ជីវិតកម្សាន្ដ
លោក សុះ ម៉ាច ស្នើកូនខ្មែរ ចេះស្រលាញ់រួមគ្នា ធ្វើអ្វីដែលជាប្រយោជន៍ដល់សង្គមជាតិ
តារាចម្រៀងជើងចាស់ល្បីឈ្មោះលោក សុះ ម៉ាច ថ្មីៗនេះបានចេញមុខបំផុសក៏ដូចជាស្នើដល់កូនខ្មែរទាំងអស់ត្រូវចេះស្រលាញ់គ្នា និងរួមគ្នាធ្វើអ្វីដែលជាប្រយោជន៍ដល់សង្គមជាតិពោល គឺកុំឈ្លោះ កុំស្អប់ កុំខឹងនឹងគ្នា កុំរើសអើងគ្នានាំឲ្យជាតិសាសន៍ដទៃគេមើលងាយ។

ជាការពិតណាស់លោក សុះ ម៉ាច គេនៅចាំបានថាកាលពីកន្លងទៅលោកក៏ធ្លាប់បញ្ជាក់ថា ខ្លួនទទួលរងការជេរប្រមាថ ការលាប ពណ៌យ៉ាងធ្ងន់ធ្ងរពីសំណាក់បុគ្គលមួយចំនួន ព្រោះការពារសច្ចធម៌ យុត្តិធម៌ និងវប្បធម៌។ លោក សុះ ម៉ាច បានអះអាងដែរថា នៅកំឡុងឆ្នាំចាស់២០២៣ រូបលោកបានជួបឧបស័គ្គជីវិតមួយចំនួនត្រូវគេលាបពណ៌ ជេរប្រមាថ ទាំងជាតិសាសន៍ឯង និងជាតិសាសន៍ដទៃ។
ដោយឡែកស្រាប់តែពេលនេះលោក សុះ មាច បានបញ្ចេញខ្លឹមសារដោយចង់ឃើញកូនខ្មែរចេះស្រលាញ់រួមគ្នាធ្វើអ្វីដែលជាប្រយោជន៍ដល់សង្គមជាតិយើង។ លោក សុះ ម៉ាច លើកឡើងថា«បើសិនខ្ញុំអាចឡើងដល់ឋានសួគ៌ ខ្ញុំនឹងទៅជួបឥន្ទ្រព្រហ្មទេវតា រាយការណ៍ប្រាប់គ្រប់មនុស្សទាំងឡាយណាដែលបានសាងល្អជួយយកអាសាខ្ញុំកន្លងមករហូតឥឡូវឲ្យលោកជួយឃុំគ្រងថែរក្សាពួកគេ។ ចំណែកឯមនុស្សដែលបានប្រព្រឹត្តមិនគប្បីដោយចេតនាក្តី អចេតនាក្តីមកលើខ្ញុំក៏ឲក្យអភ័យដល់ពួកគេផងដែរ»។

តារាចម្រៀងលោក សុះ ម៉ាច បាននិយាយបន្តថា «ខ្មែរដូចគ្នាស្រឡាញ់រាប់អានគ្នា ជួយគ្នាទៅកុំឈ្លោះ កុំស្អប់ កុំខឹងនឹងគ្នា កុំរើសអើងគ្នាអី្វ កុំឲ្យជាតិសាសន៍ដទៃគេមើលងាយយើង។ រួមគ្នាធ្វើអ្វីដែលជាប្រយោជន៍ដល់សង្គមជាតិទោះតិចក្តីច្រើនក្តី គឺអ្វីដែលអាចធ្វើទៅបាន»។

គួរបញ្ជាក់ថា លោក សុះ ម៉ាច កន្លងមក គឺជាអតតីប្រធានសមាគមសិល្បករខ្មែរ ២អាណត្តិ និងជាតារាចម្រៀងជើងចាស់ដ៏មានប្រជាប្រិយភាពរហូតមកដល់ពេលបច្ចុប្បន្ន។ លោក សុះ ម៉ាច បានជាប់ឈាមជ័រជាអ្នកសិល្ប:ព្រោះលោក គឺត្រូវជាកូនប្រុសបង្កើតរបស់លោក តាសុះ ម៉ាត់ តារាចម្រៀងល្បី និងសម្បូរស្នេហ៍ក្នុងទសវត្សរ៍ឆ្នាំ៦០-៧០៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?