Connect with us

ជីវិតកម្សាន្ដ

អ្នកគាំទ្រ​ចិន ចាប់ផ្ដើមចូលចិត្ត Lisa​ វិញ​ ក្រោយ​ទស្សនា​ការ​សម្ដែង​ទោល​ដំបូងនៅបារាំង

បានផុស

នៅ

បន្ទាប់ពី Lisa បានបង្ហាញខ្លួនក្នុងកម្មវិធីសប្បុរសធម៌មួយនៅ កីឡដ្ឋាន Accor Arena ក្នុងការប្រគំតន្រ្តី Gala des pieces jaunes កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៤ (ម៉ោងក្នុងស្រុក) ប្រទេសបារាំង​ ទស្សនិកជនជាច្រើនបានសាទរចំពោះនាងយ៉ាងច្រើន។ ក្នុងនោះសូម្បីតែអ្នកគាំទ្រចិន បានបញ្ចេញមតិពេញចិត្តការសម្ដែងនេះយ៉ាងភ្លូកទឹកភ្លូកដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងព្រឹត្តិការណ៍នេះ Lisa បានបង្ហាញនូវកម្មវិធីពេញទាំងការច្រៀង និងរាំ រួមទាំងការស្លៀកពាក់ដ៏អស្ចារ្យបំផុត សក្តិសមជាតារាលំដាប់ពិភពលោក។ ដល់ថ្នាក់អ្នកគាំទ្រទូទាំងពិភពលោកបាននាំគ្នាសម្រុកបង្កើត hashtags ដាក់ឈ្មោះ #LISAxPIÈCESJAUNES2024 រហូតវាក្លាយជានិន្នាការយ៉ាងឆាប់រហ័សនៅលើ Twitter ត្រឹមពេលមួយយប់ប៉ុណ្ណោះ។

មិនត្រឹមប៉ុណ្ណឹងនោះទេ សូម្បីតែប្រព័ន្ធផ្សព្វផ្សាយជាច្រើនមិនថាអាស៊ីឬប៉ែកអ៉ឺរ៉ុបបានចុះផ្សាយពីការសម្ដែងទោលរបស់នាង​ដោយបានធ្វើឲ្យអ្នកគាំទ្រក្រុម BLACKPINK មានការនឹករលឹកដល់ Born Pink World Tour កាលពីឆ្នាំមុន។

ទោះយ៉ាងណាក៏ដោយ អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងនោះគឺ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ជាច្រើន បាន​ចេញ​មក​សរសើរ​ភាព​ត្រចះត្រចង់​របស់ Lisa យ៉ាង​ខ្លាំង។ លើសពីនេះកាសែតចិន Mother China ក៏បានចេញមុខសរសើរនាងថាជាតារាស្រីឈានមុខគេក្នុងវិស័យនេះផងដែរ។

តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន បានចុះផ្សាយដោយដកស្រង់សម្ដីរបស់អ្នកគាំទ្រខ្លួនដែលពីមុនមកធ្លាប់រិះគន់ Lisa​ បន្ទាប់ពីបង្ហាញខ្លួនក្នុងកម្មវិធី Crazy Horse នៅប្រទេសបារាំង ដោយពេលនេះមហាជនហាក់ពេញចិត្តពេញថ្លើមយ៉ាងខ្លាំង នូវការសម្ដែងលើឆាកតែម្នាក់ឯងរបស់នាង។

តាមរយៈប្រភពពីចិន ទស្សនិកជនជាច្រើនបានលើកសរសើរពីសម្រស់ល្អឆើតរបស់ Lisa ថា នាងពិតជាសំណាងខ្លាំងដែលកើតមកមានរូបរាងស្អាតខ្លាំង។ ពេលនេះគេអាចចាត់ទុកនាងជា​ Kpop Queen បានហើយ! ស្របពេលដែលមនុស្សមួយចំនួនគាំទ្រថា ពួកគេចូលចិត្តអារម្មណ៍ពេលដែល Lisa ឡើងឆាក និងរាំ តែងតែបង្ហាញពីបុគ្គលិកលក្ខណៈដែលពួកគេពេញចិត្ត នៅពេលនាងបង្ហាញខ្លួនទៅកាន់ពិភពលោកបែបនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ឈុតពណ៌មាសរបស់ Lisa លើឆាកប្រគំតន្រ្តីបារាំង ច្នៃម៉ូដដោយបុរសសង្ហាម្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២១ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម