Connect with us

ជីវិតកម្សាន្ដ

តារាកំប្លែងចាស់ក្មេង ៩ ដួង ឃ្លាតឆ្ងាយពីមហាជន តែបន្សល់ទុកកេរ្តិ៍ឈ្មោះល្បីរន្ទឺ

បានផុស

នៅ

មក​ទល់​ពេល​នេះ​ ​មានអ្នកគាំទ្រ​ជា​ច្រើន​នូវ​តែ​បង្ហាញ​ការ​ចងចាំ និង​នឹក​រលឹក​ចំពោះ វិរៈ​សិល្បករ -សិល្បការិនី ល្បី​ៗ​របស់ខ្មែរចំនួន ៩ដួង​ បើ​ទោះ​បីជា ពួកគាត់​ត្រូវបាន​បាត់បង់​រូបកាយ​ទៅឆ្ងាយ​ហើយក្តី។

លើស​ពី​នេះ​គេ​ក៏​សង្កេត​ឃើញ​ថា សម្រាប់​តារាកំប្លែង​ល្បី​ឈ្មោះ ៩រូប ​ដែល​នូវ​តែ​រក្សា​បាន​កេរ្តិ៍ឈ្មោះ​ និង​ការ​នឹក​អាល័យ​សម្រាប់​ទស្សនិកជន​ក្រោយ​ពេល​បាត់​បង់ជីវិតនោះ រួមមាន,

១. តារា​កំប្លែង​ទសវត្ស​ឆ្នាំ​៩០ នាយ​ វ៉ាងដឺ គឺ​ជា​តារា​កំប្លែង​ដែល​បាន​បង្ករ​​សំណើច​ក្អាកក្អាយ​ដល់​ទស្សនិកជន​គ្រប់​ស្រ​ប់វ័យ។ នាយ វ៉ាងដឺ បាន​លា​ចាក​លោក​អស់​រយៈ​ពេល​ជាង ២០​ឆ្នាំមក​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២.តារា​កំប្លែង​នាយ ធូ ចំរុង ហៅ​នាយ សាន​ម៉ៅ បាន​ប្រឡូក​វិស័យ​សិល្បៈ​បុរាណ​ខ្មែរ​មាន​រយៈពេល​ជាង ៤០​ឆ្នាំ​តាម​រយៈ​កំប្លែង និង​ល្ខោន​បាសាក់​ជាដើម…។ នាយ សាន ម៉ៅ បាន​ទទួល​មរណ​ភាព​កាល​ពី​កំឡុងឆ្នាំ​២០១៩ ក្នុង​ជន្មាយុ ៦០ឆ្នាំ​ដោយ​សាររោគគាពាធ។

៣. តារា​កំប្លែង​នាយ វីតា មីន​សេ គឺ​ជា​តារា​កំប្លែង​ជើង​ចាស់​ដ៏​មាន​ប្រជាប្រិយភាព និង​ទទួល​បាន​ការ​គាំទ្រ​​ច្រើន​ពី​មហាជន។ នាយ វីតា មីនសេ បាន​លា​ចាក​លោក​ក្នុង​វ័យ ៦៩ឆ្នាំ​ដោយ​ជំងឺ​រាំរ៉ៃ។

៤.តារា​កំប្លែង​ និង​ចម្រៀង​​អាយ៉ៃ​លោក​យាយ ខ្លី ​បាន​សាង​កេរ្ដិ៍​​ឈ្មោះ​ជា​ច្រើន​នៅ​លើវិស័យ​សិល្បៈ​ខ្មែរ​ជាពិសេស​គឺ​ស្នាដៃ​ផ្នែក​កំប្លែង។ លោក​យាយ ខ្លី បាន​ទទួល​មរណភាព​កាល​ពី​កំឡុង​ឆ្នាំ២០១៤ ក្នុង​ជន្មាយុ ៦៣​ឆ្នាំ ដោយ​សារ​ជំងឺ​ប្រចាំ​កាយ។

៥. តារា​កំប្លែង​នាយ ស្មាញ ជា​តារា​ជើង​ចាស់​ល្បី​ឈ្មោះ​ប្រចាំ​ប្រទេស​ផងដែរ។ នាយ ស្មាញ បាន​ស្លាប់​ក្នុង​ហេតុ​ការណ៍​ដ៏​រន្ធត់​គ្រោះ​ថ្នាក់ចរាចរណ៍​កាល​ពីថ្ងៃ​ទី២៨ខែធ្នូ ឆ្នាំ២០១៩។ ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​មហាជន​សោក​​ស្តាយ និង​តក់ស្លុតបំផុត។

៦. លោក រុន សារ៉េន ហៅ​នាយ ជីវ៉ាន់ ស៊ុយ គឺ​ជា​តារា​កំប្លែង​ដ៏​មាន​ប្រជាប្រិយភាព និង​សម្បូរ​វោហា​សព្ទ មិន​ចេះ​រឹង​ស្ងួត​ផ្តល់​ភាព​សប្បាយ​រីករាយ​ដល់​អ្នក​គាំទ្រគ្រប់ពេល។ នាយ ជីវ៉ាន់ ស៊ុយ បាន​ទទួល​មរណ:​ភាព​កាល​ពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១២ ដោយ​សារជំងឺរ៉ាំរ៉ៃ។

៧. តារា​ចម្រៀង និង​កំប្លែង​ប្រុស​លោក អៀង ចេនឡាន បាន​ទទួល​មរណភាព​កាល​ពីយប់ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២២ ដោយ​សារ​ជំងឺ​រលាក​ស្រោម​ខួរក្បាល​ធ្ងន់ធ្ងរ។មរណភាព​លោក អៀង​ ចេនឡា គឺ​ជាការ​បាត់បង់​សិល្បករ​ដ៏​ឆ្នើម​មួយរូប។

៨. តារា​កំប្លែង​ និង​ចម្រៀង​លោក ខាត់ ចំរើន ដែល​ជាប្អូន​ប្រុស​បង្កើត​អ្នក​នាង ខាត់ សុឃីម បាន​ទទួល​មរណភាព​កាល​ពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងវ័យ ៤០ឆ្នាំដោយ​សារជំងឺ​ក្រិន​ថ្លើម​​បេះដូង និងក្រលៀន។

៩. តារា​កំប្លែង​លោក ឈឿន រិទ្ធី ហៅ នាយ ស្វិត បាន​ទទួល​មរណភាព​កាល​ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បន្ទាប់​ពី​ធ្លាក់​ខ្លួន​ឈឺ​ដោយ​សារ​​ជំងឺ​ទឹក​នោម​ផ្អែម​ខូច​ក្រលៀន​ធ្ងន់ធ្ងរ ។ ជា​មួយ​ដំណឹង​មរណភាព​របស់​កំប្លែង​លោក​នាយ ស្វិត បាន​ធ្វើ​ឲ្យ​មហាជន និង​អ្នកគាំទ្រ​ព្រមទាំង​សិល្បករ-សិល្បការិនី ជា​ច្រើន​បាន​សម្តែង​ការ​សោកស្ដាយ និង​មាន​ក្តី​រន្ធត់​ចិត្ត​ជា​ពន់​ពេក៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ១២ នាទីutes មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា១៣ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម១៤ នាទីutes មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ច្រានចោលការរិះគន់​ដែល​ថា​ រដ្ឋបាល​ត្រាំ​​ក្បត់​សម្ព័ន្ធ​មិត្ត​​​​

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម