Connect with us

ជីវិតកម្សាន្ដ

តារាសម្ដែង ស្រីម៉ុច ថ្វីត្បិតមមាញឹកការងារ តែរូបសម្រស់នៅតែស្រស់ស្អាត

បានផុស

នៅ

តារា​សម្ដែង និង​ចម្រៀង កញ្ញា សុខ ស្រីម៉ុច ឬ ទេព ស្រីម៉ុច បច្ចុប្បន្ន​ថ្វីត្បិត​មាន​ភាព​មមាញឹក​ការងារ​ច្រើន​បន្តិច​ក្ដី តែ​បើ​និយាយ​ពី​រូប​សម្រស់​កាន់តែ​ស្រស់​ស្អាត​ផូរផង់​ជាង​មុន ស្រប​ពេល​ជីវិត​របស់​នាង​ក៏​មាន​លទ្ធភាព​ឡូយឆាយ បើ​ធៀប​នឹង​មិត្តភ័ក្ដិ​រួម​អាជីព​សិល្បៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹម​គ្នា​នេះ កន្លងមក​ក៏​មាន​អ្នកគាំទ្រ​មួយ​ចំនួន​បាន​ដាក់​ការ​ចាប់អារម្មណ៍​លើ​ភាព​ស្រស់ស្អាត​របស់​កញ្ញា សុខ ស្រីម៉ុច ដូចគ្នា ពិសេស​គេ​ក៏​មើល​ឃើញ​ថា នាង​កាន់តែ​ចេះ​រៀបចំ​ខ្លួន​បាន​ទាក់​ភ្នែក​តែម្ដង។ ជាក់ស្ដែង នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​របស់ កញ្ញា សុខ ស្រីម៉ុច ជារឿយៗ នាង​តែង​បង្ហោះ​រូបភាព​ស្រស់​ស្អាត​ជា​បន្តបន្ទាប់ ទាំង​ការងារ​សិល្បៈ ក៏​ដូចជា​ដំណើរ​កម្សាន្ត​ជាដើម។

ទោះបី​បែបនេះ​ក៏​ពិតមែន តែ​នាង​នៅ​មិនទាន់​បង្ហើប​ឲ្យ​មហាជន​ដឹង​ទេ​ថា តើ​រាល់ថ្ងៃ​នាង​មាន​គូស្នេហ៍​ឬ​យ៉ាងណា? ខណៈ​អ្នកខ្លះ​យល់ថា តារា​ស្រី​រូប​នេះ ទំនង​ជា​មាន​អ្នក​ឃុំគ្រង​បេះដូង​រួចហើយ ទើប​ជីវិត​ប្រសើរ​ជាង​មុន ហើយ​សម្រស់​ក៏​ផ្លាស់ប្ដូរ​បែបនេះ​។ ដោយឡែក​សម្រាប់​សិល្បៈ ក៏ ស្រីម៉ុច បន្ត​ការ​រក្សា​បាន​ទីផ្សារ​គាំទ្រ និង​មាន​ប្រជាប្រិយភាព​ដូចដើម។

តារា​សម្ដែង កញ្ញា សុខ ស្រីម៉ុច ក៏​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា ចំពោះ​អាជីព​សិល្បៈ​បច្ចុប្បន្ន បាន​ចាប់ផ្ដើម​ដំណើរការ​ជា​ធម្មតា​ដូច​ពេល​មុនៗ ហើយ គ្រាន់តែ​ពេល​ខ្លះ​ហាក់​រយាល​បន្តិច ដោយសារ​ជាប់​រវល់​ការងារ​ផ្ទាល់ខ្លួន​ខាង​ក្រៅ​ដូចជា​ការ​រកស៊ី​របរ​ផ្សេងៗ ពិសេស​ការ​លក់​ផលិតផល​តាម​អន​ឡាញ​ផង​ដែរ។

យ៉ាងណាក៏ដោយ កញ្ញា សុខ ស្រីម៉ុច បាន​អះអាង​ថា នាង​មិន​បាន​លះបង់​សិល្បៈ ហើយ​ចោលការ​សម្ដែង​នោះ​ទេ ប៉ុន្តែ​មកពី​នៅ​ចង់​រកស៊ី​ខាងក្រៅ​ផង និង​សម្តែង​សិល្បៈ​ផង ដើម្បី​រក​ចំណូល​ផ្គត់ផ្គង់​ជីវភាព។ នាង​ថា ទោះបីជា​ពេលខ្លះ​​រវល់​ការងារ​ខាងក្រៅ​ក៏​នៅតែ​មិន​បោះបង់​អាជីព​ដែល​នាង​បាន​ខិតខំ​ពង្រឹង​សមត្ថភាព និង​ទេពកោសល្យ​ជាច្រើន​ឆ្នាំ​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នោះ​ដែរ។ ពិសេស​ជាង​នេះ នាង ក៏​អរគុណ​ដល់​ទស្សនិកជន​ដែល​តែងតែ​គាំទ្រ និង​ឲ្យ​តម្លៃ​លើ​ការ​សម្តែង​របស់​នាង​រហូត​មក៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម