ជីវិតកម្សាន្ដ
តារាសម្តែង ព្រីម មន្ថា ត្រូវមិត្តសិល្បៈ ៣០ ឆ្នាំ ទម្លាយរឿងជំពាក់លុយមិនសង
អ្នកនាង ព្រីម មន្ថា ដែលទស្សនិកជនស្គាល់គ្រប់គ្នាថាជាតារាចម្រៀង និងតារាសម្ដែងល្បីឈ្មោះក្នុងអាជីពសិល្ប:ស្រាប់តែថ្មីៗនេះមានការទម្លាយពីមិត្តភក្តិរួមសិល្ប:ដ៏ភ្ញាក់ផ្អើលថា តារាស្រីរូបនេះជំពាក់លុយរាប់ពាន់ដុល្លារមិនព្រមសងខ្លួនវិញឡើយ។
ជាក់ស្តែង នៅលើទំព័រហ្វេសប៊ុកតារាចម្រៀងអ្នកនាង សូ ដានីតា បានបង្ហោះភ្ជាប់រូបភាពតារាស្រី ព្រីម មន្ថា នាព្រឹកថ្ងៃទី២៩ ខែមករាឆ្នាំ២០២៤ នេះថា «បងប្អូនសមទេជំពាក់លុយហើយនៅធ្វើអ៊ីចឹងដាក់ទៀត ? ព្រីម មន្ថា ជាតារាចម្រៀង នឹងសម្តែងលុយមិនសងរាប់ឆ្នាំហើយ ប្លុកខ្ញុំទៀត ល្អតើចាំជួបគ្នានៅតុលាកាមិត្ត ៣០ឆ្នាំ»។
តារាសម្តែងអ្នកនាង សូ ដានីតា បានបញ្ជាក់ទៀតថា «សុំសង ១ខែ ១០០ដុល្លារ (ព្រមហើយ) លុយប៉ុណ្ណឹងសោះមិនស៊ូសងបែរជាប្លុកហ្វេកបុកទៀត។ សូ ដានីតា បានបន្ថែមទៀតថា សម័យនេះមានលុយកុំឲ្យគេខ្ចី ខ្ញុំហើយសាច់ថោក សាច់ថ្លៃ មិត្តពេលខ្លីល្អទារក្លាយជាសត្រូវរៀងដល់ជាតិក្រោយ»។
ទោះបីមានការទម្លាយយ៉ាងនេះពីសំណាក់តារាស្រី សូ ដានីតា ក៏ពិតមែនប៉ុន្តែរហូតមកដល់ពេលនេះគេនៅមិនទាន់ឃើញតារាសម្តែង ព្រីម មន្ថា ចេញមុខឆ្លើយតបនៅឡើយទេ។
ប្រាកដណាស់បន្ទាប់ពីប្រកាសថា ខ្លួនជាជនរងគ្រោះដែលរងថ្មបាក់ ជុំវិញរឿងរ៉ាវបំណុលតុងទីនខណៈកូនៗរត់ចោលមិនទទួលខុសត្រូវ អ្នកនាង សូ ដានីតា ដែលជាតារាចម្រៀង និងសម្តែងល្បីឈ្មោះកន្លងមកដោយអស់ភាពអត់ធ្មត់ក៏បានចាប់ផ្តើមទម្លាយអត្តសញ្ញាណម្តងមួយៗ ចំពោះបុគ្គលបោកលុយជាបន្តបន្ទាប់៕
អត្ថបទ៖ ចាន់រ៉ា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ