Connect with us

ជីវិតកម្សាន្ដ

ផ្ទះដ៏ប្រណិតរបស់តួឯកប្រុសក្នុងរឿង “Iris” នៅអាមេរិក ត្រូវចោរចូលគាស់លួចទ្រព្យសម្បត្តិ

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយកម្សាន្តរបស់អាមេរិក TMZ បានរាយការណ៍កាលពីថ្ងៃទី ២៩ (ម៉ោងក្នុងតំបន់) ថា ក្រុមចោរបានចូលគាស់ផ្ទះរបស់តារាសម្ដែង Lee Byung-hun ក្នុងទីក្រុង Los Angeles ដោយវាយកម្ទេចទ្វារកញ្ចក់រអិល និងលួចទ្រព្យសម្បត្តិរបស់លោកខ្ទេចគ្មានសល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែយ៉ាងណាក៏ដោយ ជាសំណាងល្អតារាសម្ដែង Lee Byung-hun មិននៅផ្ទះអំឡុងពេលសម្រាក ខណៈដែលហេតុការណ៍នេះត្រូវបានរកឃើញដោយបុគ្គលិកនៃទីភ្នាក់ងាររបស់លោក​ ហើយប្រញាប់រាយការណ៍ទៅប៉ុស៍ប៉ូលិស។ ចំណែក​វត្ថុ​ពិតប្រាកដ​ដែល​ត្រូវ​បាន​គេ​លួច និង​ចំនួន​នៃ​ការ​បាត់​បង់​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​នៅឡើយ​ទេ ។

ក្រោយមក ប៉ូលិសបានដាក់ការសង្ស័យថា ឧបទ្ទវហេតុនេះគឺជាផ្នែកមួយនៃការលួចបន្លំជាបន្តបន្ទាប់​ ដែលផ្តោតលើសង្កាត់អ្នកមាននៅក្នុង Los Angeles ជាជាង ជាពិសេសសំដៅទៅផ្ទះរបស់ Lee Byung-hun នេះផ្ទាល់តែម្ដង។

យ៉ាងណាក៏ដោយ ទាក់ទិននឹងហេតុការណ៍អាក្រក់ដែលតារាប្រុស Lee Byung-hun ជួបប្រទះ ក្រុមប៉ូលិសនៅ LA កំពុងតែបន្តការស៊ើបអង្កេតរបស់ពួកគេ រហូតមកដល់ពេលនេះមិនទាន់មានការចាប់ខ្លួនបាននូវឡើយទេ។

គួរកត់សម្គាល់ដែរថា កន្លងមក តារាសម្តែងស្រី Lena Waithe ដែលរស់នៅក្បែរនោះ ក៏ធ្លាប់ជួបប្រទះនឹងហេតុការណ៍អាក្រក់នេះ ក្នុងពេលដែលចោរបានមសម្រុកចូលលួចគ្រឿងអលង្ការ ដែលនាងបាត់បង់គ្រឿងអលង្ការសរុបជាងតម្លៃ ២០០,០០០ដុល្លារ (ប្រហែល ២៦៧.៤ លានវ៉ុន)។

សូមជម្រាបដែលថា Lee Byung-hun គឺជាតួឯកប្រុសក្នុងរឿង Iris វគ្កមួយ ជំនាន់ឆ្នាំ២០០៩ កាលណោះភាពយន្តមួយនេះទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់អ្នកគាំទ្រ​ និងមហាជនទូទាំងពិភពលោក។ លើសពីនេះទៀតនោះ រឿងភាគរបស់កូរ៉េខាងត្បូងនេះ ក៏ធ្លាប់ថតនៅក្នុងប្រទេសកម្ពុជាដែលទីតាំងស្ថិតនៅទឹកដីនៃខេត្តសៀមរាបផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អតីតបវកញ្ញា MIG ស្ថិត​ក្នុង​កំពូល​សិល្បករ ​មាន​ឥទ្ធិពល​បំផុត​ទាំង ១០ លើបណ្ដាញសង្គម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម