចាំឆ្នាំ ២០២៣ Taylor Swift បានសុំថតរូបជាមួយឆ្មា Benjamin Button ថែមទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Britney Spears​ ត្រូវសណ្ឋាគារដ៏ល្បីមួយហាមឃាត់នាង បន្ទាប់ពីហែលទឹកអាក្រាតកាយក្នុងអាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទីutes មុន

ថ្នាក់ដឹកនាំក្រសួងការងារ នឹងចុះត្រួតពិនិត្យតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅតាមបណ្តាខេត្ត

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

​បំផ្ទុះគ្រាប់បែកក្នុងឡានសម្លាប់​មនុស្ស​១៥នាក់ នៅ​ភាគខាងជើងស៊ីរី

ជីវិតកម្សាន្ដ៥៥ នាទីutes មុន

ធ្លាប់ដួលលើឆាក! យក់ ថិតរដ្ឋា យករឿងនេះទុកជាមេរៀនតឿនស្មារតី ទោះកាលៈទេសៈអ្វី ត្រូវនឹងធឹងដោះស្រាយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ទោះមិនបានខ្សែកជ័យលាភី តែ Ranngo ត្រូវបានគេស្គាល់សមត្ថភាពច្បាស់

ព័ត៌មានជាតិ១ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញប្រេងឥន្ធនៈ ប្រចាំឆ្នាំ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម