Connect with us

ជីវិតកម្សាន្ដ

មនុស្សសម្រុកឆែកឈ្មោះ Taylor Swift ក្រោយធ្លាយរូបអាសអាភាសក្លែងក្លាយ

បានផុស

នៅ

បន្ទាប់ពីរូបភាពអាសអាភាសដែលបង្កើតដោយ AI ក្លែងក្លាយរបស់តារាចម្រៀងប៉ុប Taylor Swift រីករាលដាលអ៉ិនធើណេត ធ្វើឲ្យមនុស្សជាច្រើនមស្រុកឆែកនូវពាក្យគន្លឹះរបស់នាងយ៉ាងព្រោងព្រាត​​ ខណៈដែលបណ្តាញសង្គម X បានរារាំងអ្នកប្រើប្រាស់ពីការស្វែងរកពាក្យគន្លឹះទាំងនោះ។

កាលពីថ្ងៃទី ២៥ ខែមករា កាសែត New York Post បានរាយការណ៍ថា រូបថតដែលបង្កើតឡើងដោយប្រើ Deepfakes ជាប្រព័ន្ធផ្សព្វផ្សាយសំយោគដែលត្រូវបានប្រើប្រាស់ជាឌីជីថលដើម្បីជំនួសរូបភាពរបស់បុគ្គលម្នាក់ជាមួយនឹងរូបភាពរបស់អ្នកដទៃ វាបានបង្ហាញពីរូបរាង Taylor Swift ក្នុងកាយវិការអាសអាភាស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ននេះ វាមិនច្បាស់ថា តើអ្នកណាជាអ្នកបង្កើតរូបថតដ៏រសើប ក៏ដូចជាអ្នកណាមុនគេដែលចែករំលែកវានៅលើវេទិកា X (Twitter)។ គិតត្រឹមព្រឹកថ្ងៃទី ២៥ ខែមករា (ម៉ោងនៅសហរដ្ឋអាមេរិក) ពាក្យគន្លឹះ Taylor Swift AI បានក្លាយជានិន្នាការនៅលើបណ្តាញទំនាក់ទំនងសង្គមដ៏ល្បីដែលមានការបង្ហោះជាង ៥៨,០០០ដង។

បន្ទាប់មក ចាប់ពីរសៀលថ្ងៃអាទិត្យ នាថ្ងៃទី ២៨ ខែមករា ពាក្យគន្លឹះ Taylor Swift ត្រូវបានរារាំងនៅលើរបារស្វែងរកនៃបណ្តាញសង្គម ដែលធ្វើឲ្យអ្នកស្វែងរកលែងឃើញរូបភាពអាសអាភាសក្លែងក្លាយរបស់នាង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ បណ្ដាញ​សង្គម​មួយ​នេះ​​ក៏​បាន​បិទ​គណនី​មួយ​ចំនួន​ដែល​ចែក​រំលែក​រូបភាព​ក្លែង​បន្លំ​នោះថែមទៀត។

ទោះជាយ៉ាងណាក៏ដោយ រូបភាពទាំងនេះបានសាយភាយភ្លាមៗទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត។ បច្ចុប្បន្ននេះឃ្លាការពារ Taylor Swift កំពុងជំនួស មាននិន្នាការយ៉ាងលឿននៅលើបណ្ដាញសង្គម X វិញ។

យោងតាមលោក Joe Benarroch ប្រធានផ្នែកប្រតិបត្តិការអាជីវកម្មនៅក្រុមហ៊ុន Xបានបញ្ចាក់ដែរថា “នេះគឺជាសកម្មភាពបណ្តោះអាសន្នដែលត្រូវបានដកចេញពីការប្រុងប្រយ័ត្នច្រើន ពីព្រោះយើងផ្តល់អាទិភាពដល់សុវត្ថិភាពក្នុងបញ្ហានេះ”។

ជាយូរយារណាស់មកហើយ បញ្ហានៃរូបភាពអាសអាភាសក្លែងក្លាយរបស់តារាល្បីៗនៅលើអ៊ីនធឺណិតបានលេចឡើងចាប់តាំងពីការមកដល់នៃកម្មវិធី Photoshop ។ ប៉ុន្តែវាមិនមែនរហូតដល់ការរីកដុះដាលរបស់ AI ដែលការព្រួយបារម្ភពិតជាកើនឡើងដោយសារតែសមត្ថភាពមិនគួរឲ្យជឿរបស់បច្ចេកវិទ្យាក្នុងការបង្កើតក្លែងក្លាយដែលគួរឱ្យជឿជាក់។​ តាមពិតទៅ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចាប់ផ្តើមចាត់វិធានការជាក់លាក់ ដើម្បីទប់ស្កាត់ការប្រើប្រាស់ AI សម្រាប់គោលបំណងមិនល្អ។

នៅក្នុងខែតុលា ឆ្នាំ ២០២៣ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដើម្បីការពារ AI ពីការបង្កើតសម្ភារៈរំលោភបំពានផ្លូវភេទលើកុមារ ឬបង្កើតរូបភាពឯកជនដែលមិនមានការយល់ព្រមពីបុគ្គលពិតប្រាកដ។ បទបញ្ជានេះក៏តម្រូវឲ្យរដ្ឋាភិបាលសហព័ន្ធចេញការណែនាំអំពីការធ្វើឲ្យព្រិល ឬដាក់ស្លាកសញ្ញាទៅនឹងការបង្កើត AI ។

លើសពីនេះទៀតសោត រូបភាពអាសអាភាសក្លែងក្លាយដែលមិនមានការព្រមព្រៀងគ្នាគឺខុសច្បាប់រួចទៅហើយនៅក្នុងរដ្ឋតិចសាស់ មីនីសូតា ញូវយ៉ក ហាវ៉ៃ និងហ្សកហ្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ កង្វះក្របខ័ណ្ឌច្បាប់ទូទៅសម្រាប់សហរដ្ឋអាមេរិកទាំងមូលបាននាំឲ្យមានការចែកចាយរូបភាពអាក្រាតកាយដែលបង្កើតឡើងដោយ AI នៅក្នុងវិទ្យាល័យក្នុងរដ្ឋ New Jersey និង Florida ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Taylor Swift ថើបមិត្តប្រុសកណ្ដាលហ្វូង ក្រោយឈ្នះការប្រកួតជើងឯក AFC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣១ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម