Connect with us

ជីវិតកម្សាន្ដ

ក្រោយធ្លាយ​ចចាម​អារ៉ាម​ថា ​ជំងឺ​កាន់តែដុនដាប Aom ចេញមុខប្រាប់ទស្សនិកជនដោយខ្លួនឯង

បានផុស

នៅ

ទស្សនិកជនដែលនិយមតាមនដាននូវរឿងភាគថៃសម្ដែងដោយលោក Aom Akkapan ប្រាកដជាដឹងរួចហើយថា តារាប្រុសរូបនេះ បានឈប់​សម្រាក​ពី​ការងារ​ក្នុង​វិស័យ​សិល្បៈ​មួយ​រយៈធំដើម្បីព្យាបាលជំងឺ បន្ទាប់ពីដឹងថា មានដុំសាច់ក្នុងសាច់ដុំបេះដូងរាលដាលដល់សួត រហូតត្រូវទទួលការវះកាត់ភ្លាមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ អំឡុងពេលព្យាបាលជំងឺឲ្យឆាប់ជាសះស្បើយ តារាសម្ដែងប្រុស​​ Aom Akkapan តែងតែលេចឮនូវពាក្យចចាម​អារ៉ាម​ថា ជំងឺរបស់លោកកាន់តែធ្ងន់ធ្ងររហូតដល់ព្យាបាលលែងជា។​ ក្នងនោះមិត្តជិតស្និតធ្លាប់បានចេញមុខបកស្រាយលម្អិតថា លោកមិនបានធ្ងន់ដល់ថ្នាក់ដើរមិនរួចនោះទេ ហើយពេលនេះក៏ជិតជាសះស្បើយ និងកំពុងថែទាំខ្លួនដើម្បីត្រៀមវិលចូលអាជីពសម្ដែងវិញ។ ក្រោយមក មុនពេលមិត្តរបស់លោកផ្ដល់បទសម្ភាសន៍ទាក់ទងនឹងស្ថានភាពជំងឺ កាលពីពេលថ្មីៗនេះតួឯកប្រុសក្នុងរឿង  “កូនក្រមុំឆ្នាស់” ស្រាប់ចេញមុខមកផ្ទាល់ ដោយបង្ហោះនៅលើបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួន។​

តាមរយៈរូបភាពដែល Aom បង្ហោះវាជារូបដែលលោកអបអរថ្ងៃកំណើតខ្លួនឯង ព្រមទាំងបញ្ចាក់ពីស្ថានភាពរោគសញ្ញាមហារីក នាពេលបច្ចុប្បន្នភាពនេះថា “មួយឆ្នាំទៀតកន្លងផុតទៅ ខ្ញុំនៅតែនឹកអ្នកគ្រប់គ្នា ដោយមានមនុស្សជាច្រើនក្នុងវិស័យសិល្បៈថៃ បានជូនពរថ្ងៃកំណើតខ្ញុំ។ ជាពិសេសពួកគេបានជូនពរឲ្យខ្ញុំឆាប់ជាសះស្បើយ​ នឹងអាលវិលត្រលប់មកកាន់អាជីពចាស់វិញ។ ខ្ញុំពិតជាសប្បាយរីករាយយ៉ាងខ្លាំង​ ហើយក៏ទន្ទឹងឆាប់ឲ្យដល់ថ្ងៃនោះដូចគ្នា”។

យ៉ាងណាមិញ ងាក​ទៅ​មើល​អតីតកាល​របស់ Aom Akkapan លោកគឺជាតារា​សម្ដែងដែលសំបូរនូវទេព​កោសល្យ​យ៉ាងប៉ិនប្រសប់ ក្នុងអាជីពជាតួឯកប្រុសល្បីឈ្មោះមួយរូប។ ប៉ុន្តែជាអកុសល ភ្លាមៗទស្សនិកជនស្រាប់តែទទួលដំណឹងថា លោក​មាន​ជំងឺ​មហារីក។ កត្តា​នេះ​ធ្វើ​ឲ្យលោក​ត្រូវ​សម្រាក​ពី​វិស័យ​មាន​កម្សាន្ត​មួយ​រយៈពេល​យូរ និងមានមនុស្ស​ជិត​ស្និទ្ធ​ក្នុង​វិស័យ​សិល្បៈ តែងតែ​មក​ធ្វើ​បច្ចុប្បន្នភាពពីស្ថានភាពជំងឺប្រាប់ដល់បណ្ដាអ្នកគាំទ្រជានិច្ចកាល៕

អត្ថបទ សាង ស្រីល័ក្ខ

ចុចអាន៖តួកាច Benz ទម្លាយថា នាងធ្លាប់វាយរឹកដាក់អ្នកគាំទ្រ ពេលកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងកាលវ័យជំទង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្ត​កំពង់ចាម​ ដឹក​នាំមន្ត្រីជំនាញ​ពិនិត្យ​ការ​ស្តារឡើងវិញ នូវហេដ្ឋារចនាសម្ពន្ធ័ ដែលរងការខូចខាតដោយទឹកជំនន់កន្លងមក

ព័ត៌មានជាតិ៧ ម៉ោង មុន

យុវជនវៀតណាមនិងយុវជនកម្ពុជា មានគម្រោងសាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ​ជូន​យុវជនកម្ពុជា និង កសាងអគារទីស្តីការរបស់ ស.ស.យ.ក

សន្តិសុខសង្គម៩ ម៉ោង មុន

ជង្ហុកដ៏ធំមួយនៅជិតស្ពានស្ទឹងមានជ័យបង្កឡើងដោយរថយន្ដដឹកគ្រឿងចក្ររយៈពេលជាង១០​ថ្ងៃ​មកហើយនៅមិនទាន់ជួសជុល

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់អំពាវនាវឱ្យយុវជន ចូលរៀនកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ១,៥លាននាក់ ដែលរៀនមិនគិតថ្លៃ បានទាំងប្រាក់ឧបត្ថម្ភ និងចំណេះ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ៖ផ្អែកលើភាពជោគជ័យកន្លងមក លោក ប្រាក់ សុខុន ពិតជាស័ក្ដិសមនឹងតំណែងរដ្ឋមន្ត្រីការបរទេស

កីឡា១៨ ម៉ោង មុន

កីឡាករ នុប តុលា បាត់​បង់ជីវិត​ជា​ដំណឹង​ដ៏​ក្រៀមក្រំបំផុត​សម្រាប់​បាល់ទាត់​កម្ពុជា

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

សុខ រ៉ាស៊ី ចាត់ទុកទង្វើ Miss Grand ឥណ្ឌា មានចរិតដៀមដាមមកលើកម្ពុជា និងអាក្រក់បំផុត (មានវីដេអូ)

ព័ត៌មានជាតិ១២ ម៉ោង មុន

អាហារបែបស្រុកស្រែតាមផ្លូវជាតិលេខ ៤៨ ទាក់ទាញអ្នកដំណើរ និងហុចផលសេដ្ឋកិច្ចដល់ពលរដ្ឋឃុំកណ្ដោល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្ថានការណ៍មិនស្រួល! រុស្ស៊ី ចាប់ផ្តើមសង់ផ្ទះចល័ត ការពារជាតិវិទ្យុសកម្ម ពីគ្រាប់បែកនុយក្លេអ៊ែរ

សន្តិសុខសង្គម៩ ម៉ោង មុន

ជង្ហុកដ៏ធំមួយនៅជិតស្ពានស្ទឹងមានជ័យបង្កឡើងដោយរថយន្ដដឹកគ្រឿងចក្ររយៈពេលជាង១០​ថ្ងៃ​មកហើយនៅមិនទាន់ជួសជុល

Sokha Hotels

ព័ត៌មានពេញនិយម