ជីវិតកម្សាន្ដ
Taylor Swift ថើបមិត្តប្រុសកណ្ដាលហ្វូង ក្រោយឈ្នះការប្រកួតជើងឯក AFC
Taylor Swift បង្ហាញរូបថតថើបមិត្តប្រុសបង្ហាញភាពផ្អែមល្ហែម ដោយមិនខ្វល់ពីភ្នែកអ្នកសារព័ត៌មាននិងមហាជនក្នុងកីឡដ្ឋាន ក្រោយពេលកីឡាបាល់ទាត់អាមេរិក Travis Kelce យកឈ្នះការប្រកួតជើងឯក AFC នៅថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤។

តាមរយៈរូបភាពដែលចុះផ្សាយដោយ The Mirror បានបង្ហាញឲ្យឃើញនូវរូបភាពរបស់តារាចម្រៀងប៉ុប Taylor Swift និងមិត្តប្រុស Travis Kelce អ្នកលេងបាល់ទាត់អាមេរិក វ័យ៣៤ ឆ្នាំ បន្ទាប់ពីគាត់បានដឹកនាំក្លឹប Kansas City Chiefs ទទួលជ័យជម្នះក្នុងការប្រកួត AFC Championship ទល់នឹង Baltimore Ravens ។
ក្នុងរូបភាពនោះ តារាចម្រៀង Taylor Swift ត្រូវបានគេឃើញពាក់អាវយឺតពណ៌ក្រហម ស្លៀកសំពត់ពណ៌ខ្មៅ (ឈុតមួយនៅ M&T Bank Stadium) នៅកន្លែងអង្គុយមួយដើម្បីអបអរសាទរ ក្រោយមិត្តប្រុសបានឈ្នះការប្រកួតជើងឯក AFC ដោយពិន្ទុ ១៧-១០ ។
យ៉ាងណាក៏ដោយ បន្ទាប់ពីកីឡាករអាមេរិករូបនេះឈ្នះការប្រកួត ភ្លាមៗមិនបង្អ់យូរឡើយ Taylor បានប្រញាប់ចុះពីកន្លែងអង្គុយទស្សនា រត់មកអោប ក មិត្តប្រុស ហើយបង្ហាញក្ដីស្រលាញ់យ៉ាងជ្រាសជ្រៅចំពោះគូស្នេហ៍ ដោយមិនខ្វល់ពីភ្នែកក្រុមអ្នកសារព័ត៌មាន រួមទាំងអ្នកគាំទ្ររដែលបានមកទស្សនាការប្រកួត AFC ក្នុងកីឡដ្ឋានសូម្បីតែបន្តិចណាឡើយ។
យ៉ាងណាមិញ Taylor និង Travis បានក្លាយជាការពិភាក្សាយ៉ាងព្រោងព្រាតនៅ NFL ចាប់តាំងពីនាងបានចូលរួមការប្រកួត Chiefs លើកដំបូងក្នុងសប្តាហ៍ទី៣ ដែលជាការបញ្ជាក់ពីស្នេហារបស់ពួកគេ។ ក្លឹប The Chiefs បានផ្តួល ក្លឹប Chicago Bears ខណៈដែល Travis បានស៊ុតបញ្ចូលទីនៅពីមុខនាងជាលើកដំបូង។ ក្រោយមក ពួកគេបានបង្ហាញចេញជាសាធារណៈនូវទំនាក់ទំនងរបស់ពួកគេក្នុងខែកញ្ញា។ ចាប់តាំងពីពេលនោះមក Swift ត្រូវបានគេមើលឃើញថាតែងតែលើកទឹកចិត្តមិត្តប្រុសនៅក្នុងការប្រកួតរបស់ក្លឹប Chiefs មករហូត៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឈុតរបស់ Chompoo ប្លែកពេក អ្នកគាំទ្រស្មានថានាងដណ្ដប់ភួយដើរម៉ូដនៅប៉ារីស

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?