ជីវិតកម្សាន្ដ
សុន ស្រីពេជ្រ ចាត់ទុកថា ការជ្រើសរើសដៃគូជីវិតជារឿងសំខាន់ខ្លាំងណាស់
តារាចម្រៀងមនោសញ្ចេតនាសំនៀងផ្អែមគ្រប់ទម្រង់ ទាំងសម័យ និងបុរាណអ្នកនាង សុន ស្រីពេជ្រ ស្របពេលដែលអាជីពសិល្បៈនូវតែរក្សាបានការគាំទ្រ និងមានប្រជាប្រិយភាពខ្ពស់សម្រាប់មហាជនទូទៅ ស្រាប់តែនាងបានចេញមកបំផុសដល់មហាជនរឿងជ្រើសរើសដៃគូ ជីវិតថា ជារឿងដ៏សំខាន់ខ្លាំងណាស់បើរើសត្រូវសំណាងមួយជីវិត។

អ្នកនាង សុន ស្រីពេជ្រ បានប្រឡូកក្នុងវិស័យសិល្បៈចម្រៀងជាច្រើនឆ្នាំមកហើយដោយអ្នកនាងទទួលបានការគាំទ្រខ្លាំងតាមរយៈចម្រៀងពីទេសចរណ៍នៅកម្ពុជាជាដើម។ដោយឡែកអ្វីដែលចាប់អារម្មណ៍អ្នកនាង សុន ស្រីពេជ្រ បានរៀបរាប់ថា ដៃគូ ជីវិត គឺសំខាន់ខ្លាំងណាស់មិនមែនចេះតែយកឲ្យបានៗនោះទេ។
តារាចម្រៀងសំនៀងមនោសញ្ចេតនា សុន ស្រីពេជ្រ បានបញ្ជាក់ថា “រឿងនេះបើជ្រើសរើសត្រូវ ជីវិតអ្នកនឹងមានសំណាងដល់ចាស់កោងខ្នងព្រោះអាចរស់នៅជាមួយមនុស្សល្អ ចេះយល់ចិត្តដឹង ទុក្ខធុរៈ និងមានគោលដៅរួមគ្នាក្នុងការកសាងគ្រួសារមួយដែលមានតែស្នាមញញឹម និងសុភមង្គល តែបើអ្នករើសដៃ គូ ជីវិតខុស នោះអ្នកនឹងស្ដាយក្រោយអស់មួយជីវិត ស្តាយដែលមិនបានមើលចិត្តគ្នាឲ្យច្បាស់លាស់មុនពេលរៀបការ”។

អ្នកនាង សុន ស្រីពេជ្រ បានលើកឡើងបន្ថែមថា ពេលស្រឡាញ់គ្នាដំបូងល្អ យូរទៅចេញចរិតអាត្មានិយមមួយថ្ងៃៗគិតតែធ្វើរឿងអត់ប្រយោជន៍ ពិសេសចូលចិត្តនាំបញ្ហាដាក់ផ្ទះ ស្រមៃទៅមើលថាបើអ្នកត្រូវរស់នៅជាមួយមនុស្សបែបនេះតើវាពិបាកប៉ុណ្ណា? នេះហើយដែលចាស់ៗតែងផ្តាំថា មុនរើសអ្នកណាស៊ើបឲ្យដឹងពីប្រវត្តិ ឬមើលចិត្តគ្នាសិនទៅបើថាត្រូវចិត្តចាំរៀបការតាមក្រោយទើបវាមិនសូវខុស។

សូមបញ្ជាក់ដែរថា តារាចម្រៀងពហុជំនាញគឺអ្នកនាង សុន ស្រីពេជ្រ ក៏បានជួបរឿងបែកបាក់គ្រួសារ បន្ទាប់ពីតារាស្រីរូបនេះ បានរៀបការជាមួយបុរសម្នាក់កាល ពីអំឡុងឆ្នាំ២០២០ កន្លង ទៅដែលពេលនេះនាងក៏ជាអ្នកម្តាយដ៏ល្អរស់នៅចិញ្ចឹមបីបាច់ថែរក្សាកូនចំនួន២នាក់នៅក្នុងបន្ទុកផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?