ជីវិតកម្សាន្ដ
អតីតបវកញ្ញា MGI ស្ថិតក្នុងកំពូលសិល្បករ មានឥទ្ធិពលបំផុតទាំង ១០ លើបណ្ដាញសង្គម
យោងតាមប្រភពព័ត៌មានពីប្រទេសវៀតណាមបានចុះផ្សាយពីអតីតបវកញ្ញា Miss Grand International 2021 នាង Nguyễn Thúc Thùy Tiêna បានបង្ហាញខ្លួនក្នុងបញ្ជីសិល្បកមានឥទ្ធិពលបំផុតទាំង១០ លើបណ្តាញសង្គមក្នុងខែធ្នូ ឆ្នាំ ២០២៣ ខណៈដែលលទ្ធផលបានវាស់វែង និងកត់ត្រានៅគ្រប់វេទិកាទាំងអស់ ព្រមទាំងសកម្មភាពបណ្តាញសង្គមរបស់នាង។

ក្នុងបញ្ជីសិល្បករដែលមានឥទ្ធិពលបំផុតទាំង១០ តាមរបាយការណ៍បញ្ចាក់ថា បវរកញ្ញា Thuy Tien ជាប់ចំណាត់ថ្នាក់លេខ៩ ជាមួយនឹងសន្ទស្សន៍ខ្ពស់ ២៤.៩៥១។ រាជិនីសម្រស់រូបនេះបានវ៉ាដាច់តារាសម្ដែង Ninh Duong Lan Ngoc ក្នុងខែធ្នូ ហើយនេះគឺជារង្វាន់ដ៏ធំបំផុតដែល Thuy Tien ទទួលបានចំពោះការស្រលាញ់ និងការជឿជាក់របស់អ្នកគាំទ្រសម្រស់។
ទោះយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយទេ ដែលអតីតម្ចាស់មកុដ Miss Grand International 2021 បង្ហាញខ្លួនក្នុងបញ្ជីបុគ្គលមានឥទ្ធិពលបំផុត ពីមុនមកនាងតែងតែបង្ហាញខ្លួននៅលើកំពូលតារាងជាញឹកញាប់ដូចគ្នា។ ថ្វីបើ កាលពីខែធ្នូកន្លងទៅ តារាស្រីកើតឆ្នាំ ១៩៩៨ មិនសូវជាមានសកម្មភាពលេចធ្លោប៉ុន្មានទេ តែជាការកសាងរូបភាពស្អាតៗ និងអាជីពការងារមិនចេះនឿយហត់ បានជួយឲ្យនាងលេចមុខក្នុងបញ្ជីសារជាថ្មីម្ដងទៀត។
បើទោះបីជាធ្លាប់ផ្ទុះនូវរឿងអាស្រូវកក្រើកប្រទេសពាក់ព័ន្ធនឹងអំពើពេស្យាចារ កាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ថ្នាក់រូបនាងផ្ទាល់ រហូតបាត់មុខមួយរយៈធំពីបណ្ដាញអ៉ិនធើណេតក្ដី។ ប៉ុន្តែ កន្លងមក Thuy Tien បានលះបង់ពេលវេលាទាំងអស់ដើម្បីការងារសប្បុរសធម៌ ព្រមទាំងប្រឹងប្រែងកសាងកេរ្តិ៍ឈ្មោះឡើងវិញ ដើម្បីអ្នកគាំទ្ររបស់នាង។
សូមរម្លឹកដែរថា កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៤ បវរកញ្ញា Nguyen Thuc Thuy Tien និងជាម្ចាស់មកុដកម្មវិធីប្រកួតសម្រស់ Miss Grand International 2021 ស្រាប់តែបង្ហាញវត្តមានយ៉ាងភ្ញាក់ផ្អើលបំផុត លើទឹកដីនៃប្រទេសព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើសកម្មភាពសហគមន៍ និងសកម្មភាពសប្បុរសធម៌ ដោយរូបនាងបានចែកអំណោយដល់សិស្សានុសិស្ស និងថ្លែងសុន្ទរកថាពេញដោយស្នាមញញឹមលើផ្ទៃមុខ។ ចំណុចទាំងនេះហើយដែលធ្វើឲ្យនាងបានក្លាយជាបុគ្គលមានឥទ្ធិពលបំផុតទាំង១០រូប កាលចុងឆ្នាំ២០២៣៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឈុតរបស់ Chompoo ប្លែកពេក អ្នកគាំទ្រស្មានថានាងដណ្ដប់ភួយដើរម៉ូដនៅប៉ារីស

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?