ជីវិតកម្សាន្ដ
សាវិន ហ្វីលីព ស្នើសប្បុរសជនជួយអតីតកីទ្បាករប្រដាល់ជម្រើសជាតិ សួន សាម៉ៃ កំពុងជួបការលំបាក
តារាសម្ដែងល្បីឈ្មោះលោក សាវិន ហ្វីលីព នៅរសៀលថ្ងៃទី៣០ ខែមករា នេះ បានទម្លាយប្រាប់ឲ្យដឹងពីស្ថានភាពយ៉ាងលំបាករបស់អតីតកីទ្បាករប្រដាល់ជម្រើសជាតិឆ្នាំ ២០១១ សួន សាម៉ៃ ដែលកំពុងជួបជីវភាពខ្វះខាតរស់នៅចិញ្ចឹមកូនតូចដ៏កម្សត់ក្រោយប្រពន្ធចុះចោល។

បើតាមការរៀបរាប់របស់លោក សាវិន ហ្វីលីព បានបញ្ជាក់ថា សូមជួយស៊ែផងព្រឹកនេះប្អូនប្រុស សួន សាម៉ៃ អតីតកីទ្បាករប្រដាល់ជម្រើសជាតិឆ្នាំ២០១១ បានដាច់ចិត្តដឹកដៃកូនមកសុំលុយពួកខ្ញុំដើម្បីទិញបាយហូបនៅហាងលោក សាន ផានិត។ គាត់ថា គាត់ធ្លាប់ទទួលបានមេដាយសំរិទ្ធចំនួន ២ ពី Sea Game 2013 តំណាងឲ្យកម្ពុជានៅប្រទេសភូមា។

លោក ហ្វីលីព បាននិយាយបន្តថា ប្រពន្ធគាត់ (សួន សាម៉ៃ) បានចុះចោលគាត់តាំងពីកូននៅតូចហើយពេលនេះជីវភាពគាត់លំបាកវេទនាគឺនៅផ្ទះជួលញ៉ាំមីកញ្ចប់ និងមានថ្ងៃខ្លះក៏ត្រូវដេកអត់បាយទាំងឪពុកកូនទៀតផង។ គាត់ថា អង្គការមិត្តសម្លាញ់ បានចេញថ្លៃផ្ទះជួល ៤០ដុល្លារក្នុងមួយខែឲ្យគាត់។
តារាសម្តែង សាវិន ហ្វីលីព បាននិយាយទៀតថា «គាត់ប្រាប់ខ្ញុំក្នុងបទសម្ភាសន៍របស់ខ្ញុំថា គាត់ធ្លាប់ទាក់ទងមកខាងគុនខ្មែរដើម្បីរកការងារធ្វើប៉ុន្តែគេឲ្យរង់ចាំសិនរហូតមកដល់ថ្ងៃនេះ។ ម្យ៉ាងដៃគាត់ធ្លាប់បាក់ហើយ មិនអាចបន្តអាជីពនេះបានទៀតទេ គាត់បន្តប្រាប់ថា សូមឲ្យសហព័ន្ធកីទ្បាអាណិតមេត្តាមើលឃើញដល់គាត់ផងដូចជាផ្ដល់ការងារដល់គាត់ដូចជាធ្វើគ្រូបណ្ដុះបណ្ដាលដល់កីទ្បាករក្មេងៗជាដើម»។

ជាមួយគ្នានេះតារាសម្តែងលោក សាវិន ហ្វីលីព បានបញ្ជាក់បន្ថែមថា សម្រាប់លោកគឺ ទឹកភ្នែកស្រក់ដោយសារអាណិតក្មេង ខណៈក៏មានការអំពាវនាវសប្បុរសជនជួយដល់អតីតកីទ្បាករប្រដាល់ជម្រើសជាតិ សួន សាម៉ៃ ដែលកំពុងមានជីវភាពខ្វះខាត៕
អត្ថបទ៖ ចាន់រ៉ា



-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត